*គោលនយោបាយធានារ៉ាប់រងអាយុជីវិត និងគ្រោះថ្នាក់ផ្ទាល់ខ្លួន សម្រាប់មរណភាព ពិការភាពអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ ឬជំងឺ («គោលនយោបាយ») ត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី។ លោកអ្នកយល់ព្រម ទៅតាមលក្ខខណ្ឌ ដូចខាងក្រោម៖
- មាតាបិតា ឬអាណាព្យាបាលរបស់ម្ចាស់គណនីកុមារ ត្រូវមានអាយុពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ គិតត្រឹមថ្ងៃបើកគណនីកុមារថ្មី ឬ ថ្ងៃផ្លាស់ប្តូរគម្រោង ពីគណនីកុមារចាស់។
- អត្ថប្រយោជន៍ប័ណ្ណសន្យារ៉ាប់រង មិនត្រូវបានផ្តល់ជូន ចំពោះអតិថិជន ដែលមានអាយុលើសពី ៦៥ឆ្នាំឡើយ។
- ប័ណ្ណសន្យារ៉ាប់រង ផ្តល់ប្រាក់សំណងរហូតដល់ ១០០.០០០ដុល្លារអាមេរិក ទៅលើការស្លាប់ ឬពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ចៃដន្យ ឬជំងឺ។ រាល់អត្ថប្រយោជន៍ប្រែប្រួល តាមលិខិតព្រមព្រៀងរបស់អាណាព្យាបាលនៅពេលបើកគណនី និងចំនួនទឹកប្រាក់ ក្នុងគណនីកុមារ នៅថ្ងៃគ្រោះថ្នាក់ ក្រោមលក្ខខណ្ឌ ដែលបានធានាក្នុងប័ណ្ណសន្យារ៉ាប់រង។
- ការធានារ៉ាប់រងស្មើនឹង ២០០% នៃសមតុល្យដែលនៅសល់របស់គណនីកុមារ ចែកតាមចំនួនម្ចាស់គណនី រហូតដល់អតិបរមា ១០០.០០០ ដុល្លារអាមេរិកក្នុងមួយសមាជិកដែលត្រូវបានធានា។
- ប័ណ្ណសន្យារ៉ាប់រង ធានាជូនចាប់ពីថ្ងៃបើកគណនីកុមារថ្មី ឬ ថ្ងៃផ្លាស់ប្តូរគម្រោង ពីគណនីកុមារចាស់។
- ក្នុងករណី ដែលមានវិវាទ លើឈ្មោះបុគ្គល ដែលត្រូវបានធានា ឈ្មោះបុគ្គល ដែលត្រូវបានធានានោះ នឹងត្រូវកំណត់ទៅតាមឈ្មោះ ដែលបានចុះក្នុងគណនីរបស់ធនាគារ ស៊ីអាយអិមប៊ី។
- ដើម្បីចៀសវាងការសង្ស័យ ឬយល់ច្រលំ មាតាបិតា ឬអាណាព្យាបាល ដែលបានចុះឈ្មោះ ក្នុងគណនីកុមារ គឺបុគ្គលដែលត្រូវបានធានា។
- លោកអ្នកយល់ព្រមឲ្យធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ផ្តល់ព័ត៌មានផ្ទាល់ខ្លួនជាមូលដ្ឋានរបស់អ្នក ទៅក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី ក្នុងគោលបំណងផ្តល់ជូនលោកអ្នក នូវការធានារ៉ាប់រង ការដោះស្រាយ ក្នុងការទាមទារសំណង និងរាល់ការងាររដ្ឋបាលផ្សេងៗ។
- លក្ខន្តិកលម្អិតអាចរកបាននៅលើវិញ្ញាបនបត្រសមាជិកដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី បន្ទាប់ពីគណនីកុមារ បានបើករួចរាល់ជាមួយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ។