លោកអ្នកកំពុងតែនៅក្នុង
- គោលដៅជីវិត
- សេវាកម្មធនាគារ ប្រចាំថ្ងៃ
- ប្រើសេវាធនាគារយើងខ្ញុំ
- កម្មវិធីពិសេស
- ជំនួយ និង ការគាំទ្រ
- តំណភ្ជាប់រហ័ស
លោកអ្នកកំពុងតែនៅក្នុង
We will be right with you.
លក្ខខណ្ឌនៃការចូលប្រើប្រាស់
សូមពិនិត្យ និងស្វែងយល់ពីបញ្ញត្តិ និងលក្ខខណ្ឌខាងក្រោម ដែលគ្រប់គ្រងលើការចូលប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តរបស់ ធនាគារ ស៊ីអាយអិមប៊ី របស់លោកអ្នក (តទៅនេះហៅថា “CIMB Mobile”) និងការប្រើប្រាស់សេវាកម្មដែលបានផ្តល់នៅក្នុងកម្មវិធីទូរស័ព្ទចល័តនោះ (តទៅនេះហៅថា “សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត”)។ តាមរយៈការចូលប្រើប្រាស់កម្មវិធីនេះ និង/ឬ ការប្រើប្រាស់សេវាកម្មក្មុងកម្មវិធីទូរស័ព្ទចល័ត លោកអ្នកយល់ព្រមចងភ្ជាប់កាតព្វកិច្ចទៅនឹង បញ្ញត្តិ និងលក្ខខណ្ឌទាំងនោះ។ ប្រសិនបើនៅពេលណាមួយ លោកអ្នក មិនយល់ព្រមតាមបញ្ញត្តិ និងលក្ខខណ្ឌណាមួយ ឬទាំងអស់ លោកអ្នកត្រូវបញ្ឈប់ជាបន្ទាន់ចំពោះរាល់ការចូលប្រើប្រាស់ CIMB Mobile និង/ឬ ការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនេះ។
បញ្ញត្តិទូទៅ
កម្មវិធី និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត នឹងត្រូវដំណើរការ គ្រប់គ្រង ថែរក្សា និងអភិវឌ្ឍដោយ ធនាគារ ស៊ីអាយអិម ភីអិលស៊ី (“ធនាគារ”) និងពាណិជ្ជករ ជាតតិយជនដែលតែងតាំងដោយធនាគារ។ ការចូលប្រើប្រាស់ CIMB Mobile និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនោះ ត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌនៃការចូលប្រើប្រាស់ រាប់បញ្ចូលទាំងការធ្វើវិសោធនកម្មទៅលើលក្ខខណ្ឌនៃការប្រើប្រាស់ណាមួយ និងគោលនយោបាយប្រតិបត្តិការបន្ថែមផ្សេងទៀត ដែលធនាគារអាចតម្រូវតាមឆន្ទានុសិទ្ធិផ្តាច់មុខនៅពេលណាមួយនាពេលអនាគត (“លក្ខខណ្ឌនៃការចូលប្រើប្រាស់”) ។
លើសពីនេះទៅទៀត ធនាគាររក្សាសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការធ្វើវិសោធនកម្មលក្ខខណ្ឌនៃការចូលប្រើប្រាស់នៅពេលណាមួយនាពេលអនាគត។ ធនាគារ ត្រូវជូនដំណឹងដល់លោកអ្នកអំពីការធ្វើវិសោធនកម្មនោះក្នុងរយៈពេលសាមសិប (៣០) ថ្ងៃមុននឹងវិសោធនកម្មនោះចូលជាធរមាន ដោយដាក់បង្ហាញក្នុងកម្មវិធីទូរស័ព្ទចល័តនោះ និង/ឬ នៅលើគេហទំព័រ cimbbank.com.kh ហើយលោកអ្នកនឹងត្រូវបានចាត់ទុកថាយល់ព្រម និងទទួលចងភ្ជាប់កាតព្វកិច្ចស្របតាមការធ្វើវិសោធនកម្មនោះ នៅពេលដែលលោកអ្នកនៅតែបន្តចូលប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តនោះ និង/ឬសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនោះ បន្ទាប់ពីវិសោធនកម្មនោះបានចូលជាធរមាន។
ថ្វីបើមានប្រការណាមួយចែងក្នុងបញ្ញតិ្ត និងលក្ខខណ្ឌនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ទោះបីជាលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ គ្រប់គ្រងការចូលប្រើប្រាស់ CIMB Mobile និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តរបស់លោកអ្នក សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនោះ នឹងត្រូវអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌជាធរមាននៃកិច្ចព្រមព្រៀង ដែលគ្រប់គ្រងលើការទិញនិងការប្រើប្រាស់សេវាកម្មនោះដូចគ្នាផងដែរ។ ដូច្នេះ លក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ត្រូវបានអានភ្ជាប់នឹងបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងនោះដែលមានជាធរមាន។ ប្រសិនបើមានភាពមិនស្របគ្នារវាងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ជាមួយនឹងបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងនោះ នោះបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងនោះ នឹងត្រូវមានឧត្តមានុភាព។
ប្រសិនបើ លោកអ្នក មានចម្ងល់ទាក់ទងនឹងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ សូមធ្វើការទាក់ទងទៅកាន់ផ្នែកសេវាកម្មអតិថិជនរបស់ធនាគារ។
ការប្រើប្រាស់របស់លោកអ្នក
លោកអ្នកយល់ព្រមថា ការចូលប្រើប្រាស់ CIMB Mobile និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនេះ ត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងសេវាកម្មនេះនៅគ្រប់ពេលវេលាទាំងអស់ ហើយលោកអ្នក មិនត្រូវប៉ុនប៉ង ឬជួយបុគ្គលណាម្នាក់នាពេលណាមួយដើម្បីបញ្ជូននូវឯកសារ ទិន្នន័យ ការប្រាស្រ័យទាក់ទង និង/ឬព័ត៌មាន (“មាតិកា (Content)”) តាមរយៈ CIMB Mobile ឬសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនេះ ដែលជាអំពើខុសច្បាប់ បង្ខូចកេរ្តិ៍ឈ្មោះ រំលោភបំពានសិទ្ធិរបស់បុគ្គលដទៃទៀត ជម្រុញឲ្យកើតមាន ឧក្រិដ្ឋកម្ម ឬបង្កឱ្យមានការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី លើកទឹកចិត្តឱ្យមានការរើសអើងជាតិសាសន៍ លើកទឹកចិត្តឱ្យមានការស្អប់ខ្ពើម បង្កប់នូវរូបភាព អាសអាភាស ឬអំពើអនាចារកុមារ បង្កប់នូវមេរោគ ឬបណ្តាលឱ្យខូចខាតឯកសារ និង/ ឬបង្កឱ្យមានការប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សាធារណៈ។ លោកអ្នកក៏យល់ព្រមផងដែរថាលោកអ្នកនឹងមិនត្រូវលួចចូល ឬប៉ុនប៉ង ចូលប្រើប្រាស់ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនេះ ដោយពុំមានការអនុញ្ញាត ហើយលោកអ្នក មិនត្រូវបង្កឱ្យមានការរំខានដល់សុវត្ថិភាពនៃកម្មវិធីនោះ ផ្តល់ព័ត៌មានដែលមិនត្រឹមត្រូវ ឬមិនពិត និង/ឬ រំលោភបំពាន និងប្រើប្រាស់មិនត្រឹមត្រូវចំពោះ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនោះ។ ប្រសិនបើ នៅពេលណាមួយដែលលោកអ្នកបានរកឃើញ ឬសង្ស័យថាសកម្មភាពណាមួយដូចបានបញ្ជាក់ខាងលើបានកើតមានឡើង នោះ លោកអ្នកត្រូវជូនដំណឹងដល់ធនាគារជាបន្ទាន់ ហើយប្រសិនបើលោកអ្នកខកខាន ឬពន្យារពេលក្នុងការជូនដំណឹង លោកអ្នកនឹងប្រឈមមុខនឹងការទទួលខុសត្រូវលើសកម្មភាពទាំងនោះផងដែរ។
ធនាគារ មិនមានកាតព្វកិច្ចក្នុងការតាមដាន ឬត្រួតពិនិត្យឡើងវិញចំពោះការចូលប្រើប្រាស់ CIMB Mobile ឬការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តនោះទេ។ ប៉ុន្តែធនាគារ អាចតាមដាន ឬត្រួតពិនិត្យឡើងវិញនៅពេលណាមួយនាពេលអនាគតក្រោមមូលហេតុណាមួយរបស់ធនាគារ ឬធនាគារត្រូវបានតម្រូវឱ្យអនុវត្តស្របតាមលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ។ ដើម្បីអនុវត្តការតាមដាន ឬត្រួតពិនិត្យឡើងវិញនេះ ធនាគារសូមរក្សាសិទ្ធិក្នុងការកែសម្រួល ឬលុបចោលនូវមាតិកា (Content) ណាមួយដែលបំពានទៅនឹងបញ្ញត្តិណាមួយរបស់លក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ដោយពុំចាំបាច់មានការជូនដំណឹង និងពុំមានការទទួលខុសត្រូវណាមួយចំពោះលោកអ្នកក្នុងការឲ្យធនាគារជូនដំណឹងនោះឡើយ។
សិទ្ធិលើកម្មសិទ្ធិបញ្ញា
លោកអ្នក យល់ព្រមថាមាតិកា (Content) ដែលរួមមានក្រាហ្វិច អត្ថបទ សំណេរ តន្ត្រី សំឡេង រូបថត រូបភាព សិល្បៈ វីដេអូ និងការងារពហុព័ត៌មានផ្សេងទៀត ឬការរួមបញ្ចូលគ្នានូវមាតិកាទាំងនេះ ដែលមាននៅលើ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត គឺត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ ពាណិជ្ជនាម ម៉ាកសេវាកម្ម ប្រកាសនីយបត្រតក្កកម្ម និងកម្មសិទ្ធិបញ្ញា ឬសិទ្ធិនៃម្ចាស់កម្មសិទ្ធិផ្សេងទៀតជាធរមាននៅគ្រប់ពេលវេលាទាំងអស់ ហើយដែលសិទ្ធិទាំងនេះ ត្រូវកាន់កាប់ផ្តាច់មុខដោយធនាគារ ឬពាណិជ្ជករជាតតិយជនដែលពាក់ព័ន្ធ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មដែលតែងតាំងដោយធនាគារ ឬ ក្រុមហ៊ុនសម្ព័ន្ធ ឬតតិយជនផ្សេងទៀតដែលមាន។
ខណៈពេលដែល លោកអ្នកទាញយកមាតិកា (Content) មួយ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និង ការប្រើប្រាស់ក្នុងគោលបំណងមិនមែនសម្រាប់ធ្វើអាជីវកម្ម (ដោយលោកអ្នកត្រូវរក្សារាល់សិទ្ធិអ្នកនិពន្ធ និងការជូនដំណឹងភាពជាម្ចាស់កម្មសិទ្ធិដែលមាននៅក្នុងមាតិកា (Content) ដោយមិនមានការកែប្រែ) នោះលោកអ្នកយល់ព្រមថាមាតិកា (Content) នេះ មិនត្រូវផលិតឡើងវិញ ថតចម្លង ផ្ទេរចេញ បោះពុម្ពផ្សាយ អនុវត្ត ផ្សព្វផ្សាយ ប្រែប្រួល រក្សាទុក បែងចែក ចែកចាយ ទំនាក់ទំនង បង្ហាញ ផ្តល់អាជ្ញាប័ណ្ណ កែប្រែ កែសម្រួល ផ្លាស់ប្តូរ តភ្ជាប់ ឬប្រើប្រាស់ទាំងស្រុង ឬមួយផ្នែកដោយវិធីសាស្ត្រណាមួយ ដោយគ្មានការអនុញ្ញាតជាមុនពីធនាគារ ក្រុមជាតតិយជនដែលពាក់ព័ន្ធ អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនសម្ព័ន្ធ ឬតតិយជនផ្សេងទៀតដែលអាចអនុវត្តបានដូចគ្នា។
CIMB Mobile
ធនាគារ ឬពាណិជ្ជករជាតតិយជនដែលពាក់ព័ន្ធ អ្នកផ្សាយពាណិជ្ជកម្ម ដែលតែងតាំងដោយធនាគារ ក្រុមហ៊ុនសម្ព័ន្ធ ឬតតិយជនផ្សេងទៀតដែលមាន រក្សា សិទ្ធិទាំងអស់ក្នុង CIMB Mobile សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) ចំពោះសិទ្ធិទាំងឡាយណាដែលមិនត្រូវបានផ្តល់ជូនលោកអ្នកដោយជាក់លាក់ស្របតាមលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ឬផ្សេងពីនេះ។
កម្រៃសេវា
លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគាររក្សាសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការគិតកម្រៃសេវាសម្រាប់ សេវាកម្មណាមួយដែលអាចត្រូវបានផ្តល់ជូននៅទីនេះ ឬផ្នែកណាមួយនៃសេវាកម្មនេះ ដែលបានផ្តល់ជូននាពេលអនាគតដោយមានការជូនដំណឹងជាមុនដល់លោកអ្នក។
បន្ថែមលើសពីនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារ នឹងផ្តល់សេវាកម្មមួយចំនួនផ្សេងទៀតដែលផ្តល់ជូននៅទីនេះ ទោះបីមានក្នុងពេលបច្ចុប្បន្ន ឬបង្កើតឲ្យមានឡើងនាពេលអនាគត ដែលនឹងតម្រូវឱ្យលោកអ្នកចុះឈ្មោះជាមួយធនាគារ ដើម្បីចូលទៅកាន់ និងប្រើប្រាស់សេវាកម្មនោះ។ ក្នុងករណីនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគាររក្សាសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការគិតកម្រៃសេវាសម្រាប់ការចុះឈ្មោះ និង/ឬការចូលប្រើប្រាស់ និងប្រើប្រាស់សេវាកម្មទាំងស្រុង ឬផ្នែកណាមួយនៃសេវាកម្មនោះ។ ក្នុងគោលបំណងនេះ ធនាគារ នឹងជូនដំណឹងអំពីកម្រៃសេវាពាក់ព័ន្ធទៅកាន់លោកអ្នកប្រសិនបើមាន។ តាមរយៈការចុះឈ្មោះ និងការបញ្ចប់ដំណើរការ នៃការចុះឈ្មោះ របស់លោកអ្នក ការចូលទៅកាន់ ឬការប្រើប្រាស់សេវាកម្មដែលមាននៅក្នុងកម្មវិធីនោះ នឹងត្រូវចាត់ទុកថា លោកអ្នកយល់ព្រម និងចងភ្ជាប់កាតព្វកិច្ចទទួលយកលក្ខខណ្ឌប្រើប្រាស់នោះ។
ព័ត៌មានសម្ងាត់
វាគឺជាគោលនយោបាយរបស់ធនាគារយើងខ្ញុំ ក្នុងការគោរពឯកជនភាពនៃព័ត៌មានដែលលោកអ្នកបានបង្ហាញមកកាន់ធនាគារយើងខ្ញុំ ស្របតាមការចូលប្រើប្រាស់ CIMB MOBILE និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត (“ព័ត៌មានសម្ងាត់”)។ ហេតុដូច្នេះ ធនាគារនឹងមិនកែសម្រួល និងមិនបង្ហាញព័ត៌មានសម្ងាត់របស់លោកអ្នកនោះទេ លើកលែងតែមានវិធាន ច្បាប់ ឬបទប្បញ្ញត្តិណាមួយដែលតម្រូវឱ្យធនាគារអនុវត្តតាមដើម្បីការពារសិទ្ធិ និងទ្រព្យសម្បត្តិ របស់ធនាគារ ក្នុងការអនុវត្តនូវប្រការណាមួយនៃលក្ខខណ្ឌនៃការចូលប្រើប្រាស់ ដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តដោយឆ្លើយតបទៅនឹងពាក្យបណ្តឹងណាមួយដែលមានខ្លឹមសាររំលោភបំពានដល់សិទ្ធិរបស់បុគ្គលដទៃ ឬលុះត្រាតែដូចមានចែងក្នុងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ។
ថ្វីបើមានការចែងដូចខាងលើ ធនាគារអាចបង្ហាញព័ត៌មានសម្ងាត់ (ជាទម្រង់រួម ឬទម្រង់ប្រជាសាស្ត្រ(demographic form)) របស់លោកអ្នកនៅពេលណាមួយនាពេលអនាគតទៅកាន់ពាណិជ្ជករជាតតិយជនដែលពាក់ព័ន្ធ អ្នកផ្សាយពាណិជ្ជកម្មដែលតែងតាំងដោយធនាគារ ក្រុមហ៊ុនសម្ព័ន្ធ ឬ ភាគីពាក់ព័ន្ធដទៃផ្សេងទៀតសម្រាប់ជាកំណត់ត្រារបស់ពួកគេ។ ចំពោះព័ត៌មានបន្ថែមអំពីវិធីសាស្ត្រដែលធនាគារការពារព័ត៌មានសម្ងាត់របស់លោកអ្នក នឹងត្រូវបានផ្តល់ជូននៅក្នុងសេចក្តីជូនដំណឹងស្តីពីឯកជនភាពរបស់ធនាគារយើងខ្ញុំ។
ការបដិសេធទទួលខុសត្រូវ
រាល់មាតិកា (Content) ទាំងអស់ដែលមាននៅក្នុង CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត ត្រូវ បានផ្តល់ជូនដូចមាននៅក្នុងនោះ ហើយមាតិកា (Content) ទាំងនោះ គ្រាន់តែជាឯកសារយោង និងសម្រាប់ជាព័ត៌មានជូនលោកអ្នកតែប៉ុណ្ណោះ ហើយទោះក្នុងកាលៈទេសៈណាមួយក៏ដោយ មាតិកា (Content) ទាំងនោះ មិនត្រូវបានសន្មត ឬចាត់ទុកថាផ្តល់ក្នុងគោលបំណងអាជីវកម្ម ឬពាណិជ្ជកម្ម ឬ សន្មតជាសំណើ ឬការបញ្ចុះបញ្ចូល (solicitation) និង/ ឬការផ្តល់ដំបូន្មានទាក់ទងនឹងការវិនិយោគ សេវាកម្មហិរញ្ញវត្ថុ ឬសេវាកម្មធនាគារឡើយ។ ដូច្នេះ ធនាគារ សូមណែនាំលោកអ្នកក្នុងការស្វែងរកដំបូន្មានវិជ្ជាជីវៈឯករាជ្យដោយឡែក និងធ្វើការផ្ទៀងផ្ទាត់រាល់ខ្លឹមសារដែលបានរៀបរាប់ទាំងអស់ មុននឹងធ្វើការសម្រេចចិត្តណាមួយដោយផ្អែកលើខ្លឹមសារនោះ។
ខណៈដែលធនាគារត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការធានាថា មាតិកា (Content) ឬផ្នែកណាមួយនៃមាតិកា (Content) នោះ មានភាពត្រឹមត្រូវ ពេញលេញ បច្ចុប្បន្នភាព និងពិតប្រាកដ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា មាតិកាមួយចំនួនដែលត្រូវបានបញ្ជូន ឬមាននៅក្នុង CIMB Mobile អាចនឹងត្រូវបានផ្តល់ជូនដោយតតិយជន។ ដូច្នេះធនាគារ មិន ធានាចំពោះកំហុសឆ្គងនានាពាក់ព័ន្ធនឹងការបញ្ជូន ឬការដាក់ឲ្យមានមាតិកា (Content) នោះនៅក្នុង CIMB Mobile គ្រប់ពេលវេលាឡើយ ។ ធនាគារ សូមបដិសេធទទួលខុសត្រូវចំពោះកំហុស ការខកខាន ការធ្វេសប្រហែស ឬភាពមិនគ្រប់គ្រាន់ដែលមាននៅក្នុងមាតិកា (Content) ទាំងនោះ ឬផ្នែកណាមួយនៃមាតិកា (Content) ទាំងនោះឡើយ។ លើសពីនេះទៀត ធនាគារមិនផ្តល់ការធានាណាមួយ ទោះដោយជាក់លាក់ ឬដោយតុណ្ហីភាព ឬដោយចាំបាច់ ដែលរាប់បញ្ចូលតែមិនកំណត់ត្រឹមការធានាលើលទ្ធភាពនៃការប្រកបអាជីវកម្ម ភាពសមស្របដើម្បីប្រើប្រាស់ក្នុងគោលបំណងជាក់លាក់ណាមួយ ការមិនមានការក្លែងបន្លំ ឬរាតត្បាតនៃមេរោគ។ ធនាគារ ក៏មិនធានាដែរថា CIMB Mobile សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) នឹងបំពេញតាមតម្រូវការរបស់លោកអ្នកទាន់ពេលវេលា មានសុវត្ថិភាព ឬដោយគ្មានការអាក់ខានឡើយ។
លោកអ្នក ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការវាយតម្លៃផ្ទាល់ខ្លួនរបស់លោកអ្នក នៅពេលចូលដំណើរការ និងប្រើប្រាស់ CIMB Mobile សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) ហើយលោកអ្នកយល់ព្រមថា ការចូលដំណើរ និងការប្រើប្រាស់របស់លោកអ្នកគ្រប់ពេលវេលា ជាការទទួលខុសត្រូវទាំងស្រុងរបស់លោកអ្នក។
ថ្វីបើមានលក្ខខណ្ឌទូទៅដែលមានចែងក្នុងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ធនាគារ នឹងមិនទទួលខុសត្រូវ ចំពោះលោកអ្នក ឬបុគ្គលផ្សេងទៀតចំពោះការខូចខាត ឬការបាត់បង់ដែលកើតមានឡើង (រាប់បញ្ចូលទាំងការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយពិសេស ឬសំណងមិនចំពោះ ការខាតបង់សេដ្ឋកិច្ច ការខាតបង់ប្រាក់ចំណេញ ឬការបាត់បង់ឱកាស) ពីការបង្អាក់ ឬការមិនអាចដំណើរការបាននូវ CIMB Mobile សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និង/ឬ និងមាតិកា (Content) និង /ឬ ការចូលដំណើរការ និងការប្រើប្រាស់របស់លោកអ្នកក្នុងហេតុផលណាមួយ (ក្រៅពីការខកខាននៅក្នុងប្រព័ន្ធ ដែលបណ្តាលមកពីសកម្មភាពដោយផ្ទាល់របស់ធនាគារ ការធ្វេសប្រហែសទាំងស្រុង ឬការខកខាន ឬការក្លែងបន្លំ ឬការខកខាននោះ កើតឡើងបណ្តាលមកពីធនាគារបានល្មើសច្បាប់ជាធរមានណាមួយ) ឬធនាគារបានជូនដំណឹងអំពីភាពដែលអាចកើតមានឡើងនូវការខកខានទាំងនោះ ឬការខកខានដែលកើតឡើងមកពីកំហុសក្នុងការ បញ្ជូន ឬទំនាក់ទំនងណាមួយ ដែលទាក់ទងនឹងការចូលដំណើរ និងការប្រើប្រាស់ CIMB Mobile សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និង និងមាតិកា (Content)របស់លោកអ្នក។
សំណងការខូចខាត
លោកអ្នក យល់ព្រមក្នុងការផ្តល់សំណងការខូចខាតទាំងស្រុង ការពារ និងធានាដល់ធនាគារយើងខ្ញុំ មន្រ្តី អភិបាល និយោជិត ភ្នាក់ងារ និងបុគ្គលិកបម្រើការងារទាំងអស់របស់ធនាគារយើងខ្ញុំ នូវរាល់ការខូចខាត ការខាតបង់ ការចំណាយ និងកម្រៃ (រាប់បញ្ចូលទាំងការចំណាយផ្នែកច្បាប់ និងការទូទាត់នានា) ដែលធនាគារ អាចនឹងទទួលរង ឬកើតឡើងដោយផ្ទាល់ ឬដោយប្រយោលដែលទាក់ទងនឹង ឬបណ្តាលមកពីការបំពានបញ្ញត្តិណាមួយរបស់លោកអ្នកដូចមានចែងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ។
ការបោះបង់សិទ្ធិ
ក្នុងករណីធនាគារខកខាន ឬធ្វេសប្រហែសមិនបានអនុវត្តវិធានការតាមប្រការណាមួយ ឬទាមទារសំណងស្របតាមលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះដោយហេតុផលណាមួយ ធនាគារ មិនត្រូវចាត់ទុកថាបានលះបង់សិទ្ធិរបស់ខ្លួនក្នុងការ អនុវត្តវិធានការនោះ ឬបោះបង់សិទ្ធិក្នុងការអនុវត្តវិធានការនោះក្នុងករណី បន្តការរំលោភបំពានលើការអនុវត្តប្រការនោះ ឬមានការរំលោភបំពាននានាជាបន្តបន្ទាប់ លើការអនុវត្តប្រការនោះឬប្រការណាមួយផ្សេងទៀតដែលមានចែងក្នុងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ។
បញ្ហាដទៃទៀត
ធនាគាររក្សាសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការកែប្រែ (រាប់បញ្ចូលទាំងការកម្រិត ការជំនួស ឬការលុបចោល) ចំពោះ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) ឬផ្នែកណាមួយនៃ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) នោះ ព្រមទាំងការបញ្ចប់ ឬការរឹតត្បិតដល់ការចូលទៅកាន់ និង / ឬការប្រើប្រាស់ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) នាពេលណាមួយ ។ ប្រសិនបើធនាគារ ពិនិត្យឃើញថាការកែប្រែបែបនោះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ឬប៉ះពាល់យ៉ាងសំខាន់ដល់ការចូលទៅកាន់ និងការប្រើបាស់នូវ CIMB Mobile និងសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និងមាតិកា (Content) ធនាគារ នឹងជូនដំណឹងដល់លោកអ្នកអំពីការកែប្រែនោះយ៉ាងតិចសាមសិប (៣០) ថ្ងៃ មុនពេលការកែប្រែបានចូលជាធរមាន តាម រយៈសេចក្តីជូនដំណឹង ការដាក់បង្ហាញនៅក្នុង CIMB Mobile ឬ/និង នៅលើគេហទំព័រ cimbbank.com.kh លើកលែងតែមានកាលៈទេសៈណាមួយដែលហួសពីសមត្ថភាពគ្រប់គ្រង និងការខិតខំប្រឹងប្រែងរបស់ធនាគារយើងខ្ញុំដែលអាចអនុវត្តបាន។
ច្បាប់គ្រប់គ្រង និងយុត្តាធិការ
ទោះបីជាលោកអ្នក អាចទទួលបាន ឬព្យាយាមដើម្បីចូលទៅកាន់ CIMB Mobile និង / ឬសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័តក៏ដោយ លោកអ្នកយល់ព្រមថា លក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ការអនុវត្ត និងការប្រើប្រាស់របស់លោកអ្នក ការចូលប្រើប្រាស់ CIMB Mobile និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត និង/ឬមាតិកា (Content) និងរាល់វិវាទដែលកើតមានឡើងក្រោមលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ នឹងត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ លោកអ្នកយល់ព្រមថា តុលាការកម្ពុជា គឺជាយុត្តាធិការផ្តាច់មុខក្នុងការដោះស្រាយវិវាទដែលកើតមានឡើងក្រោមលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ។
ការអនុវត្តកាតព្វកិច្ចរបស់ធនាគារ ស្របតាមលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ត្រូវអនុលោមតាមវិធាន ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយពុំមានប្រការណាមួយក្នុងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ ត្រូវដកហូតសិទ្ធិរបស់ធនាគារ ក្នុងការគោរព និងអនុលោមតាមសំណើរបស់រដ្ឋាភិបាល ឬលក្ខខណ្ឌតម្រូវដោយច្បាប់ដែលពាក់ព័ន្ធនឹងការចូលប្រើប្រាស់ CIMB Mobile និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត ឬដែលទាក់ទងនឹងមាតិកា (Content) ឬផ្នែកណាមួយនៃ CIMB Mobile និងការប្រើប្រាស់សេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត ឬដែលទាក់ទងនឹងមាតិកា (Content) ដែលធនាគារបានផ្តល់ ឬធនាគារបានទិញសម្រាប់ការប្រើប្រាស់របស់លោកអ្នក។
សំណៅបោះពុម្ពផ្សាយនៃលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ និងសេចក្តីជូនដំណឹង សារលិខិត ឬការប្រាស្រ័យទាក់ទងណាមួយដែលបានផ្តល់ក្នុងទម្រង់អេឡិចត្រូនិក ត្រូវបានទទួលស្គាល់នៅក្នុងនីតិវិធីតុលាការ ឬបណ្តឹងរដ្ឋបាល ដែលទាក់ទងទៅនឹងលក្ខខណ្ឌនៃការចូលប្រើប្រាស់នេះ។
កិច្ចព្រមព្រៀង CIMB Mobile
