អតិថិជនជាទីគោរព
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹងថា ធនាគារយើងខ្ញុំ នឹងធ្វើការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិ ជូនអតិថិជនទាំងអស់ ដែលមិនទាន់មានគណនីប្រាក់រៀល ជាមួយនឹងធនាគារយើងខ្ញុំ ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទូទាត់ជាប្រាក់រៀល ក្នុងប្រទេសកម្ពុជា។ អតិថិជនទាំងអស់អាចពិនិត្យមើលលេខគណនីរបស់ខ្លួន នៅក្នុងកម្មវិធីធនាគារ តាមទូរសព្ទដៃ (CIMB Mobile) ឬកម្មវិធីធនាគារ តាមប្រព័ន្ធអ៊ីនធើណេត (Internet Banking) សម្រាប់ការធ្វើប្រតិបការទូទាត់ប្រាក់ និងដាក់ប្រាក់ផ្សេងៗ។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ អំពីការធ្វើបច្ចុប្បន្នភាពខាងលើ សូមទំនាក់ទំនងផ្នែកបម្រើសេវាកម្មអតិថិជន តាមលេខទូរសព្ទ ០២៣ ៩៨៨ ៣៨៨ សាកសួរប្រធានទំនាក់ទំនងអតិថិជនរបស់អ្នក ឬអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ដែលនៅជិតលោកអ្នកបំផុត។
ដោយក្តីគោរព
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី