លោកអ្នកកំពុងតែនៅក្នុង

  • ស្វែងយល់ជាមួយធនាគារ ស៊ីអាយអិមប៊ី
  • ផលិតផល និង សេវាកម្ម
  • សេវាធនាគារឌីជិថល
  • ប្រើសេវាធនាគារយើងខ្ញុំ
  • ជំនួយ និង ការគាំទ្រ
គណនី
ឥណទាន
អត្រា និង ការបង់ប្រាក់

ក្នុងរយៈពេលជាង១ទសវត្សចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យធនាគារ នៅប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា (NBC) ទ្រព្យសកម្មសរុប នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅចុងឆ្នាំ ២០១៩ បានកើនដល់៥១,៤ ពាន់ដុល្លារអាមេរិក ដែលមានកំណើន ក្នុងអត្រា ២៣.៤% និងទ្រព្យសកម្មរបស់វិស័យធនាគារតែមួយមុខ មានកំណើនរហូតដល់ ១៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

 

ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង បានយល់ដឹង និងកំពុងប្រើប្រាស់សេវាកម្មធនាគារ យ៉ាងទូលំទូលាយ។ សម្រាប់ផ្នែកឥណទាន ធនាគារជាតិ នៃកម្ពុជា បានរាយការណ៍ថា នៅចុងឆ្នាំ២០១៩ មានអ្នកខ្ចីប្រាក់ ប្រមាណ ៣,១ លាននាក់ ដែលមានទឹកប្រាក់ឥណទាន រហូតដល់ ៣២ ពាន់ដុល្លារអាមេរិក។

 

ទោះបីជាមានកំណើនអ្នកខ្ចី កើនឡើងច្រើនក៏ដោយ នៅតែមានពាក្យស្នើសុំឥណទានជាច្រើន ដែលត្រូវបានបដិសេធ។ ដើម្បស្វែងយល់បន្ថែម លោកហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអីមប៊ី ភីអិលស៊ី (ធនាគារ CIMB) នឹងពន្យល់ ហើយណែនាំគន្លឹះមួយចំនួន ដើម្បីទទួលបានជោគជ័យ ក្នុងការស្នើសុំឥណទានរបស់អ្នក ដូចខាងក្រោម៖

លក្ខខណ្ឌរបស់អ្នកស្នើសុំ

ទាំងឥណទានបុគ្គល និងឥណទានអាជីវកម្ម គឺមានលក្ខខណ្ឌដូចគ្នា។ អតិថិជន ជាបុគ្គល ដែលដាក់ពាក្យស្នើសុំឥណទាន ត្រូវតែជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៦៥ឆ្នាំ។ ប្រសិនបើលោកអ្នកមានបំណងស្នើសុំឥណទាន សម្រាប់អាជីវកម្ម ក្រុមហ៊ុនរបស់អ្នកត្រូវចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ ដូចជា ក្រុមហ៊ុនឯកកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធី ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ឬក្រុមហ៊ុនបរទសេ ដែលបានចុះបញ្ជី ជាមួយក្រសួងពាណិជ្ជកម្មជាដើម។

កត្តា ដែលធ្វើឲ្យឥណទាន ត្រូវបានអនុម័ត ឬ បដិសេធ

សម្រាប់ឥណទានជាលក្ខណៈបុគ្គល លោកអ្នកត្រូវមានចំណូលយ៉ាងតិច ២ដង នៃចំនួនទឹកប្រាក់ ដែលត្រូវបង់រំលស់ប្រចាំខែ ទៅធនាគារវិញ។ រីឯឥណទានអាជីវកម្មវិញ លោកត្រូវមានចំណូលយ៉ាងតិច ១,៣ដង ឬ ១,៥ដង។

 

  • ចំណូលរបស់អ្នកស្នើសុំឥណទាន

សម្រាប់ឥណទានជាលក្ខណៈបុគ្គល លោកអ្នកត្រូវមានចំណូលយ៉ាងតិច ២ដង នៃចំនួនទឹកប្រាក់ ដែលត្រូវបង់រំលស់ប្រចាំខែ ទៅធនាគារវិញ។ រីឯឥណទានអាជីវកម្មវិញ លោកត្រូវមានចំណូលយ៉ាងតិច ១,៣ដង ឬ ១,៥ដង។

 

យ៉ាងណាមិញ ប្រសិនបើប្រភពចំណូលរបស់អ្នក មានរយៈពេលខ្លី ហើយឥណទានមានរយៈវែង វាមិនទូទាត់គ្នាឡើយ។ សំណើសុំឥណទានរបស់អ្នក ត្រូវបានអនុម័ត លុះត្រាតែទំហំប្រភពចំណូល និងរយៈពេលនៃចំណូលរបស់អ្នក មាននិរន្តរភាព និងរីកចម្រើនទៅមុខ។

 

  • គោលបំណងឥណទាន

គោលបំណងនៃឥណទាន គឺត្រូវស្របច្បាប់ ដែលជួយទាំងដល់អតិថិជនខ្លួនឯងផ្ទាល់ ហើយមិនប៉ះពាល់ដល់អ្នកដទៃផងដែរ។ មិនតែប៉ុណ្ណោះ អតិថិជនត្រូវប្រើប្រាស់ឥណទាន ដែលធនាគារបានអនុម័ត ឲ្យស្របតាមគោលដៅ និងគោលបំណង ដែលបានស្នើសុំដំបូង។ កត្តានេះអាចធានាថា ឥណទានដែលបានអនុម័ត នឹងជួយឲ្យលោកអ្នករីកចម្រើន ទៅលើអាជីវកម្ម និងជីវិតរបស់ខ្លួន។

 

  • ទ្រព្យធានា

ទ្រព្យសម្បត្តិ ដែលអាចចាត់ជាទ្រព្យធានាបាន មានដូចជាគេហដ្ឋាន ដី គណនីមានកាលកំណត់ រួមទាំងអចលនទ្រព្យផ្សេងទៀតផងដែរ។ ជាគោលការណ៍ សម្រាប់អចលនទ្រព្យ រួមមានគេហដ្ឋាន និងដីជាដើម ធនាគារ ស៊ីអាយអិមប៊ី ទទួលតែប្លង់រឹងប៉ុណ្ណោះ។ ធនាគារមួយចំនួនទទួលយកប្លង់ទន់ តែអត្រាការប្រាក់អាចខ្ពស់ជាងផងដែរ។

រយៈពេលសិក្សាឥណទាន

រយៈពេលនៃការសិក្សា ទៅលើឥណទាននីមួយៗ គឺវាអាស្រ័យទៅតាមតថភាពជាក់ស្តែង។ ករណីខ្លះងាយស្រួលសិក្សា ហើយខ្លះទៀតត្រូវការពេលវេលាច្រើន ដើម្បីសិក្សាលម្អិត។ សំណើឥណទាន ដែលយកប្រាក់បៀវត្សការងារ ឬថ្លៃផ្ទះជួល មកសិក្សា អាចចំណាយពេលប្រមាណ ២ សប្តាហ៍ប៉ុណ្ណោះ ខណៈដែលចំណូលពីអាជីវកម្មមកសិក្សា វាត្រូវចំណាយពេលវេលាសិក្សា និងស្វែងយល់យូរបន្តិច ដែលលើសពី២សប្តាហ៍។

 

ឥណទានអាជីវកម្ម អាចត្រូវការពេលសិក្សាអនុម័តយូរជាង។ នេះ គឺយោងតាមការសិក្សា យ៉ាងល្អិតល្អន់ ក្នុងអាជីវកម្មនីមួយៗ ដែលខុសៗគ្នា ពីមួយទៅមួយ។

 

ទោះជាការសិក្សាឥណទានមានរយៈពេលយូរជាក៏ពិតមែន តែពេលវេលាសិក្សានេះ គឺដើម្បីប្រាកដថា រាល់ឥណទាន ដែលធនាគារអនុម័តឲ្យអតិថិជន សុទ្ធតែអាចជួយឲ្យអតិថិជនរីកចម្រើន និងមិនមានឥណទានមិនដំណើរការ ឬឥណទានខូច។

ឥណទានមិនដំណើរការ និង កេរ្តិ៍ឈ្មោះ

ពេលដែលឥណទានខូច មិនមែនប៉ះពាល់ដល់ធនាគារប៉ុណ្ណោះទេ តែអតិថិជនក៏នឹងជួបការលំបាក ហើយបរាជ័យក្នុងការស្វែងរកភាពរីកចម្រើនផងដែរ។ ជាក់ស្ដែងធនាគារ បានការប្រាក់ នៅពេលឥណទានអត់ខូច ប៉ុន្តែអ្វីដែលល្អជាងនោះទៀត គឺអតិថិជនបានក្រេឌីត ឬពិន្ទុល្អ សម្រាប់ខ្លួនឯង ហើយពួកគេក៏មានការអភិវឌ្ឍទៅមុខផងដែរ។

 

កេរ្តិ៍ឈ្មោះល្អ ឬក្រេឌីត ជួយឲ្យលោកអ្នកងាយនឹងត្រូវផ្តល់ឥណទានបន្ថែមទៀត។ ធនាគារ ស៊ីអាយអិមប៊ី មានឥណទានខូច ក្នុងកម្រិតទាបបំផុត ប្រមាណ ០,១៥ភាគរយតែប៉ុណ្ណោះ។ នេះបានបង្ហាញថា ធនាគារបានប្រាស្រ័យទាក់ទងល្អ និងជាប់រហូត ជាមួយអតិថិជន ចាប់តាំងពីមុនអនុម័ត លើសំណើសុំឥណទាន និងក្រោយអនុម័ត។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


លោកអ្នកប្រហែលចូលចិត្ត

ផលិតផល ដែលទាក់ទងនឹងលោកអ្នក

គណនី

គណនីចរន្តរូបិយប័ណ្ណ​បរទេស

គណនីនេះ មានភ្ជាប់មកជាមួយសៀវភៅមូលប្បទានប័ត្រ ដែលធ្វើឲ្យលោកអ្នកមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការ ទៅឲ្យមនុស្សឬក្រុមហ៊ុនផ្សេងៗគ្នាពេញមួយខែ។ គ្រាន់តែសរសេរលើមូលប្បទានប័ត្រ សម្រាប់ប្រតិបត្តិការនីមួយៗ ហើយធានាថា គណនីរបស់លោកអ្នក មានទឹកប្រាក់គ្រប់គ្រាន់ សម្រាប់មូលប្បទានប័ត្រធ្វើការទូរទាត់ទឹកប្រាក់។

គណនីចរន្តរូបិយប័ណ្ណ​បរទេស
គណនី

គណនីបញ្ញើមានកាលកំណត់ ប្រាក់រៀល

ធ្វើដំណើរឆ្ពោះទៅរកគោលដៅរបស់អ្នក ជាមួយនឹងគណនីសន្សំ ដែលអាចជួយអ្នកសន្សំ សម្រាប់អនាគតសិក្សារបស់កូនអ្នក ចាប់ផ្តើមសន្សំ សម្រាប់គេហដ្ឋានក្នុងសុបិន្តរបស់អ្នក ឬសម្រាប់ចំណាយគ្រាបន្ទាន់។

គណនីបញ្ញើមានកាលកំណត់ ប្រាក់រៀល