កិច្ចព្រមព្រៀង CIMB Mobile (តទៅនេះហៅថា “កិច្ចព្រមព្រៀង”) ចែងពីបញ្ញត្តិ និងលក្ខខណ្ឌដែលគ្រប់គ្រងការប្រើប្រាស់ CIMB Mobile ដែលធនាគារផ្តល់សេវាកម្មដល់អតិថិជនដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីអាចឱ្យអតិថិជនអាចចូលដំណើរការ និងប្រើប្រាស់គណនីរបស់ពួកគេ ក៏ដូចជាសេវាកម្មធនាគារ ផលិតផល និងសេវាកម្មផ្សេងៗទៀត។
លើកលែងតែមានការចែងផ្សេងពីនេះ ការចូលប្រើប្រាស់ CIMB Mobile ត្រូវបានគ្រប់គ្រងដោយបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដែលបន្ថែមពីលើបញ្ញត្តិ និងលក្ខខណ្ឌទូទៅដែលអនុវត្តចំពោះគណនី ឥណទាន ផលិតផល និងសេវាកម្មណាមួយដែលលោកអ្នកបានប្រើប្រាស់ ឬមានជាមួយធនាគារ ព្រមទាំងឥណទាន ផលិតផល និងសេវាកម្មផ្សេងទៀតដែលលោកអ្នកអាចទទួលបានពីធនាគារបន្តបន្ទាប់ទៀត។
កិច្ចព្រមព្រៀងនេះ ត្រូវអានភ្ជាប់ជាមួយនឹងលក្ខខណ្ឌនៃការចូលប្រើប្រាស់របស់ធនាគារ និងឯកសារណែនាំនានា ឬសៀវភៅណែនាំ ដែលធនាគារផ្តល់ជូនដល់លោកអ្នកក៏ដូចជាបញ្ញត្តិ លក្ខខណ្ឌ និងវិធានផ្សេងៗដែលធនាគារអាចដាក់ចេញនៅពេលណាមួយនាពេលអនាគត។ ប្រសិនបើមានភាពមិនស្របគ្នារវាងកិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀង ផ្សេងទៀតដែលលោកអ្នកអាចមានជាមួយធនាគារ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនសម្ព័ន្ធ និង/ឬ ដៃគូអាជីវកម្ម នោះបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ត្រូវមានឧត្តមានុភាពក្នុងកម្រិតមួយដែលពាក់ព័ន្ធនឹងការប្រើប្រាស់ CIMB Mobile របស់លោកអ្នក។
និយមន័យ
“ការផ្ទៀងផ្ទាត់អត្តសញ្ញាណ” ជារួមសំដៅដល់ លេខគណនី លេខទូរស័ព្ទដៃចល័ត លេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM លេខកូដសម្ងាត់ទូរស័ព្ទចល័ត លេខសម្ងាត់តែមួយដង (OTP) ទូរស័ព្ទចល័តចុះឈ្មោះរួច និង Face ID/ការស្កេនស្នាមម្រាមដៃ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងដើម្បីបញ្ជាក់ពីការដំណើរការ CIMB Mobile និង / ឬប្រតិបត្តិការដែលបានអនុញ្ញាត។
“គណនី” មានន័យថា គណនីបញ្ញើ គណនីចរន្ត គណនីសន្សំ ឬគណនីផ្សេងទៀត មួយ ឬច្រើន ដែលលោកអ្នកអាចប្រើប្រាស់ជាមួយកម្មវិធីទូរស័ព្ទដែលធនាគារអាចកំណត់នៅពេលណាមួយ ឬគណនីផ្សេងទៀតដែលលោកអ្នកអាចនឹងបើកនាពេលអនាគត។
“កិច្ចព្រមព្រៀង” មានន័យថា បញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងស្តីពី CIMB Mobile នេះ ដែលអាចកែប្រែនៅពេលណាមួយនាពេលអនាគត។
“លេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM” មានន័យថា លេខអត្តសញ្ញាណផ្ទាល់ខ្លួនចំនួន ៦ ខ្ទង់ដែលភ្ជាប់ជាមួយនឹងប័ណ្ណប្រើប្រាស់ម៉ាស៊ីន CIMB ATM ដែលមានស្រាប់ ដែលលោកអ្នកត្រូវវាយបញ្ចូលក្នុង អំឡុងពេលដំណើរការចុះឈ្មោះលើកដំបូងនៅក្នុង CIMB Mobile ដើម្បីអនុញ្ញាតឱ្យធនាគារអាចកំណត់អត្តសញ្ញាណរបស់លោកអ្នក ដែលនេះជាផ្នែកមួយនៃនីតិវិធីចុះឈ្មោះ។
“ធនាគារ” មានន័យថា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងរាប់បញ្ចូលទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសន្តតិជនរបស់ធនាគារ និងអនុប្បទានិកដែលអាចអនុវត្តបាន។
“សេវាកម្មធនាគារ” សំដៅដល់ ឥណទាន ផលិតផល និងសេវាកម្មដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនេះ ឬដែលធនាគារអាចផ្តល់ជូន។
“ថ្ងៃធ្វើការ” មានន័យថា ថ្ងៃដែលធនាគារបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
“CIMB Mobile” មានន័យថា សេវាកម្មធនាគារដែលធនាគារផ្តល់ជូន និងសេវាកម្មដែលលោកអ្នកអាចចូលប្រើប្រាស់បានតាមរយៈកម្មវិធីទូរស័ព្ទចល័ត។
“ការបញ្ជា” មានន័យថា សំណើ ការស្នើសុំ ការអនុញ្ញាត ឬការបញ្ជាក្នុងទម្រង់ណាមួយដែលលោកអ្នកបានផ្តល់ ឬបញ្ជូនតាមរយៈ CIMB Mobile ទៅកាន់ធនាគារ ឬសំណើ ការស្នើសុំ ការអនុញ្ញាត ឬការបញ្ជាក្នុងទម្រង់ណាមួយដែលបុគ្គលផ្សេងទៀតណាមួយបានផ្តល់ ឬបញ្ជូនតាមរយៈ CIMB Mobile ទៅកាន់ធនាគារ ក្នុងនាមលោកអ្នក ទោះបីជាបុគ្គលនោះទទួលបានការអនុញ្ញាត ឬមិនទទួលបានការអនុញ្ញាត។
“ការខាតបង់” មានន័យថា រាល់ការខាតបង់ ការខូចខាត (ផ្នែកហិរញ្ញវត្ថុ និងផ្សេងទៀត) ការរងរបួស ភាពអាម៉ាស់ កម្រៃ ការចំណាយ និង / ឬសោហ៊ុយក្នុងរូបភាពណាក៏ដោយ រាប់បញ្ចូលទាំងថ្លៃសេវាផ្នែកច្បាប់ ដែលត្រូវទូទាត់សងដោយពេញលេញ។
“លេខកូដសម្ងាត់ទូរស័ព្ទចល័ត” មានន័យថា លេខអត្តសញ្ញាណផ្ទាល់ខ្លួនចំនួន ៦ ខ្ទង់ដែលលោកអ្នកត្រូវជ្រើសរើស និងបញ្ជាក់ក្នុងអំឡុងពេលដំណើរការចុះឈ្មោះលើកដំបូងក្នុង CIMB Mobile ។ លេខកូដរបស់ទូរស័ព្ទចល័តត្រូវបានប្រើសម្រាប់ការចូលទៅ CIMB Mobile ដើម្បីផ្តល់ការអនុញ្ញាតដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងការអនុញ្ញាតដល់ការធ្វើការផ្លាស់ប្តូរនានាចំពោះគណនីរបស់លោកអ្នក។
“មន្រ្តី” មានន័យថា អភិបាល មន្ត្រី និយោជិត ឬបុគ្គលិកបម្រើសេវារបស់ធនាគារ។
“លេខសម្ងាត់តែមួយដង (OTP)” គឺជាមុខងារសុវត្ថិភាព ដែលត្រូវបានអនុវត្តដើម្បីផ្តល់ការការពារកម្រិតទីពីរសម្រាប់ការចុះឈ្មោះពាក្យស្នើសុំ។ លេខសម្ងាត់តែមួយដង (OTP) នេះ ជាលេខកូដពិសេសចំនួន ៦ ខ្ទង់ដែលត្រូវបញ្ចូលក្នុងពេលចុះឈ្មោះលើកដំបូង។
“ការទូទាត់” មានន័យថា ការទូទាត់របស់លោកអ្នកចំពោះវិក្កយបត្រណាមួយ ឬការទូទាត់ផ្សេងទៀតណាមួយដែលលោកអ្នកបានទទួល។
“ទូរស័ព្ទចល័តចុះឈ្មោះរួច” មានន័យថា ជាទូរស័ព្ទចល័តប្រភេទ iOS ឬ Android របស់លោកអ្នក ដែលលោកអ្នកបានចុះឈ្មោះជាមួយធនាគារ ស៊ីអាយអិមប៊ី ក្នុងអំឡុងពេលដំណើរការចុះឈ្មោះលើកដំបូង។ អ្នកប្រើប្រាស់ម្នាក់ អាចប្រើតែទូរស័ព្ទចល័តមួយគត់ក្នុងការចុះបញ្ជី។ រាល់ការផ្លាស់ប្តូរទូរស័ព្ទចល័តថ្មី នឹងតម្រូវឲ្យមានការចុះឈ្មោះឡើងវិញ ហើយការចុះឈ្មោះលើទូរស័ព្ទចល័តចាស់នឹងត្រូវលុបចេញដោយស្វ័យប្រវត្តិ។
“ការផ្ទេរប្រាក់” មានន័យថា ការផ្ទេរប្រាក់នៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោកអ្នក ឬគណនីតតិយជនដែល គ្រប់គ្រងដោយធនាគារ ឬការផ្ទេរប្រាក់ផ្សេងទៀតដែលធនាគារអាចមាននៅពេលណាមួយនាពេលអនាគត។
“លោកអ្នក” ឬ “របស់លោកអ្នក” មានន័យថា អតិថិជនរបស់ធនាគារដែលមានឈ្មោះគណនីមួយ ឬច្រើនត្រូវបានកាន់កាប់ដោយធនាគារ ហើយបុគ្គលម្នាក់ៗដែលប្រើប្រាស់ ឬទទួលបានការអនុញ្ញាតឱ្យប្រើលេខកូដសម្ងាត់ ពាក្យសម្ងាត់ និងលេខអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ (User ID) ឬមធ្យោបាយផ្សេងទៀតដើម្បីចូលដំណើរការដែលអាចត្រូវបានបង្កើតឡើង ឬអនុម័តដោយធនាគារ។
១ ការដាក់ពាក្យសុំ និងការចុះឈ្មោះក្នុង CIMB Mobile
១.១ យោងតាមបញ្ញត្តិ និងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ CIMB Mobile ត្រូវបានផ្តល់ជូនដល់អតិថិជនដែល មានអាយុយ៉ាងតិច ១៨ ឆ្នាំ មានគណនីមួយ ឬច្រើនជាមួយធនាគារ ដើម្បីដាក់ពាក្យស្នើសុំ និងចុះឈ្មោះ។
១.២ គណនីដែលតម្រូវឲ្យមានហត្ថលេខីពីរ ឬច្រើននាក់ ដើម្បីធ្វើការផ្ទេរប្រាក់ ដកប្រាក់ និងធ្វើប្រតិបត្តិការ ផ្សេងទៀត នឹងមិនមានសិទ្ធិទទួលបានការប្រើប្រាស់ CIMB Mobile ឡើយ។
១.៣ ដើម្បីចុះឈ្មោះក្នុង CIMB Mobile លោកអ្នកត្រូវមានលេខទូរស័ព្ទ និងគណនីមួយដែលអាចដំណើរការជាមួយម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ATM ជាមួយធនាគារ។ លោកអ្នក នឹងចូលប្រើប្រាស់ CIMB Mobile តាមរយៈការប្រើប្រាស់លេខគណនី លេខទូរស័ព្ទ និងលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM របស់លោកអ្នក។ នៅពេលមានភាពមិនប្រក្រតីកើតឡើង លោកអ្នកត្រូវអញ្ជើញមកសាខារបស់ធនាគារ ស៊ីអាយអិមប៊ី ណាមួយ ដើម្បីចុះឈ្មោះសារជាថ្មី។
១.៤ អតិថិជនដែលមិនទាន់មាន CIMB Mobile អាចដោនឡូត និងប្រើប្រាស់លេខគណនី លេខទូរស័ព្ទ និងលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM ដើម្បីចុះឈ្មោះ។
១.៥ រាល់ពាក្យស្នើសុំចុះឈ្មោះ CIMB Mobile និងការចូលប្រើប្រាស់ CIMB Mobile នោះ នឹងត្រូវស្ថិតនៅក្រោមការ សម្រចតាមឆន្ទានុសិទ្ធិផ្តាច់មុខ និងតែមួយគត់របស់ធនាគារគ្រប់ពេល ហើយធនាគាររក្សាសិទ្ធិក្នុងការទទួលយក ឬបដិសេធពាក្យស្នើសុំ ឬបដិសេធការចូលទៅប្រើប្រាស់ CIMB Mobile ឬរឹតត្បិតការប្រើប្រាស់ ឬប្រតិបត្តិការ របស់លោកអ្នក ឬដកហូតសិទ្ធិចូលប្រើប្រាស់ CIMB Mobile ដោយមិនចាំបាច់ផ្តល់ជូននូវហេតុផលចំពោះការបដិសេធ ណាមួយ ឬឆ្លើយតបទៅនឹងសំណើសុំព័ត៌មានណាមួយពីលោកអ្នក។
២. នីតិវិធីនៃការចុះឈ្មោះ និងការចូលដំណើរការ CIMB Mobile
២.១ ការចុះឈ្មោះលើកដំបូង គឺជានីតិវិធីដែលលោកអ្នកត្រូវចុះឈ្មោះដោយផ្ទាល់ខ្លួន បន្ទាប់ពីលោកអ្នកចាប់ផ្តើមដំណើរការ CIMB Mobile លើកដំបូង ឬបន្ទាប់ពីលោកអ្នកចាកចេញពី CIMB Mobile ។ នីតិវិធីនេះ អនុញ្ញាត ឱ្យធនាគារកំណត់អត្តសញ្ញាណលោកអ្នកជាម្ចាស់គណនី និងចុះឈ្មោះទូរស័ព្ទចល័តរបស់លោកអ្នក។ នីតិវិធីនេះតម្រូវឱ្យលោកអ្នកបញ្ចូលលេខគណនីដែលមានស្រាប់ បញ្ចូលលេខទូរស័ព្ទចល័តនៅប្រទេសកម្ពុជាដែល បានចុះឈ្មោះរួចជាមួយធនាគារ លេខសម្ងាត់តែមួយដង OTP ដែលផ្ញើចូលទៅលេខទូរស័ព្ទរបស់លោកអ្នក និង លេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM ដែលមានស្រាប់។
២.២ ដើម្បីចុះឈ្មោះប្រើប្រាស់ CIMB Mobile លោកអ្នកត្រូវបញ្ចូលលេខគណនី និងលេខទូរស័ព្ទរបស់លោកអ្នក ហើយលោកអ្នកនឹងទទួលបានលេខសម្ងាត់តែមួយដង OTP ពីធនាគារដើម្បីចូលដំណើរការ។ បន្ទាប់មកលោកអ្នកនឹងត្រូវ បានស្នើសុំឱ្យវាយបញ្ចូលលេខកូដម៉ាស៊ីន ATM ដែលមានស្រាប់។
២.៣ នៅពេលគណនីរបស់លោកអ្នកត្រូវបានផ្ទៀងផ្ទាត់បានជោគជ័យ លោកអ្នក ត្រូវបង្កើតនិងបញ្ចូលលេខកូដសម្ងាត់ទូរស័ព្ទចល័តរបស់លោកអ្នក ដើម្បីអនុញ្ញាតឱ្យលោកអ្នកបន្តដំណើរការ និងប្រើប្រាស់ CIMB Mobile បាន។ លេខកូដទូរស័ព្ទចល័តរបស់លោកអ្នក ត្រូវមានចំនួនប្រាំមួយខ្ទង់។
២.៤ បន្ទាប់ពីបញ្ចប់ដំណាក់កាលដែលមានចែងក្នុងប្រការ ២.២ និង ប្រការ ២.៣ ខាងលើ ការចូលប្រើប្រាស់ CIMB Mobile របស់លោកអ្នក នឹងត្រូវបានដំណើរការ ដោយយោងតាមប្រការ ១.៥ ខាងលើ។
២.៥ បន្ទាប់ពីបានចុះឈ្មោះបានជោគជ័យក្នុង CIMB Mobile ស្របតាមប្រការ២.៣ ខាងលើ លោកអ្នក នឹងទទួលបានជម្រើសបង្កើតឲ្យមាន Face ID ឬការស្កេនស្នាមម្រាមដៃ សម្រាប់ការចូលដំណើរការរហ័ស និងមានសុវត្ថិភាព ឬបញ្ចូលលេខកូដសម្ងាត់ទូរស័ព្ទចល័តរបស់លោកអ្នក។
២.៦ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារមានសិទ្ធិក្នុងការបដិសេធការចូលដំណើរការរបស់លោកអ្នក ដោយគ្មានការជូនដំណឹងជាមុន និងពុំមានកាតព្វកិច្ចក្នុងការផ្តល់ហេតុផលណាមួយសម្រាប់មោឃភាព ឬឆ្លើយតបទៅនឹងសំណើណាមួយសម្រាប់ជាព័ត៌មានរបស់ លោកអ្នកនោះទេ។ លើសពីនេះទៅទៀត លោកអ្នកយល់ព្រម និងទទួលស្គាល់ថា លោកអ្នកមិនទាមទារពីធនាគារចំពោះការខាតបង់ណាមួយដែលកើតមានឡើងបណ្តាលមកពីមោឃភាពនោះទេ។
៣. ការទទួលយកបញ្ញត្តិ និងលក្ខខណ្ឌ
៣.១ លោកអ្នក ទទួលស្គាល់ថា នាគ្រាដំបូងដែលលោកអ្នកដាក់ពាក្យសុំចុះឈ្មោះប្រើប្រាស់ CIMB Mobile លោកអ្នកនឹងត្រូវចាត់ទុកថាបានអាន បានយល់ និងយល់ព្រមគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយលោកអ្នកទទួលស្គាល់ និងទទួលយកនូវហានិភ័យដែលជាប់ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការណាមួយតាមប្រព័ន្ធអ៊ីនធឺណិត ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀតដែលធនាគារបានអនុញ្ញាត។
៣.២ លោកអ្នក យល់ព្រមគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះក្នុងការចូលទៅកាន់ និងការប្រើប្រាស់ CIMB Mobile ។
៤. ការទទួលខុសត្រូវចំពោះគណនី និងលេខកូដសម្ងាត់ទូរស័ព្ទចល័តរបស់លោកអ្នក
៤.១ លោកអ្នក យល់ព្រម និងទទួលស្គាល់ថា លោកអ្នកត្រូវរក្សាការសម្ងាត់នូវ លេខសម្ងាត់តែមួយដង OTP លេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM និងលេខកូដសម្ងាត់ទូរស័ព្ទចល័ត ហើយលោកអ្នក មិនត្រូវចែករំលែក ឬបង្ហាញដល់បុគ្គលណាម្នាក់ រួមទាំងមន្រ្តីរបស់ធនាគារផងដែរ។
៤.២ លោកអ្នក ត្រូវគោរពនូវរាល់វិធានការសុវត្ថិភាពដែលធនាគារបានកំណត់ទាក់ទងនឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Access Credential) របស់លោកអ្នកនៅគ្រប់ពេលវេលាទាំងអស់។ លើសពីនេះ លោកអ្នកត្រូវមានវិធានការប្រុងប្រយ័ត្នចាំបាច់នានា ដើម្បីធានាថាពុំមានបុគ្គលផ្សេងទៀតអាចចូលដំណើរការទូរស័ព្ទចល័តចុះឈ្មោះរួច លេខសម្ងាត់តែមួយដង OTP លេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM លេខកូដសម្ងាត់ទូរស័ព្ទចល័តរបស់លោកអ្នក ហើយការប្រុងប្រយ័ត្នទាំងនោះ ត្រូវរាប់បញ្ចូលទាំងការចងចាំជាបន្ទាន់ចំពោះលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM លេខកូដសម្ងាត់ទូរស័ព្ទចល័ត និងកម្ទេចស្រោមសំបុត្រឬឯកសារណាមួយដែលមានកត់ត្រាពីលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM លេខកូដសម្ងាត់ទូរស័ព្ទចល័តទាំងនោះ (ប្រសិនបើមាន) ដែលលោកអ្នកមិនត្រូរក្សាទុកលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM លេខកូដសម្ងាត់ទូរស័ព្ទចល័តក្នុងទម្រង់ណាមួយ។ លោកអ្នក ត្រូវធានាថាពុំមានបុគ្គលណាម្នាក់បានឃើញលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM លេខកូដសម្ងាត់ទូរស័ព្ទចល័តនៅពេលលោកអ្នកចូលដំណើរការ CIMB Mobile ព្រមទាំងធានាថាលោកអ្នកបានចាកចេញពី CIMB Mobile នៅពេលបញ្ចប់ការប្រើប្រាស់របស់លោកអ្នក។
៤.៣ លោកអ្នក យល់ព្រមថាលោកអ្នកត្រូវទទួលខុសត្រូវគ្រប់ពេលវេលាទាំងអស់ចំពោះរាល់ការចូលដំណើរការ និង/ឬ ការប្រើប្រាស់ CIMB Mobile ដែលអាចធ្វើបានតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Access Credential) របស់លោកអ្នក មិនចំពោះថាការចូលដំណើរការ និង/ឬ ប្រើប្រាស់នោះធ្វើដោយលោកអ្នកផ្ទាល់ ឬដោយបុគ្គលណាមួយផ្សេងទៀតដែលអះអាងថាជាលោកអ្នក។
៤.៤ ប្រសិនបើលោកអ្នករកឃើញ ឬមានហេតុផលសមរម្យជឿជាក់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ(Access Credential) របស់លោកអ្នក ត្រូវបានប៉ះពាល់ដោយមធ្យោបាយណាមួយ និង/ឬលោកអ្នក ទទួលបានរបាយការណ៍ ទិន្នន័យ ឬព័ត៌មានណាមួយដែលបង្ហាញថាមានប្រតិបត្តិការពុំមានការអនុញ្ញាតបានកើតមានឡើង ឬកើតឡើង ក្រៅពីគោលបំណងរបស់លោកអ្នក នោះលោកអ្នកត្រូវតែជូនដំណឹងដល់ធនាគារជាបន្ទាន់ ឬធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទទៅកាន់ការិយាល័យទំនាក់ទំនង ដែលមានបញ្ជាក់នៅក្នុងប្រការ១២.១។ ដើម្បីជៀសវាងការភ័ន្តច្រឡំ រាល់ការហៅទូរស័ព្ទចូលក្នុងការិយាល័យទំនាក់ទំនងរបស់ធនាគារ នឹងត្រូវបានកត់ត្រាទុក និង/ឬរក្សាទុក។
៤.៥ យោងតាមប្រការ ៤.៧ លុះត្រាតែធនាគារទទួលបាន និងកត់ត្រាការជូនដំណឹងស្របតាមប្រការ ៤.៤ ខាងលើ លោកអ្នក ត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងតាមរយៈ CIMB Mobile ដោយមានការចូលផ្ទៀងផ្ទាត់អត្តសញ្ញាណ (Access Credential) របស់លោកអ្នក ទោះបីជាប្រតិបត្តិការនោះ ត្រូវបានធ្វើឡើងដោយលោកអ្នក ឬដោយបុគ្គលដទៃទៀត ឬធ្វើឡើងដោយមានការអនុញ្ញាត ឬមិនមានការអនុញ្ញាតដោយលោកអ្នក ក៏ដោយ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ លោកអ្នក ត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការទាំងអស់ដែលបានធ្វើឡើងតាមរយៈ CIMB Mobile រហូតដល់ពេលដែល ការជូនដំណឹងត្រូវបានធ្វើឡើងស្របតាមប្រការ៤.៤ ខាងលើ ឬលុះត្រាតែពេលវេលានៃការជូនដំណឹងត្រូវបានធ្វើឡើងជាបន្ទាន់ នៅពេលដែលលោកអ្នករកឃើញ ឬមានហេតុផលសមរម្យដើម្បីបញ្ជាក់ថាការផ្ទៀងផ្ទាត់អត្តសញ្ញាណ(Access Credential) របស់លោកអ្នកត្រូវបានប៉ះពាល់តាមមធ្យោបាយណាមួយ និង/ឬ លោកអ្នកបានទទួលរបាយការណ៍ ទិន្នន័យ ឬព័ត៌មានណាមួយដែលបង្ហាញថាប្រតិបត្តិការនោះពុំបានកើតឡើងដោយមានការអនុញ្ញាត ឬពុំកើតឡើងស្របតាមគោលបំណងរបស់លោកអ្នក។ ប្រសិនបើការជូនដំណឹងនេះ ត្រូវបានពន្យារពេលដោយហេតុផល ណាមួយ លោកអ្នកត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងអស់ដែលបានធ្វើឡើងដូចមានចែងខាងលើ ហើយលោកអ្នកត្រូវទទួលខុសត្រូវចំពោះការខាតបង់ជាក់ស្តែងដែលបានកើតឡើង រហូតដល់ពេលធនាគារទទួលបានការជូនដំណឹងពិតប្រាកដមួយដែលលោកអ្នកបានធ្វើឡើង ស្របតាមប្រការ ៤.៨ ខាងក្រោម ។
៤.៦ នៅពេលដែលធនាគារ ទទួលបានការជូនដំណឹងរបស់លោកអ្នកដែលត្រូវបានធ្វើឡើងស្របតាមប្រការ ៤.៤ លោកអ្នក យល់ព្រម និងទទួលស្គាល់ថាធនាគារអាចនឹងផ្អាកការចូលប្រើប្រាស់ CIMB Mobile របស់លោកអ្នក ទៅតាមសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខរបស់ធនាគាររហូតទាល់តែលោកអ្នកទទួលបាន ឬស្នើសុំលេខសម្ងាត់តែមួយដង OTP ថ្មី លេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM ថ្មី និងលេខកូដសម្ងាត់ទូរស័ព្ទចល័តថ្មី និង/ឬទូរស័ព្ទចល័តថ្មីត្រូវបានចុះឈ្មោះដោយជោគជ័យ និង/ឬធនាគារបានដោះស្រាយនូវរាល់របាយការណ៍ដែលមានភាពមិនស្របគ្នានោះ។
៤.៧ ថ្វីបើមានចែងក្នុងប្រការផ្សេងៗក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ និងដើម្បីជៀសវាងការភ័ន្តច្រឡំ នៅពេលការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Access Credential) ដែលពុំមានការអនុញ្ញាតពីលោកអ្នក ត្រូវបានកើតមានឡើងដោយសារតែទង្វើរបស់លោកអ្នក ការឆបោក ការបង្ហាញព័ត៌មាន ការរំលោភបំពាន ឬការប្រើប្រាស់ខុសគោលដៅ នោះលោកអ្នកត្រូវទទួលខុសត្រូវចំពោះការប្រើប្រាស់នោះ ទោះបីជាលោកអ្នកបានធ្វើការជូនដំណឹងស្របតាមប្រការ ៤.៤ ខាងលើក៏ដោយ។
៤.៨ ថ្វីបើមានប្រការ៤.៥ ខាងលើ នៅពេលលោកអ្នកបានចូលរួមចំណែកដល់ការខាតបង់ដែលកើតឡើងបណ្តាល មកពីប្រតិបត្តិការដែលពុំមានការអនុញ្ញាត តាមរយៈការពន្យារពេលក្នុងការជូនដំណឹងស្របតាមប្រការ ៤.៤ ខាងលើ លោកអ្នក ត្រូវទទួលខុសត្រូវចំពោះការខាតបង់ជាក់ស្តែង ដែលបានកើតមានឡើងក្នុងអំឡុងពេល នៃការ ពន្យារពេលជូនដំណឹងនោះយោងតាមប្រការ ៤.៧ លើកលែងតែមានករណីដូខខាងក្រោម៖
៤.៨.១ ចំណែកនៃការខាតបង់ដែលកើតមានឡើងនៅថ្ងៃណាមួយនោះ មានចំនួនលើសពីចំនួនកំណត់នៃប្រតិបត្តិការប្រចាំថ្ងៃដែលអាចអនុវត្តបានចំពោះគណនីពាក់ព័ន្ធ។ ឬ
៤.៨.២ ចំណែកនៃការខាតបង់សរុប មានចំនួនលើសពីចំនួនទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់លោកអ្នក ។
៤.៩ លោកអ្នក ត្រូវទទួលខុសត្រូវចំពោះវិធានការសុវត្ថិភាពក្នុងការការពារការចូលធ្វើប្រតិបត្តិការ និងដំណើរការគណនីរបស់លោកអ្នកដោយពុំមានការអនុញ្ញាតតាមរយៈសេវាកម្មក្នុងកម្មវិធីទូរស័ព្ទចល័ត។ លោកអ្នកត្រូវគោរពតាមវិធានសុវត្ថិភាពនានាដែលធនាគារយើងខ្ញុំបានបញ្ជាក់នៅក្នុងពាក្យស្នើសុំ ឬនៅក្នុងកិច្ចព្រមព្រៀងផ្សេងៗដែលមានជាមួយធនាគារ ឬតាមរយៈការជូនដំណឹងរបស់ធនាគារទៅកាន់លោកអ្នក ទោះបីជាការជូនដំណឹងនេះធ្វើឡើងតាមវិធីណាមួយក៏ដោយ ។
៥. ការបញ្ជា និងការអនុញ្ញាត
៥.១ លោកអ្នក ត្រូវទទួលខុសត្រូវនូវរាល់ការបញ្ជាដែលបានបញ្ជូនទៅធនាគារតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Access Credential) របស់លោកអ្នក ទោះបីជាការបញ្ជាទាំងនេះត្រូវបានបញ្ជូនដោយលោកអ្នក ឬនរណាម្នាក់ដែលអះអាងថាជាលោកអ្នក។ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាធនាគារមានសិទ្ធិពឹងផ្អែក និងកំណត់ថាការបញ្ជាណាមួយ ដែលបានបញ្ជូនមកធនាគារ ឬធ្វើឡើងស្របតាមការប្រើប្រាស់ និងការចូលទៅផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកដែលធនាគារបាន ទទួល ពីលោកអ្នក គឺធ្វើឡើងនិងបញ្ជាដោយលោកអ្នក ដូច្នេះធនាគារនឹងមិនទទួលខុសត្រូវ ចំពោះការខាតបង់ណាមួយ ដែលលោកអ្នកអាចរងគ្រោះដោយផ្ទាល់ឬ ដោយប្រយោលដោយសារប្រតិបត្តិការនេះឡើយ។
៥.២ រាល់ការបញ្ជាទាំងអស់ដែលបានបញ្ជូនទៅធនាគារ និង / ឬធនាគារទទួលបានតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ(Access Credential) របស់លោកអ្នក នឹងត្រូវបានចាត់ទុកថាជាការបញ្ជាដែលមានភាពជាក់លាក់ ប្រក្រតី និងត្រឹមត្រូវពិតប្រាកដ និងធ្វើឡើងដោយលោកអ្នក។ ដើម្បីជៀសវាងការភ័ន្តច្រឡំ ធនាគារមិនមានកាតព្វកិច្ចធ្វើការផ្ទៀងផ្ទាត់ការបញ្ជាដែលលោកអ្នកបានធ្វើឡើងដើម្បីកំណត់ភាពត្រឹមត្រូវនោះទេ ប៉ុន្តែធនាគារមានសិទ្ធិ និងឆន្ទានុសិទ្ធផ្តាច់មុខក្នុងការធ្វើការផ្ទៀងផ្ទាត់នោះសម្រាប់គោលបំណងផ្ទាល់របស់ធនាគារ។
៥.៣ យោងតាមប្រការ ៥.៦ ខាងក្រោម ការបញ្ជាទាំងអស់ដែលបញ្ជូនតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ(Access Credential) របស់លោកអ្នក នឹងមិនអាចដកវិញបាន ហើយត្រូវចងភ្ជាប់កាតព្វកិច្ចរបស់លោកអ្នកនៅពេលការបញ្ជានោះ ត្រូវបានបញ្ជូន។
៥.៤ លោកអ្នក ផ្តល់ការអនុញ្ញាតឱ្យធនាគារទទួលយក និងអនុវត្តតាមការបញ្ជាណាមួយដែលលោកអ្នកបានធ្វើឡើងទាក់ទងនឹង CIMB Mobile រាប់បញ្ចូលដោយមិនកំណត់ត្រឹមតែការដកប្រាក់ ការផ្ទេរប្រាក់ ឬការដំណើរការគណនីរបស់លោកអ្នកដោយពុំមានការអនុញ្ញាតបន្ថែមឡើយ។ លើសពីនេះទៀត លោកអ្នកយល់ព្រម និងទទួលស្គាល់ថាស្របតាមការជូនដំណឹងដែលលោកអ្នកផ្តល់ជូនធនាគារស្របតាមប្រការ ៤.៤ នៃកិច្ចព្រមព្រៀងនេះ ធនាគារ ត្រូវបានចាត់ទុកថាបានទទួលការអនុញ្ញាតត្រឹមត្រូវពីលោកអ្នកក្នុងការទទួលយក និងអនុវត្ត តាមការបញ្ជាដែលបានធ្វើឡើងតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ(Access Credential) របស់លោកអ្នកទោះបីជាការបញ្ជានោះ ត្រូវបានធ្វើឡើងដោយលោកអ្នក ឬបុគ្គលផ្សេងទៀតដែលអះអាងថាជាលោកអ្នក។
៥.៥ យោងតាមប្រការ ៥.៦ ខាងក្រោម ប្រសិនបើលោកអ្នករកឃើញ ឬមានហេតុផលបញ្ជាក់ថាការបញ្ជាដែលបានបញ្ជូនទៅធនាគារ ឬដែលធនាគារទទួលមិនមានភាពត្រឹមត្រូវ និងមិនពេញលេញ លោកអ្នកត្រូវជូនដំណឹងដល់ធនាគារជាបន្ទាន់តាមរយៈទូរស័ព្ទទៅកាន់ការិយាល័យទំនាក់ទំនង ដូចមានចែងក្នុងប្រការ ១២.១នៃកិច្ចព្រមព្រៀងនេះ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ រាល់ការហៅទូរស័ព្ទចូលក្នុងការិយាល័យទំនាក់ទំនងរបស់ធនាគារ ធនាគារនឹងត្រូវកត់ត្រាទុក និង/រក្សាទុក។
៥.៦ ធនាគារ នឹងមិនមានកាតព្វកិច្ចអនុវត្តតាមសំណើណាមួយដើម្បីលុបចោល ដកហូត ផ្លាស់ប្តូរ ឬកែប្រែការបញ្ជាណាមួយក្នុងការទូទាត់ ឬការផ្ទេរប្រាក់ ឬការបញ្ជាផ្សេងទៀត បន្ទាប់ពីធនាគារបានទទួលការបញ្ជារបស់លោកអ្នកឡើយ។ ប៉ុន្តែធនាគារ មានឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការលុបចោល ដកហូត ផ្លាស់ប្តូរ ឬកែប្រែការបញ្ជា នោះ ប្រសិនបើធនាគារទទួលបានការស្នើសុំក្នុងការលុបចោល ដកហូត ផ្លាស់ប្តូរ ឬកែប្រែនោះ មុនពេលការបញ្ជា នោះមានប្រសិទ្ធភាពអនុវត្ត។ ធនាគារអាចនឹងគិតសោហ៊ុយពីអតិថិជនចំពោះការលុបចោល ដកហូត ផ្លាស់ប្តូរ ឬកែប្រែការបញ្ជានោះ។
៥.៧ ធនាគារ សូមរក្សាសិទ្ធិក្នុងការបដិសេធ និងផ្អាករាល់សំណើណាមួយរបស់លោកអ្នកក្នុងការធ្វើប្រតិបត្តិការតាមការបញ្ជា ឬប្រតិបត្តិការណាមួយរបស់លោកអ្នកក្នុងរយៈពេលណាមួយ និង/ឬស្នើសុំការផ្ទៀងផ្ទាត់បន្ថែមទៀត ឬការបញ្ជាក់ពីលោកអ្នកមុនពេលកំណត់ថាតើត្រូវធ្វើប្រតិបត្តិការតាមការបញ្ជា ឬ ប្រតិបត្តិការណា មួយរបស់លោកអ្នក (“វិធានការរបស់ធនាគារ”) ផ្អែកលើហេតុផលណាមួយដែលរាប់បញ្ចូលតែមិនកំណត់ត្រឹមតែ (i) ការបញ្ជា ឬប្រតិបត្តិការរបស់លោកអ្នកដែលផ្ទុយនឹងច្បាប់ណាមួយ ឬបញ្ញត្តិ និងលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ (ii) ការបញ្ជា ឬប្រតិបត្តិការរបស់លោកអ្នកមិនស្របគ្នាជាមួយ នឹងគោលការណ៍ ឬវិធាន និងបទប្បញ្ញត្តិរបស់ធនាគារ។
៥.៨ ក្នុងករណីដែលធនាគារសម្រេចអនុវត្តសកម្មភាព និង/ឬធ្វើប្រតិបត្តិការតាមការបញ្ជាណាមួយ ឬមានកាតព្វកិច្ចក្នុងការអនុវត្តសកម្មភាព និង/ឬធ្វើប្រតិបត្តិការតាមការបញ្ជាណាមួយ ធនាគារត្រូវបានអនុញ្ញាតឱ្យមានពេលវេលាសមស្របមួយដើម្បីអនុវត្តសកម្មភាព និង/ឬធ្វើប្រតិបត្តិការតាមការបញ្ជាណាមួយ ដោយមានហេតុផលសមរម្យទាក់ទងទៅនឹងប្រព័ន្ធ និងប្រតិបត្តិការរបស់ធនាគារ និងក្នុងលក្ខខណ្ឌនៃកាលៈទេសៈដទៃផ្សេងទៀតណាមួយដែលអាចកើតមានឡើង ហើយស្របជាមួយគ្នានោះផងដែរធនាគារនឹងមិនទទួលខុសត្រូវ ឬធានាចំពោះការខាតបង់ណាមួយដែលកើតឡើងពីការពន្យារពេលរបស់ធនាគារក្នុងការអនុវត្តសកម្មភាព និង/ឬ ធ្វើប្រតិបត្តិការតាមការបញ្ជានោះ។
៥.៩ នៅពេលដែលការបញ្ជាណាមួយមានលក្ខណៈមិនច្បាស់លាស់ និង/ឬមិនស្របគ្នាទៅនឹងការបញ្ជា ផ្សេងទៀត ធនាគារមានសិទ្ធិពឹងផ្អែក និងអនុវត្តតាមការបញ្ជានោះ ស្របតាមការបកស្រាយដោយមានហេតុផលសមរម្យណាមួយដែលមន្រ្តីធនាគារណាមួយជឿជាក់ថាជាការបកស្រាយត្រឹមត្រូវ ដោយស្មោះត្រង់ និងសុចរិត ឬបដិសេធធ្វើសកម្មភាពរហូតដល់ពេលដែលធនាគារទទួលបានការបញ្ជាជាថ្មីតាមទម្រង់ និងតាមវិធីសាស្ត្រណាមួយដែលធនាគារតម្រូវ។
៥.១០ ការបញ្ជាណាមួយដែលទទួលបានពីម្ចាស់គណនីម្នាក់នៃគណនីរួម ដែលអាចដំណើរការបានដោយហត្ថលេខីតែម្នាក់ នឹងត្រូវបានចាត់ទុកថាជាការបញ្ជាពិតប្រាកដ និង ជាក់លាក់ ទាក់ទងទៅនឹងគណនីរួមនោះ ហើយធនាគារមានសិទ្ធិធ្វើប្រតិបត្តិការដោយផ្អែកលើ ការបញ្ជានោះដោយពុំទទួលខុសត្រូវចំពោះ ម្ចាស់គណនីផ្សេងទៀត ឬបុគ្គលពាក់ព័ន្ធផ្សេងទៀតឡើយ។
៥.១១ ដោយមិនមានការប៉ះពាល់ដល់ប្រការ ៥.១០ នៅមុនពេលអនុវត្តតាមការបញ្ជាពីម្ចាស់គណនីណាមួយនៃគណនីរួមដូចមានចែងក្នុងប្រការ ៥.១០ ខាងលើ ធនាគារទទួលបានការបញ្ជាដែលមានភាពផ្ទុយគ្នា ឬមិនស្របគ្នាពីម្ចាស់គណនីផ្សេងទៀត ធនាគារត្រូវមានសិទ្ធិ (ប៉ុន្តែមិនមានកាតព្វកិច្ច) អនុវត្តតែការបញ្ជារួមរបស់ម្ចាស់គណនីទាំងអស់ដែលពាក់ព័ន្ធទៅនឹងគណនីនោះ ទោះបីជាមានការបញ្ជាផ្សេង បានបញ្ជាក់ផ្ទុយពីនេះក៏ដោយ។
៥.១២ រាល់ការបញ្ជាដែលលោកអ្នកបានផ្តល់ជូន និងប្រតិបត្តិការដែលលោកអ្នកបានធ្វើឡើងនៅពេលណាមួយ បន្ទាប់ពីរយៈពេលដែលធនាគារបានកំណត់ថាជាពេលវេលាចុងក្រោយដែលការបញ្ជា ឬប្រតិបត្តិការនោះ ត្រូវមានសុពលភាព ឬធ្វើឡើងនោះ ការបញ្ជា ឬប្រតិបត្តិការ ត្រូវបានចាត់ទុកថាបានផ្តល់ជូន ឬធ្វើឡើងនៅថ្ងៃធ្វើការបន្ទាប់ ស្របតាមការសម្រេចរបស់ធនាគារ។
៦. កម្មវិធីទូរស័ព្ទចល័ត CIMB MOBILE
៦.១ យោងតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ និងបញ្ញត្តិនិងលក្ខខណ្ឌផ្សេងៗទៀតណាមួយដែលអាចពាក់ព័ន្ទនឹងសេវាកម្មណាមួយរបស់ធនាគារ និងយោងតាមគណនីដែលលោកអ្នកមាន និងរក្សាទុកគណនីសម្រាប់ប្រតិបត្តិការណាមួយដែលធ្វើឡើងតាមរយៈ CIMB Mobile នោះធនាគារបានផ្តល់ជូនជាមួយសេវាកម្មធនាគារដូចខាងក្រោម (ប្រសិនបើអនុវត្តបាន)៖
៦.១.១ ព័ត៌មានរបស់គណនី;
៦.១.២ ការផ្ទេរ;
៦.១.៣ ការទូទាត់; និង
៦.១.៤ សេវាកម្មធនាគារថ្មីណាមួយដែលធនាគារ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនសម្ព័ន្ធ ឬតតិយជនផ្សេងទៀតអាចផ្តល់ឱ្យនៅពេលណាមួយនាពេលអនាគត។ តាមរយៈការប្រើប្រាស់សេវាកម្មធនាគារថ្មីនោះ លោកអ្នកយល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងនេះដែលទាក់ទងនឹងសេវាកម្មធនាគារថ្មីទាំងនោះក្នុងកម្រិតដែលអាចអនុវត្តបាន។
៦.២ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា លោកអ្នកត្រូវគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌជាធរមានដែលគ្រប់គ្រង លើសេវាកម្មធនាគារថ្មីចំពោះការប្រើប្រាស់សេវាកម្មធនាគារថ្មី ដែលត្រូវបានណែនាំស្របតាមប្រការ ៦.១.៤ ខាងលើ ។
៦.៣ ដើម្បីជៀសវាងការភ័ន្តច្រឡំ និងថ្វីបើមានប្រការផ្សេងពីនេះចែងក្នុងកិច្ចព្រមព្រៀងនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារ រក្សាសិទ្ធិ និងមានឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការដាក់កម្រិត លុបចោល ឬបញ្ឈប់សេវាកម្មធនាគារដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះមួយផ្នែក ឬទាំងស្រុង ដោយមិនចាំបាច់ផ្តល់ហេតុផល ឬការពន្យល់ណាមួយអំពីការដាក់កម្រិត ការលុបចោល ឬការបញ្ឈប់នោះ ហើយធនាគារពុំមានការទទួលខុសត្រូវណាមួយចំពោះលោកអ្នកក្នុងការដាក់កម្រិត ការលុបចោល ឬការបញ្ឈប់នោះទេ។ លើសពីនេះ ធនាគារក៏អាច បន្ថែម ដកចេញ ឬផ្លាស់ប្តូរប្រភេទប្រតិបត្តិការដែលអាចមាន ឬធ្វើប្រតិបត្តិការតាមរយៈសេវាកម្មធនាគារទាំងនេះ។
៧. ព័ត៌មានរបស់គណនី
៧.១ លោកអ្នក យល់ព្រម និងទទួលស្គាល់ថារាល់ព័ត៌មានទាក់ទងនឹងគណនីរបស់លោកអ្នកដូចដែលបានផ្តល់ជូនតាមរយៈ CIMB Mobile អាចនឹងមិនឆ្លុះបញ្ចាំង ឬបញ្ជាក់ពីប្រតិបត្តិការដែលមិនទាន់បានដំណើរការ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព។ អាស្រ័យហេតុនេះ ព័ត៌មាននោះ មិនត្រូវចាត់ទុកជាព័ត៌មានចុងក្រោយនៃសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការរបស់លោកអ្នកជាមួយធនាគារឡើយ។
៨. ការផ្ទេរ និងការទូទាត់ (រាប់បញ្ចូលទាំងការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ)
៨.១ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាការផ្ទេរប្រាក់ និងការទូទាត់ នឹងមិនទាន់ត្រូវបានបញ្ចប់ឡើយ នៅពេលធនាគារទទួលបានការបញ្ជារបស់លោកអ្នក។
៨.២ ធនាគារអាចមានសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខដើម្បីស្នើសុំ ការផ្ទៀងផ្ទាត់បន្ថែម និង/ឬស្នើសុំព័ត៌មានបន្ថែមមុនពេលធ្វើប្រតិបត្តិការស្របតាមការបញ្ជាអំពីការផ្ទេរប្រាក់ ឬការទូទាត់ណាមួយ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ ធនាគារមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយ ដែលលោកអ្នកអាចរងគ្រោះដោយផ្ទាល់ ឬប្រយោលដែលបណ្តាលមកពីសកម្មភាពរបស់ធនាគារក្នុងការធ្វើប្រតិបត្តិការផ្អែកលើព័ត៌មានរបស់លោកអ្នកនោះឡើយ។
៨.៣ លោកអ្នកទទួលស្គាល់ថា ធនាគារអាចកំណត់ពីចំនួនប្រតិបត្តិការដែលលោកអ្នកអាចធ្វើបានតាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរ និងទូទាត់ប្រាក់ក្នុង CIMB Mobile និងចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ ឬទូទាត់ក្នុង CIMB Mobile ។
៨.៤ ធនាគារ នឹងព្យាយាមអនុវត្តតាមរាល់ការបញ្ជាអំពីការផ្ទេរប្រាក់ និងទូទាត់ប្រាក់ឲ្យបានឆាប់រហ័សស្របតាម ការបញ្ជារបស់លោកអ្នក ដរាបណាការទូទាត់ និងការផ្ទេរប្រាក់នោះត្រូវបានធ្វើឡើងនៅថ្ងៃធ្វើការ ទោះបីជាការផ្ទេរប្រាក់ និងការទូទាត់ប្រាក់នោះ ត្រូវបានធ្វើឡើងតាមរយៈអនឡាញ ឬតាមការកំណត់កាលជាកាលវិភាគទៀងទាត់ក្នុងការផ្ទេរប្រាក់ និង/ឬការទូទាត់ប្រាក់។
៨.៥ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាធនាគារមានសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការប្តូរប្រាក់ជារូបិយប័ណ្ណ ផ្សេងទៀតក្នុងអត្រាប្តូរប្រាក់ទូទៅរបស់ធនាគារ ប្រសិនបើមាន និងចាំបាច់។
៨.៦ ធនាគារមិនទទួលខុសត្រូវចំពោះការផ្ទេរប្រាក់ ឬការទូទាត់ប្រាក់ណាមួយ ឬការខកខានដើម្បីបញ្ចប់ ឬអនុវត្ត ការបញ្ជាអំពីការផ្ទេរប្រាក់ ឬការទូទាត់ប្រាក់ក្នុងករណីដូចខាងក្រោម៖
៨.៦.១ លោកអ្នក មានសមតុល្យទឹកប្រាក់មិនគ្រប់គ្រាន់នៅក្នុងគណនីរបស់លោកអ្នកដើម្បីផ្ទេរប្រាក់ ឬទូទាត់ ចំនួនទឹកប្រាក់ ឬផ្ទេរ ឬទូទាត់ថ្លៃសេវា ការចំណាយ សោហ៊ុយ និងការប្រាក់ ដែលធនាគារអាចកំណត់នៅពេលណាមួយនាពេលអនាគតសម្រាប់ការប្រើប្រាស់ CIMB Mobile និង/ឬសេវាកម្មធនាគារណាមួយ
៨.៦.២ គណនីរបស់លោកអ្នក ស្ថិតនៅក្នុងនីតិវិធីបណ្តឹងណាមួយ ឬផ្សេងពីនេះ ដែលមានការទាមទារឲ្យរឹតត្បិតចំពោះប្រតិបត្តិការផ្ទេរប្រាក់ ឬទូទាត់ ឬគណនីរបស់លោកអ្នកត្រូវបានបង្កក បិទ ឬព្យួរទុកដោយមូលហេតុណាមួយ
៨.៦.៣ អ្នកទទួលប្រាក់ បានឬមិនបានដំណើរការទូទាត់ឬបញ្ចូលប្រាក់របស់លោកអ្នកឱ្យបាន ឆាប់រហ័សនិង/ឬត្រឹមត្រូវ
៨.៦.៤ លោកអ្នក បានផ្តល់ឱ្យធនាគារនូវការបញ្ជាដែលមិនត្រឹមត្រូវ ឬមិនពេញលេញ ឬព័ត៌មានដែលទាក់ទងនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ឬផ្ទេរ និងព័ត៌មានលម្អិតនៃគណនីរបស់អត្ថគាហកៈ ឬអ្នកទទួលប្រាក់ដែលត្រូវបានផ្ទេរឬទូទាត់ ឬស្ថានភាពគណនីរបស់អត្ថគាហកៈមិនមានសុពលភាព និង / ឬស្ថិតនៅក្នុងលក្ខខណ្ឌណាមួយដូចមានចែងក្នុងប្រការ ៨.៦.២
៨.៦.៥ មានកំហុសកើតមានឡើងពាក់ព័ន្ធនឹងព័ត៌មាន ឬការបញ្ជា របស់លោកអ្នកក្នុងអំឡុងពេល បញ្ជូនតាមរយៈ CIMB Mobile
៨.៦.៦ លោកអ្នកខកខាន ធ្វេសប្រហែស បោះបង់ចោល ឬជ្រើសរើសមិនអនុវត្តតាមសេចក្តីណែនាំ នីតិវិធី និងបទបញ្ជាបច្ចុប្បន្នក្នុងប្រើប្រាស់ CIMB Mobile ឬសេវាកម្មធនាគារណាមួយដែលផ្តល់ជូនក្នុង CIMB Mobile ឬ
៨.៦.៧ ធនាគារ ដឹង ឬមានហេតុផលដើម្បីបញ្ជាក់ថាមានការប្រព្រឹត្ត ឬនឹងមានការប្រព្រឹត្តនូវការក្លែងបន្លំ សកម្មភាពឧក្រិដ្ឋកម្ម បទល្មើស ឬ ការរំលោភបំពាននៃច្បាប់ ឬបទបញ្ញត្តិណាមួយ
៨.៦.៨ ធនាគារបានជូនដំណឹងជាមុន ឬក្នុងអំឡុងពេលផ្តល់សេវាដល់អ្នកផ្ទេរប្រាក់អំពីការមិនអាចផ្តល់ជូនបាននូវសេវាកម្ម
៨.៦.៩ លោកអ្នកបានល្មើសនឹងបញ្ញត្តិ ឬលក្ខខណ្ឌណាមួយនៃសេវាកម្មរបស់ធនាគារ
៨.៦.១០ ករណីប្រធានសក្តិ ឬព្រឹត្តិការណ៍ណាមួយដែលធនាគារមិនអាចគ្រប់គ្រងបាន រាប់បញ្ចូលដោយមិនកំណត់ត្រឹមតែ អគ្គិភ័យ ការរញ្ជួយដី ទឹកជំនន់ រន្ទះបាញ់ ចលាចល ឬកូដកម្ម ការជាប់គាំងសកម្មភាព រដ្ឋាភិបាល សង្គ្រាម ការផ្តាច់ ចរន្តអគ្គិសនី ឬការផ្គត់ផ្គង់ថាមពល។
៨.៧ នៅពេលដែលរកឃើញថា លោកអ្នកមានទឹកប្រាក់មិនគ្រប់គ្រាន់សម្រាប់ការធ្វើប្រតិបត្តិការ លោកអ្នកត្រូវទទួល ស្គាល់ថា ធនាគារអាចរក្សាទុកប្រតិបត្តិការ ឬកាត់កងទឹកប្រាក់ដែលខ្វះនោះជាមួយគណនីផ្សេងទៀតដែលលោកអ្នកមានជាមួយធនាគារ ស្របតាមសិទ្ធិ និងឆន្ទានុសិទ្ធិផ្តាច់មុខធនាគារ និងដោយពុំមានការជូនដំណឹងជាមុន ។
៨.៨ លោកអ្នកអាចលុបចោលសេវាផ្ទេរប្រាក់ ឬទូទាត់ប្រាក់ដែលធ្វើឡើងស្របតាមប្រការ ១៨ នៃកិច្ចព្រមព្រៀងនេះ។ ចំពោះការផ្ទេរប្រាក់ ឬទូទាត់ប្រាក់ណាមួយដែលមិនបានដំណើរការ នឹងត្រូវបានលុបចោលនៅថ្ងៃធ្វើការនៅពេលធនាគារទទួលបានការស្នើសុំការលុបចោលរបស់លោកអ្នក។ ប្រសិនបើលោកអ្នកបិទគណនីពាក់ព័ន្ធណាមួយដែលទាក់ទងនឹងការផ្ទេរប្រាក់ ឬការទូទាត់នោះ រាល់ការផ្ទេរប្រាក់ ឬការទូទាត់ដែលមិនដំណើរការដែលបានកំណត់ទុកជាមុនឲ្យកាត់ចេញពីគណនីនោះ ឬត្រូវទូទាត់ទៅគណនីនោះ នឹងត្រូវបានលុបចោលនៅថ្ងៃដែល គណនីត្រូវបានបិទ។
៩. កម្រៃសេវា និងសោហ៊ុយ
៩.១ ថ្វីបើមានកាតព្វកិច្ចផ្សេងទៀតរបស់លោកក្នុងការទូទាត់បង់កម្រៃសេវា និងសោហ៊ុយក្រោមលក្ខខណ្ឌផ្សេងទៀតដែលទាក់ទងនឹងគណនីរបស់លោកអ្នក លោកអ្នកត្រូវទូទាត់បង់ធនាគារនូវកម្រៃសេវា កម្រៃជើងសារ និងសោហ៊ុយផ្សេងៗនៅក្នុងអត្រា និងក្នុងបរិបទណាមួយដែលធនាគារអាចកំណត់ និង/ឬបញ្ជាក់នៅពេលណាមួយ ទាក់ទងនឹង CIMB Mobile និង/ឬ សេវាកម្មធនាគារណាមួយដែលបានផ្តល់ជូនក្នុង CIMB Mobile ។
៩.២ ធនាគារ អាចជូនដំណឹងដល់លោកអ្នកអំពីកម្រៃសេវា សោហ៊ុយ និង/ឬការកែប្រែផ្សេងទៀតណាមួយពាក់ព័ន្ធនឹងកម្រៃសេវា និងសោហ៊ុយនោះ ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ជាលាយលក្ខណ៍អក្សរជាមុន ឬតាមវិធីសាស្ត្រណាមួយដែលធនាគារអាចអនុវត្ត។ ការបន្តប្រើប្រាស់ និងការបន្តចូលដំណើរការក្នុងCIMB Mobile ឬ សេវាកម្មធនាគារណាមួយ ត្រូវបានចាត់ទុកជាការព្រមព្រៀងរបស់លោកអ្នក និងការទទួលយល់ព្រមអនុវត្តនូវកម្រៃសេវា សោហ៊ុយ និង/ឬការកែប្រែពាក់ព័ន្ធឹងកម្រៃសេវា និងសោហ៊ុយនោះ ។
៩.៣ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារ រក្សាសិទ្ធិក្នុងការធ្វើកាត់ចេញពីគណនីរបស់លោកអ្នកសម្រាប់ការបង់កម្រៃសេវា សោហ៊ុយ និង/ឬប្រាក់ពិន័យណាមួយដែលបានកើតមានឡើងស្របតាមកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលទាំងកម្រៃសេវារបស់រដ្ឋាភិបាល ពន្ធប្រថាប់ត្រា ឬពន្ធផ្សេងទៀតដែលត្រូវបង់ដោយសារការប្រើប្រាស់ CIMB Mobile និងសេវាកម្មធនាគារដែលផ្តល់ជូនក្នុង CIMB Mobileនេះ។
៩.៤ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា លោកអ្នកត្រូវទទួលបង់រាល់ថ្លៃសេវាកម្ម និងចំណាយដែលរាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ថ្លៃទូរស័ព្ទ និងថ្លៃទូរគមនាគមន៍ដែលទាក់ទងនឹងការចូលប្រើប្រាស់ និងតភ្ជាប់ទៅកាន់ CIMB Mobile រួមទាំងថ្លៃសេវា និងចំណាយដែលត្រូវបានកំណត់ដោយអ្នកផ្តល់សេវាបណ្តាញណាមួយ ហើយធនាគារ នឹងមិនទទួលខុសត្រូវលើការចំណាយនោះឡើយ។
១០. ការបង្ហាញព័ត៌មាន
១០.១ លោកអ្នកផ្តល់សិទ្ធិ និងការអនុញ្ញាតយ៉ាងច្បាស់លាស់ដល់ធនាគារដើម្បីបញ្ចេញ បង្ហាញ និង/ឬ លាតត្រដាងនូវរាល់ព័ត៌មានពាក់ព័ន្ធនឹងលោកអ្នក ឬគណនីរបស់លោកអ្នក ឬប្រតិបត្តិការ ឬកិច្ចការណាមួយដែលត្រូវបានធ្វើឡើងររវាងលោកអ្នក និងធនាគារក្នុងករណីដូចខាងក្រោម៖
១០.២ លោកអ្នក អនុញ្ញាតឱ្យធនាគារទទួលបានព័ត៌មានណាមួយពីបុគ្គល ស្ថាប័ន អាជ្ញាធរ ក្រុមហ៊ុន ក្រុមហ៊ុនសាជីវកម្ម ឬក្រុមហ៊ុនមិនបានចុះបញ្ជី ឬអង្គភាពផ្សេងទៀតដែលធនាគារអាចទំនាក់ទំនងដោយស្មោះត្រង់ និងសុចរិតពាក់ព័ន្ធនឹងគណនីរបស់លោកអ្នក ឬសេវាកម្មធនាគារ ហើយលោកអ្នកអនុញ្ញាតឱ្យបុគ្គលនោះបង្ហាញនូវព័ត៌មានណាមួយដែលធនាគារត្រូវការ។
១០.៣ នៅពេលដែលលោកអ្នក ដាក់ជូនធនាគារនូវពាក្យស្នើសុំ ការបញ្ជា ឬការបន្តប្រើប្រាស់គណនី ឬចូលដំណើរការប្រើប្រាស់ CIMB Mobile នោះ លោកអ្នកត្រូវបានចាត់ទុកថាបានប្រគល់ ឲ្យការអនុញ្ញាតឲ្យធនាគារក្នុងការបង្ហាញព័ត៌មាន នៃពាក្យស្នើសុំ ការបញ្ជា ឬការប្រើប្រាស់ CIMB Mobile នោះ ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
១០.៤ តាមរយៈប្រតិបត្តិការដែលធ្វើឡើងតាមរយៈអ៊ិនធឺណែតនៅក្នុង CIMB Mobile លោកអ្នកយល់ព្រម ទទួលយកហានិភ័យដែលអាចពាក់ព័ន្ធ ឬការបាត់បង់ណាមួយដែលអាចកើតមានឡើង ហើយធនាគារ មិនធ្វើការធានាណាមួយដែលអាចពាក់ព័ន្ធនឹងបញ្ហានេះឡើយ បើទោះបីធនាគារនឹងព្យាយាមធានាសុវត្ថិភាពព័ត៌មានដែលបញ្ជូនតាមរយៈ CIMB Mobile ក៏ដោយ។
១១. ការទទួលខុសត្រូវ និងការសន្យារបស់លោកអ្នក
១១.១ លោកអ្នក ត្រូវទទួលខុសត្រូវលើការទិញ និងការប្រើប្រាស់ Hardware និង / ឬសូហ្វវែរ (Software) ដែលចាំបាច់ នៅគ្រប់ពេលទាំងអស់ រាប់បញ្ចូលទាំង Hardware និង / ឬសូហ្វវែរ (Software) ដែលថ្មី និងកំណែចុងក្រោយដើម្បីប្រើប្រាស់ CIMB Mobile ដោយលោកអ្នកទទួលយកហានិភ័យ និងរ៉ាប់រងការចំណាយផ្ទាល់ខ្លួនទាំងអស់។
១១.២ លោកអ្នក ត្រូវទទួលខុសត្រូវក្នុងការថែរក្សាគណនីណាមួយដែលលោកអ្នកមានជាមួយអ្នកផ្តល់សេវាបណ្តាញ ក្នុងការចូលដំណើរការប្រើប្រាស់ CIMB Mobile ហើយលោកអ្នកយល់ព្រម ទទួលស្គាល់ និងយល់ដឹងថារាល់ការចូលដំណើរការប្រើប្រាស់ CIMB Mobile នោះ ត្រូវអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌរបស់អ្នកផ្តល់សេវាបណ្តាញ របស់លោកអ្នក។
១១.៣ លោកអ្នក យល់ព្រម និងទទួលស្គាល់ថាធនាគារនឹងមិនទទួលខុសត្រូវលើការមិនអាចចូលទៅដំណើរការប្រើប្រាស់ CIMB Mobile ឬផ្នែកណាមួយនៃ CIMB Mobile ការបដិសេធចំពោះប្រតិបត្តិការរបស់លោកអ្នក ការដំណើរការមិនត្រឹមត្រូវនៃប្រតិបត្តិការរបស់លោកអ្នក ដែលបណ្តាលមកពីការខកខានមិនបានរក្សាសុពលភាព គណនី របស់លោកអ្នកជាមួយនឹងអ្នកផ្តល់សេវាបណ្តាញ ឬខកខានក្នុងការទទួលបាន ឬការប្រើប្រាស់ Hardware និង/ឬ សូហ្វវែរ (Software) ដែលចាំបាច់ រាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ការខកខានក្នុងការតំឡើងកម្មវិធី ដែលពាក់ព័ន្ធ ឬប្រើប្រាស់សូហ្វវែរ (Software) ជំនាន់ថ្មី និងកំណែចុងក្រោយដែលធនាគារបានតម្រូវ។
១១.៤ លោកអ្នក យល់ព្រមអនុវត្តរាល់វិធានការណ៍សុវត្ថិភាពទាក់ទងនឹងគណនីរបស់លោកអ្នក និងការចូលដំណើរការនិងប្រើប្រាស់ CIMB Mobile ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ និងរាល់វិធាន និងបទប្បញ្ញត្តិ គោលនយោបាយ ឬគោលការណ៍ណែនាំផ្សេងទៀតដែលចូលជាធរមាន។
១១.៥ លោកអ្នក ត្រូវផ្តល់ជូនធនាគារនូវទិន្នន័យ ព័ត៌មាន និងការបញ្ជាពាក់ព័ន្ធនឹងប្រតិបត្តិការ និងដំណើរការ នៃប្រតិបត្តិការណាមួយ ដែលធ្វើឡើងតាមរយៈCIMB Mobile ឲ្យបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។
១១.៦ លោកអ្នក មិនត្រូវទាមទារ ឬដាក់ពាក្យបណ្តឹងណាមួយតតាំងនឹងធនាគារ ចំពោះការមិនអនុញ្ញាតឲ្យ ប្រើប្រាស់ CIMB Mobile ដោយសារតែទូរស័ព្ទចល័តរបស់លោកអ្នក លេខកូដសម្ងាត់ទូរស័ព្ទចល័ត និងFace ID ឬស្នាមម្រាមដៃរបស់លោកអ្នកត្រូវបានខូចខាត ឬប៉ះពាល់ដោយមធ្យោបាយណាមួយ ឬផ្សេងពីនេះ។
១១.៧ លោកអ្នក ត្រូវពិនិត្យនិងគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតណាមួយដែលបានធ្វើឡើងរវាងធនាគារ និងលោកអ្នក និងវិធាន បទប្បញ្ញត្តិ គោលនយោបាយ និងគោលការណ៍ណែនាំផ្សេងទៀតណាមួយដែលចូលជាធរមាននៅគ្រប់ពេលវេលាទាំងអស់។
១១.៨ លោកអ្នក មិនត្រូវជ្រៀតជ្រែកក្នុងការចូលដំណើរការ និងការប្រើប្រាស់ CIMB Mobile ឬសេវាកម្មធនាគារ ដោយអតិថិជនផ្សេងទៀតឡើយ ហើយលោកអ្នក មិនត្រូវប្រើប្រាស់ CIMB Mobile សម្រាប់គោលបំណង ណាមួយក្រៅពីប្រតិបត្តិការដែលបានអនុញ្ញាតទាក់ទងនឹងគណនីរបស់លោកអ្នក។ លោកអ្នក មិនត្រូវលួច ព្យាយាមលួច ឬចូលទៅដំណើរការប្រើប្រាស់ដោយពុំមានការអនុញ្ញាតទៅក្នុងCIMB Mobile គណនីរបស់អតិថិជនផ្សេងទៀត និង/ឬសេវាកម្មធនាគារផ្សេងទៀតដោយផ្ទាល់ ឬដោយប្រយោលក្នុងគោលបំណងណាមួយក៏ដោយ។
១១.៩ លោកអ្នក ត្រូវគោរពតាមក្រមសីលធម៌ប្រកបដោយភាពសមរម្យក្នុងការប្រាស្រ័យទាក់ទងជាមួយធនាគារ ហើយលោកអ្នកមិនត្រូវធ្វើទំនាក់ទំនងទៅកាន់ធនាគារនូវព័ត៌មានអាសអាភាស ឬព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះណាមួយ ទោះបីតាមរយៈCIMB Mobile ឬផ្សេងពីនេះ។
១១.១០ លោកអ្នក ត្រូវតែធ្វើបច្ចុប្បន្នភាពអំពីព័ត៌មានស្តីអំពីគោលនយោបាយ និងការអនុវត្តជាក់ស្តែងរបស់ធនាគារ ព្រមទាំងលក្ខខណ្ឌផ្សេងទៀតពាក់ព័ន្ធនឹងគណនីរបស់លោកអ្នក សេវាកម្មធនាគារ និង CIMB Mobile ដូចដែលធនារគារបានផ្តល់ជូនលោកអ្នក។
១១.១១ លោកអ្នក យល់ព្រមថា លក្ខខណ្ឌនៃការចូលប្រើប្រាស់ ព្រមទាំងបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ត្រូវចងភ្ជាប់កាតព្វកិច្ច និងមានអានុភាពអនុវត្តលើសេវាកម្មធនាគារណាមួយដែលលោកអ្នកបានធ្វើឡើងពាក់ព័ន្ធនឹងគណនីរបស់លោកអ្នកតាមរយៈ CIMB Mobile។
១២. ការរាយការណ៍អំពីកំហុស និងការសាកសួរ
១២.១ ប្រសិនបើលោកអ្នកមានបំណងចង់រាយការណ៍អំពីកំហុសណាមួយ ឬមានសំណួរ ឬបណ្តឹងណាមួយ ទាក់ទងនឹង CIMB Mobile លោកអ្នកអាចផ្ញើអ៊ីមែល ឬទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនងរបស់ធនាគារតាមអាសយដ្ឋាន និងលេខទូរស័ព្ទខាងក្រោម៖
ការិយាល័យទំនាក់ទំនងរបស់ធនាគារស៊ីអាយអិមប៊ីភីអិលស៊ី
ទូរស័ព្ទ៖ ០២៣ ៩៨៨ ៣៨៨
អ៊ីម៉ែល៖ customercare@cimb.com.kh
ដើម្បីជៀសវាងការភ័ន្តច្រឡំ រាល់ការហៅទូរស័ព្ទចូលមកកាន់ការិយាល័យទំនាក់ទំនងរបស់ធនាគារ នឹងត្រូវបានកត់ត្រា និងរក្សាទុកដោយធនាគារ។
១២.២ យោងតាមប្រការ១២.៣ ធនាគារអាចនឹងតម្រូវឲ្យលោកអ្នកបង្ហាញដល់ធនាគារនូវរាល់ព័ត៌មានពាក់ព័ន្ធនឹងការរាយការណ៍ សំណួរ ឬបណ្តឹង រាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ឈ្មោះគណនីរបស់លោកអ្នក លេខគណនីដែលពាក់ព័ន្ធ ការពិពណ៌នាអំពីកំហុស សំណួរ ឬបណ្តឹងណាមួយ ការពន្យល់ពីមូលហេតុដែលលោកអ្នកជឿថាវាជាកំហុស ឬមូលហេតុដែលលោកអ្នកត្រូវការព័ត៌មានបន្ថែម និងចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងកំហុស សំណួរ ឬបណ្តឹងដែលសង្ស័យ។ ថ្វីបើមានការចែងដូចខាងលើនេះ លោកអ្នក មិនត្រូវបង្ហាញលេខកូដសម្ងាត់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ATM និងលេខកូដសម្ងាត់ទូរស័ព្ទចល័តរបស់លោកអ្នកទៅកាន់បុគ្គលិក ឬអ្នកតំណាងរបស់ធនាគារណាមួយឡើយ។
១២.៣ នៅពេលមានការប្រាស្រ័យទាក់ទងណាមួយពាក់ព័ន្ធនឹងព័ត៌មានសំខាន់ ឬព័ត៌មានសម្ងាត់របស់លោកអ្នក ទោះបីពាក់ព័ន្ធនឹងគណនីរបស់លោកអ្នក ឬប្រតិបត្តិការណាមួយពាក់ព័ន្ធនឹងគណនីរបស់លោកអ្នក ឬក្រៅពីនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ប្រសិនលោកអ្នកប្រើអ៊ីមែល (“អ៊ីមែល”) ដើម្បីជាមធ្យោបាយក្នុងការប្រាស្រ័យទាក់ទងព័ត៌មាន នោះលោកអ្នកត្រូវទទួលខុសត្រូវរាល់ហានិភ័យពាក់ព័ន្ធនឹងទម្រង់នៃការប្រាស្រ័យទាក់ទងនេះ ហើយធនាគារត្រូវរួចផុតពីការទទួលខុសត្រូវចំពោះព័ត៌មានទាំងនោះ ឬការខាតបង់ណាមួយដែលទាក់ទងនឹងបញ្ហានោះ ទោះក្នុងពេលណាមួយក៏ដោយ។
១២.៤ ក្នុងករណីដែលធនាគារស្នើសុំឱ្យលោកអ្នកធ្វើការរាយការណ៍ បណ្តឹង ឬសំណួរជាលាយលក្ខណ៍អក្សរទៅកាន់ធនាគារ លោកអ្នក ត្រូវធ្វើក្នុងរយៈពេល ៦០ថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃដែលបញ្ហាត្រូវបានកំណត់អត្តសញ្ញាណ។
១២.៥ យោងតាមប្រការ ១២.៦ ធនាគារ នឹងព្យាយាមស៊ើបអង្កេតចំពោះបណ្តឹង ឆ្លើយសំណួរ ឬជូនដំណឹងដល់លោកអ្នកអំពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចអនុវត្តបាន ឬក្នុង ក្នុងរយៈពេលពីរ (២) ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានការរាយការណ៍ សំណួរ ឬបណ្តឹងដោយផ្ទាល់មាត់ ។ ចំពោះការរាយការណ៍ សំណួរ ឬបណ្តឹងជាលាយលក្ខណ៍អក្សរតាមការស្នើសុំរបស់ធនាគារ ធនាគារត្រូវផ្តល់លទ្ធផលស៊ើបអង្កេតក្នុងរយៈពេលសាមសិប (៣០) ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានការរាយការណ៍ជាលាយលក្ខណ៍អក្សរ សំណួរ ឬបណ្តឹងបន្តបន្ទាប់នោះ។
១២.៦ ប្រសិនបើ ធនាគារ ត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើការស៊ើបអង្កេត ធនាគារត្រូវពន្យាពេលដែលមានចែងក្នុងប្រការ ១២.៥ ខាងលើ ក្នុងរយៈពេលសមរម្យណាមួយដែលចាត់ទុកថាចាំបាច់ស្របតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន ដែលធនាគារអាចពន្យាររយៈពេលបានប៉ុន្តែមិនលើសពីសាមសិប (៣០) ថ្ងៃគិតចាប់ពីថ្ងៃដែលទទួលបានរបាយការណ៍ សំណួរ ឬបណ្តឹង ឬ ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពីទទួលបានការរាយការណ៍ សំណួរ ឬបណ្តឹងជាលាយលក្ខណ៍អក្សរបន្ថែមនោះ ប្រសិនបើមានការស្នើសុំបន្ថែមពីធនាគារនូវការរាយការណ៍ សំណួរ ឬបណ្តឹងជាលាយលក្ខណ៍អក្សរ ស្របតាមប្រការ ១២.៤។
១២.៧ លោកអ្នក ត្រូវសហការ និងជួយធនាគារតាមដែលអាចធ្វើទៅបានដើម្បីអនុវត្តការស៊ើបអង្កេត។
១២.៨ យោងតាមបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ធនាគារ នឹងខិតខំប្រឹងប្រែងដោយសមហេតុផលដើម្បីកែប្រែ កំហុសណាមួយឱ្យបានឆាប់រហ័ស និងធ្វើការកែតម្រូវគណនីរបស់លោកអ្នក និងជូនដំណឹងដល់លោកអ្នកអំពីការកែតម្រូវដែលបានធ្វើឡើងនោះ ។
១២.៩ ធនាគារ នឹងជូនដំណឹងដល់លោកអ្នកអំពីលទ្ធផលនៃការស៊ើបអង្កេតក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីធនាគារបានបញ្ចប់ការស៊ើបអង្កេតស្របតាមប្រការ ១២.៥ ឬប្រការ ១២.៦ តាមដែលអាចធ្វើបាន។
១២.១០ នៅពេលលោកអ្នកមិនពេញចិត្តនឹងលទ្ធផលនៃការស៊ើបអង្កេត ឬបណ្តឹងរបស់លោកអ្នក លោកអ្នកអាចប្តឹង ជំទាស់ទៅថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារក្នុងទម្រង់ជាលាយលក្ខណ៍អក្សរទៅកាន់អាសយដ្ឋានដូចមានចែងក្នុងប្រការ១២.១ ខាងលើ។
១៣. របាយការណ៍ លិខិតបញ្ជាក់ និងការបញ្ជាក់ប្រតិបត្តិការ
១៣.១ នៅពេលដែលធនាគារផ្ញើ ឬប្រគល់ជូនលោកអ្នកនូវរបាយការណ៍គណនី លិខិតបញ្ជាក់ ឬការបញ្ជាក់ប្រតិបត្តិការលោកអ្នកត្រូវផ្ទៀងផ្ទាត់រាល់របាយការណ៍គណនី លិខិតបញ្ជាក់ ឬការបញ្ជាក់ប្រតិបត្តិការនីមួយៗ ហើយលោកអ្នកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ធនាគារនូវរាល់កំហុស ឬការលុបចោលណាមួយដែលមាននៅក្នុងរបាយការណ៍គណនី លិខិតបញ្ជាក់ ឬការបញ្ជាក់ប្រតិបត្តិការនោះក្នុងរយៈពេលហុកសិប (៦០) ថ្ងៃគិតចាប់ពីថ្ងៃដែលរបាយការណ៍គណនី លិខិតបញ្ជាក់ ឬការបញ្ជាក់ប្រតិបត្តិការបានផ្តល់ជូនស្របតាមប្រការ ១២ ខាងលើ។ ប្រសិនបើធនាគារពុំទទួលបាននូវការជូនដំណឹងណាមួយក្នុងរយៈពេលហុកសិប (៦០) ថ្ងៃ នោះរបាយការណ៍គណនី លិខិតបញ្ជាក់ និងការបញ្ជាក់ប្រតិបត្តិការដែលផ្តល់ដល់លោកអ្នក ត្រូវបានចាត់ទុកថា ពិតប្រាកដ ត្រឹមត្រូវ និងមានសុក្រឹតភាព ទាំងចំពោះប្រតិបត្តិការ និងចំនួនទឹកប្រាក់ដែលបានបញ្ជាក់នៅក្នុងរបាយការណ៍គណនី លិខិតបញ្ជាក់ និងការបញ្ជាក់ប្រតិបត្តិការនោះ ហើយត្រូវចាត់ទុកជាភស្ដុតាងជាក់ស្តែងនៃចំពោះប្រតិបត្តិការ និងជាការទទួលខុសត្រូវរបស់លោកអ្នកចំពោះធនាគារ។
១៤. ការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន
១៤.១ លោកអ្នក ត្រូវជូនដំណឹងដល់ធនាគារជាលាយលក្ខណ៍អក្សរ ឬតាមមធ្យោបាយផ្សេងទៀតណាមួយ ដែលធនាគារចាត់ទុកថាអាចទទួលយកបានចំពោះការផ្លាស់ប្តូរ ឬការកែប្រែព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់លោកអ្នក ហើយធនាគារមានសិទិ្ធសន្មតថាមិនមានការផ្លាស់ប្តូរ ឬការកែប្រែនោះទេ លុះត្រាតែធនាគារទទួលបានការជូនដំណឹងពីលោកអ្នកអំពីការកែប្រែនោះ។ ការផ្តល់ជូននូវព័ត៌មានផ្ទាល់ខ្លួនក្នុងអំឡុងពេលដំណើរការចុះឈ្មោះនៅក្នុង CIMB Mobile មិនត្រូវបានចាត់ទុកថាជាការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។
១៥. ការទទួលខុសត្រូវ / ការលើកលែងការទទួលខុសត្រូវ
១៥.១ ធនាគារ ត្រូវប្រើប្រាស់រាល់មធ្យោបាយសមហេតុផលដើម្បីធានាបាននូវប្រតិបត្តិការ និងការផ្តល់សេវាកម្ម CIMB Mobile និងសេវាកម្មធនាគារ។ ទោះជាយ៉ាងនេះក៏ដោយ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារមិន ធ្វើការធានា ឬអះអាងណាមួយទាក់ទងនឹង CIMB Mobile និងសេវាកម្មធនាគារដែលធនាគារផ្តល់ឱ្យនោះទេ ទោះកើតមានឡើងក្រោមទម្រង់ជាកិច្ចសន្យា ឬសំណងខូចខាត ទាក់ទងនឹងការផ្តល់ CIMB Mobile និងសេវាកម្មធនាគារ ទោះបីជាការខូចខាតនោះ កើតមានចំពោះលោកអ្នកផ្ទាល់ ឬចំពោះបុគ្គលផ្សេងទៀតក៏ដោយ លើកលែងតែ ការខាតបង់នោះ កើតមានស្របតាមប្រការ ៥.៨ ឬបង្កឡើងដោយការក្លែងបន្លំ ឬការធ្វេសប្រហែសទាំងស្រុងរបស់មន្រ្តីធនាគារ។
១៥.២ ថ្វីបើមានបញ្ញត្តិទូទៅនៃប្រការ ១.១ ខាងលើ ធនាគារមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែល បណ្តាលមកពី ឬកើតឡើងពីហេតុការណ៍មួយ ឬច្រើនដូចខាងក្រោម៖
ការឈ្លានពាន ការជ្រៀតជ្រែក ឬការវាយប្រហាររបស់បុគ្គលណាមួយ វីរុសTrojan Horse វីរុស worms វីរុសmacros ឬសមាសធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត ឬកម្មវិធី ឬឯកសារដែលបណ្តាលឱ្យខូចខាត។
១៥.៣ ដរាបណាធនាគារបានអនុវត្តដោយស្មោះត្រង់ និងសុចរិតក្នុងការធ្វើសកម្មភាព ឬធ្វើប្រតិបត្តិការចំពោះការបញ្ជាណាមួយ នោះធនាគារនឹងមិនទទួលខុសត្រូវ និងមិនធានាចំពោះការខាតបង់ណាមួយ ដែលបណ្តាលមកពី ឬកើតឡើងពីការអនុវត្តស្របតាមការបញ្ជា ឬករណីណាមួយដែលកើតចេញពីការអនុវត្តស្របតាមការបញ្ជានោះឡើយ។
១៥.៤ ដោយមិនប៉ះពាល់ដល់បញ្ញត្តិទូទៅដែលបានរៀបរាប់ខាងលើ និងថ្វីបើមានបញ្ញត្តិណាមួយដែលផ្ទុយនឹងកិច្ចព្រមព្រៀងនេះ ឬនៅក្នុងកិច្ចព្រមព្រៀងផ្សេងទៀតរវាងធនាគារ និងលោកអ្នក នោះធនាគារមិនទទួលខុសត្រូវ ឬធានាចំពោះការខាតបង់ដោយប្រយោល ឬដោយផលវិបាក ឬ ការសងជម្ងឺចិត្តទោះកើតឡើងពីការបំពាន កាតព្វកិច្ចរបស់ធនាគារណាមួយចំពោះលោកអ្នក ឬផ្ទុយពីនេះ។
១៦. ការកែប្រែ
១៦.១ ធនាគារ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរឬ កែតម្រូវ លុបចោល វិសោធកម្ម បន្ថែម ឬកែប្រែ បញ្ញត្តិ និងលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះនៅពេលណាមួយនាពេលអនាគត ប៉ុន្តែធនាគារ នឹងជូនដំណឹងអំពីការបន្ថែម ឬការធ្វើវិសោធនកម្មលើបញ្ញត្តិ និងលក្ខខណ្ឌនោះយ៉ាងតិចសាមសិប (៣០) ថ្ងៃ ស្របតាមប្រការ ១៦.៤។ ប្រសិនបើ ការផ្លាស់ប្តូរ ឬការធ្វើវិសោធនកម្មនេះ បណ្តាលឱ្យលោកអ្នកមានការចំណាយ ឬទំនួលខុសត្រូវកាន់តែច្រើនជាមុន លោកអ្នក យល់ព្រមថានឹងទទួលយកការផ្លាស់ប្តូររនេះគ្រប់ពេល។
១៦.២ ការជូនដំណឹងនេះ អាចត្រូវផ្តល់ជូនលោកអ្នកក្នុងទម្រង់ជាលាយលក្ខណ៍អក្សរដែលត្រូវផ្ញើទៅអាសយដ្ឋាន ចុងក្រោយបង្អស់ដែលលោកអ្នកបានផ្តល់ឱ្យធនាគារ ឬក្នុងទម្រង់ជាសេចក្តីជូនដំណឹងដែលដាក់បង្ហាញនៅតាម សាខាធនាគារ ឬក្នុងទម្រង់ជាសេចក្តីជូនដំណឹងដែលបង្ហាញនៅលើអេក្រង់នៅពេលចូលដំណើរការ CIMB Mobile ឬវិធីសាស្ត្រផ្សេងទៀតដែលធនាគារបានកំណត់នៅពេលណាមួយនាពេលអនាគត។
១៦.៣ ប្រសិនបើលោកអ្នកនៅតែបន្តប្រើប្រាស់ CIMB Mobile បន្ទាប់ពីបញ្ញត្តិ និងលក្ខខណ្ឌបន្ថែម ឬធ្វើវិសោធនកម្មណាមួយមានប្រសិទ្ធិភាពអនុវត្ត ឬ បន្ទាប់ពីរយៈពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនោះ ប្រសិនបើមិនមានការកំណត់អំពីកាលបរិច្ឆេទសុពលភាព ទោះបីជាត្រូវទទួលបានដោយជាក់លាក់ ឬស្របតាមតាមប្រការ ១៧.២ លោកអ្នកត្រូវបានចាត់ទុកថាយល់ព្រមទទួលយកបញ្ញត្តិ និងលក្ខខណ្ឌបន្ថែម ឬធ្វើវិសោធនកម្មនោះ ហើយលោកអ្នកយល់ព្រមចងភ្ជាប់កាតព្វកិច្ចតាមបញ្ញត្តិ និងលក្ខខណ្ឌនោះ។
១៦.៤ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា នៅពេលដែលមានការផ្លាស់ប្តូរ ឬវិសោធនកម្មដែលតម្រូវឱ្យធ្វើឡើងជា បន្ទាន់ដើម្បីរក្សាទុក ឬការពារសុវត្ថិភាពនៃប្រតិបត្តិការរបស់គណនីលោកអ្នក និង CIMB Mobile នោះធនាគារ អាចធ្វើការផ្លាស់ប្តូរ និងវិសោធនកម្មដោយពុំចាំបាច់ជូនដំណឹងដល់លោកអ្នក។
១៧. សេចក្តីជូនដំណឹង
១៧.១ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះនៅក្នុងកិច្ចព្រមព្រៀងនេះ ធនាគារនឹងផ្តល់រាល់សេចក្តីជូនដំណឹង និងការប្រាស្រ័យទាក់ទងទាំងអស់ពាក់ព័ន្ធនឹង CIMB Mobile តាមវិធីសាស្ត្រដូចខាងក្រោម៖
១៧.២ លើកលែងតែមានការបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះ ឬសេចក្តីជូនដំណឹង ឬការប្រាស្រ័យទាក់ទងដែលបានរៀបរាប់ រាល់សេចក្តីជូនដំណឹង និងការប្រាស្រ័យទាក់ទងដែលធនាគារបានផ្ញើជូនលោកអ្នក ត្រូវបានចាត់ទុកថាបានទទួល និងមានប្រសិទ្ធភាពអនុវត្តដូចខាងក្រោម៖
១៧.៣ លើកលែងតែមានការបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះ រាល់សេចក្តីជូនដំណឹង និងការប្រាស្រ័យទាក់ទងដែលបានផ្តល់ទៅធនាគារ ត្រូវធ្វើឡើងក្រោមទម្រង់ជាលាយលក្ខណ៍អក្សរ មានចុះហត្ថលេខារបស់លោកអ្នក ហើយ ផ្ញើទៅធនាគារតាមអាសយដ្ឋានរបស់ធនាគារដូចដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះ ឬអាសយដ្ឋាន ផ្សេងទៀត ដែលអាចត្រូវបានជូនដំណឹងដល់លោកអ្នកនៅពេលណាមួយនាពេលអនាគត។
១៧.៤ ដោយអនុលោមតាមប្រការណាមួយដែលមានចែងផ្សេងពីនេះក្នុងកិច្ចព្រមព្រៀងនេះ សេចក្តីជូនដំណឹងទាំងអស់ដែលលោកអ្នកបានផ្តល់ជូនធនាគារ នឹងមានប្រសិទ្ធភាពអនុវត្តនៅពេលដែលធនាគារបានកត់ត្រាត្រឹមត្រូវចូលក្នុងកំណត់ត្រារបស់ធនាគារ (តាមករណីដែលអាចមាននីមួយៗ)។
១៨. ការបញ្ចប់កិច្ចព្រមព្រៀង
១៨.១ យោងតាមប្រការ ១៨.៣ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគាររក្សាសិទ្ធិ និងមានឆន្ទានុសិទ្ធិផ្តាច់មុខ ដើម្បីផ្អាក បញ្ចប់ ឬរឹតត្បិតការចូលប្រើប្រាស់ CIMB Mobile ឬផ្នែកណាមួយនៃ CIMB Mobile ដោយហេតុផលណាមួយ ហើយដោយពុំមានកាតព្វកិច្ចទទួលខុសត្រូវណាមួយពីធនាគារចំពោះលោកអ្នក ឬតតិយជនណាមួយឡើយ។
១៨.២ ថ្វីបើមានបញ្ញត្តិទូទៅនៃប្រការ ១៨.១ ធនាគារអាចបញ្ចប់ ផ្អាក ឬរឹតត្បិតការចូលប្រើប្រាស់ CIMB Mobile ជា បន្ទាន់នៅពេលធនាគារបានជូនដំណឹងដល់លោកអ្នក ប្រសិនបើមានករណីដូចខាងក្រោម៖
១៨.៣ លោកអ្នកអាចបញ្ចប់ការចូលដំណើរការ និងការប្រើប្រាស់ CIMB Mobile ឬសេវាកម្មធនាគារជាក់លាក់ណាមួយបានគ្រប់ពេលដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនទៅធនាគារ។ ការជូនដំណឹង នឹង មានប្រសិទ្ធភាពអនុវត្ត លុះត្រាតែធនាគារបានទទួលការជូនដំណឹង ទទួលស្គាល់ និងធ្វើការបញ្ចប់នូវការចូលដំណើរការ និងការប្រើប្រាស់ CIMB Mobile ឬផ្នែកណាមួយពាក់ព័ន្ធនឹង CIMB Mobile នោះ។
១៨.៤ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាការបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងមិនប៉ះពាល់ដល់ការទទួលខុសត្រូវ ឬកាតព្វកិច្ចដែលទាក់ទងនឹងការបញ្ជាដែលធនាគារបានទទួល មុនពេលការបញ្ចប់ដំណើរការ CIMB Mobile នោះ ហើយដែលត្រៀមឬកំពុងធ្វើប្រតិបត្តិការដោយធនាគារ ។
១៨.៥ លោកអ្នកយល់ព្រម និងទទួលស្គាល់បន្ថែមទៀតថា នៅពេលធនាគារទទួលបានការបញ្ជាមុនការបញ្ចប់ការប្រើប្រាស់ ប៉ុន្តែការបញ្ជានោះមិនបានធ្វើប្រតិបត្តិការ ហើយការចូលប្រើប្រាស់ CIMB Mobile របស់លោកអ្នកត្រូវបានបញ្ចប់ នោះលោកអ្នកធានាថាធនាគាររួចផុតពីការទទួលខុសត្រូវ ឬមិនធានាដល់ការខកខានការធ្វើប្រតិបត្តិការតាមការបញ្ជានោះ ។
១៨.៦ រាល់សិទ្ធិ និងកាតព្វកិច្ចណាមួយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ នឹងនៅតែបន្តអនុវត្ត និងមានសុពលភាពបន្ទាប់ពីមានការបញ្ចប់នៃកិច្ចព្រមព្រៀងនេះ ។
១៩. សំណងការខូចខាតទូទៅ
១៩.១ ដោយបន្ថែមពីលើ និងដោយមិនប៉ះពាល់ដល់សិទ្ធិ ឬសំណងផ្សេងទៀតរបស់ធនាគារ ទោះបីស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ឬផ្សេងពីនេះ លោកអ្នកត្រូវទទួលខុសត្រូវចំពោះការខូចខាត និងធានាថាធនាគារត្រូវរួចផុតពីការខាតបង់ណាមួយដែលប៉ះពាល់ដល់ ឬកើតមានឡើងដោយធនាគារដែលបណ្តាលមកពីករណីណាមួយដូចខាងក្រោម៖
១៩.២ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាកាតព្វកិច្ចរបស់លោកអ្នកក្នុងការទទួលខុសត្រូវចំពោះការខូចខាតដល់ធនាគារ នឹងនៅបន្តអនុវត្តបន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងនេះ ឬ CIMB MOBILE ។
២០. សិទ្ធិឃាត់ទុកទូទៅ
២០.១ ដោយបន្ថែមពីលើ និងមិនប៉ះពាល់ដល់សិទ្ធិណាមួយដែលធនាគារអាចមានស្របតាមច្បាប់ ឬផ្សេងពីនេះ រាល់ទឹកប្រាក់ ឧបករណ៍ និងទ្រព្យសម្បត្តិផ្សេងទៀតដែលជាកម្មសិទ្ធិរបស់លោកអ្នក ហើយស្ថិតក្នុងការកាន់កាប់ ឬគ្រប់គ្រងដោយធនាគារ ត្រូវបានអនុវត្តនូវសិទ្ធិឃាត់ទុកទូទៅដើម្បីធានាជាប្រយោជន៍ដល់ធនាគារ ពាក់ព័ន្ធនឹងរាល់ទឹកប្រាក់ ឬការទទួលខុសត្រូវណាមួយដែលដល់កាលកំណត់ ការជំពាក់ ឬកាតព្វកិច្ចនានារបស់ លោកអ្នកចំពោះធនាគារ ពាក់ព័ន្ធនឹងគណនី CIMB Mobile ឬសេវាធនាគារណាមួយ ទាំងពេលបច្ចុប្បន្ន និងអនាគត ហើយទោះស្ថិតនៅក្នុងប្រភេទរូបិយបណ្ណប្រភេទណា ទោះដោយជាក់លាក់ ឬដោយយថាភាព ទោះដោយរួមគ្នា ឬដាច់ដោយឡែកពីគ្នា នោះធនាគារនឹង ធ្វើការទូទាត់សងជាមួយនឹងទឹកប្រាក់ និងកាតព្វកិច្ចដែលកើតមានឡើងនោះ។
២១. ភស្តុតាង
២១.១ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាមិនត្រូវជំទាស់នឹងសុពលភាព ភាពត្រឹមត្រូវ ឬយថាភាពនៃភស្តុតាងណាមួយរបស់ការបញ្ជា និង/ឬការប្រាស្រ័យទាក់ទងរបស់លោកអ្នកដែលបានបញ្ជូនទៅធនាគារ រាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ភស្តុតាងណាមួយដែលកត់ត្រានៅក្នុងកុំព្យូទ័ររបស់ធនាគារដែលអាចធ្វើឡើងក្រោមទម្រង់ជា កំណត់ត្រាតាមទូរស័ព្ទ កំណត់ត្រាប្រតិបត្តិការ ការថតចម្លងក្នុងកាសែត ដុំហ្វីល កុំព្យូទ័រ និងទម្រង់ផ្សេងទៀតនៃព័ត៌មាន និងការរក្សាទុកទិន្នន័យ ដែលឯកសារទាំងអស់នេះត្រូវបានផលិតដោយកុំព្យូទ័ររបស់ធនាគារក្នុងការប្រើប្រាស់ធម្មតា។
២១.២ យោងតាមប្រការ ២១.១ លោកអ្នកបានយល់ព្រម និងទទួលស្គាល់បន្ថែមទៀត លោកអ្នក នឹងចាត់ទុកថារាល់កំណត់ត្រាកំព្យូទ័ររបស់ធនាគារនេះជាភស្តុតាងចុងក្រោយដែលបញ្ជាក់ពីការបញ្ជា និង/ឬ ការប្រាស្រ័យទាក់ទងរបស់លោកអ្នកដែលធនាគារបានទទួល ឬបញ្ជូន។
២១.៣ ថ្វីបើមានប្រការផ្សេងទៀតក្នុងកិច្ចព្រមព្រៀងនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថារាល់ការបញ្ជា និង/ឬ ការប្រាស្រ័យទាក់ទងដែលបានផ្ញើទៅធនាគារ និងបំពេញតាមបទដ្ឋាន និងស្តង់ដារប្រតិបត្តិការរបស់ ធនាគារ ត្រូវបានចាត់ទុកថាត្រឹមត្រូវ និងមានប្រសិទ្ធភាពអនុវត្ត ដូចគ្នានឹងឯកសារប្រាស្រ័យទាក់ទងដែលធ្វើឡើងជាលាយលក្ខណ៍អក្សរ និង/ឬ ដែលមានចុះហត្ថលេខា។
២២. បញ្ញត្តិទូទៅ
២២.១ ការខកខាន ឬការពន្យារពេលរបស់ធនាគារក្នុងការអនុវត្តសិទ្ធិ អំណាច ឯកសិទ្ធិ ឬដំណោះស្រាយណាមួយ ក្រោមកិច្ចព្រមព្រៀងនេះ នៅពេលដែលលោកអ្នកបំពានលក្ខខណ្ឌណាមួយ មិនត្រូវប៉ះពាល់សិទ្ធិ អំណាច ឯកសិទ្ធិ ឬដំណោះស្រាយណាមួយ ឬត្រូវបានបកស្រាយថាជាការលះបង់សិទ្ធិ ឬការព្រមព្រៀងចំពោះការបំពានលក្ខខណ្ឌនោះឡើយ។ គ្មានការលះបង់សិទ្ធិណាមួយអាចចាត់ទុកថាមានសុពលភាពអនុវត្តនោះទេ ប្រសិនបើធនាគារពុំបានធ្វើ ជាលាយលក្ខណ៍អក្សរ ។ រាល់ការលះបង់សិទ្ធិណាមួយរបស់ធនាគារ មិនត្រូវចាត់ទុកថាជាការលះបង់សិទ្ធិចំពោះការបំពានលក្ខខណ្ឌដទៃទៀត ឬ ការបំពានលក្ខខណ្ឌដែលកើតមាននាពេបន្តបន្ទាប់ទៀតរបស់លោកអ្នកនោះឡើយ។
២២.២ ប្រសិនបើ ប្រការណាមួយនៃកិច្ចព្រមព្រៀងនេះ មានភាពមិនស្របច្បាប់ អសុពលភាព ឬភាពមិនអាចអនុវត្តបានស្របតាមច្បាប់បច្ចុប្បន្ន ឬនាពេលអនាគត នោះប្រការនោះ នឹងត្រូវដកចេញ ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវ បានបកស្រាយថា ប្រការដែលមានភាពមិនស្របច្បាប់ អសុពលភាព ឬភាពមិនអាចអនុវត្តបាននោះ មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះឡើយ ហើយប្រការផ្សេងទៀត ត្រូវបន្តមានសុពលភាព និងមានអានុភាពអនុវត្តបាន និងមិនត្រូវបានរងផលប៉ះពាល់ដោយសារភាពមិនស្របច្បាប់ អសុពលភាព ឬភាពមិនអាចអនុវត្តបាននៃប្រការនោះ ឬដោយសារការដកចេញនៃប្រការនោះពីកិច្ចព្រមព្រៀងនេះឡើយ។
២២.៣ ទោះបីជាលោកអ្នកចូលប្រើប្រាស់ CIMB Mobile នៅទីណាក៏ដោយ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាកិច្ចព្រមព្រៀងនេះនឹងត្រូវគ្រប់គ្រង និងបកស្រាយអនុលោមតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និង អនុវត្តក្រោមសមត្ថកិច្ធយុត្តាធិការផ្តាច់មុខរបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ សម្រេចរាល់បណ្តឹង និងវិវាទនានាដែល កើតមានពីកិច្ចព្រមព្រៀងនេះ និងដោយអនុលោមតាមប្រការ ២២.៤ ហើយលោកអ្នកយល់ព្រម ទទួលយកសេចក្តីសម្រេចតាមការកំណត់នេះ។
២២.៤ ថ្វីបើមានប្រការផ្សេងទៀតក្នុងកិច្ចព្រមព្រៀងនេះ លោកអ្នកយល់ព្រម និងទទួលស្គាល់ថាលោកអ្នក នឹងប្រើប្រាស់ ការចរចាជាមួយធនាគារ ដើម្បីដោះស្រាយវិវាទណាមួយដែលអាចកើតឡើង ឬទាក់ទងនឹងកិច្ចព្រមព្រៀងនេះដោយសន្តិវិធី។
តំណលីងនេះ ត្រូវបានផ្តល់ជូន សម្រាប់ភាពងាយស្រួលរបស់លោកអ្នកតែប៉ុណ្ណោះ ហើយមិនត្រូវបានចាត់ទុក ឬ បកស្រាយថា មានការយល់ព្រម ឬ ការផ្ទៀងផ្ទាត់ លើតំណលីងគេហទំព័រ ឬ មាតិកាទាំងអស់នោះ ដោយធនាគារ ស៊ីអាយអិមប៊ី ឡើយ។
ធនាគារ ស៊ីអាយអិមប៊ី មិនធានា ចំពោះរាល់ទិន្នន័យ និង ព័ត៌មាន នៅលើគេហទំព័រ ដែលលោកអ្នកនឹងចូលទៅកាន់នេះឡើយ។
តើលោកអ្នកមានបំណងដំណើរការដែរឬទេ?