អតិថិជនជាទីគោរព!
ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ កាតអេធីអិម ធនាគារ ស៊ីអាយអិមប៊ី បានធ្វើការផ្លាស់ប្តូរទៅជា EMV Chip។ អាស្រ័យដូចនេះ សូមអតិថិជនអញ្ជើញមកផ្លាស់ប្តូរកាតថ្មី ដោយឥតគិតថ្លៃ ដើម្បីបន្តការប្រើប្រាស់។
ចំពោះកាតបន្ទះម៉ាញ៉េទិក (Magstripe Card) ដែលមិនទាន់ផ្លាស់ប្តូរ នឹងមិនអាចដំណើរការ តាមប្រព័ន្ធខេមបូឌានស៊ែ ស្វិច (CSS) ចាប់ពីដំណាច់ខែកញ្ញា ឆ្នាំ២០២៤ តទៅ។
សូមអញ្ជើញមកកាន់សាខា ដែលជិតនៅលោកអ្នក ដើម្បីផ្លាស់ប្តូរកាតថ្មី ឬទំនាក់ទំនងមកកាន់ ផ្នែកបម្រើអតិថិជន តាមលេខរយៈលេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ / ០២៣ ៩៨៨ ៣៨៨ សម្រាប់ព័ត៌មានបន្ថែម។
យើងខ្ញុំសូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ សម្រាប់ការចូលរួមសហការ និងរង់ចាំបម្រើសេវាកម្មដោយក្តីរីករាយ។
ដោយក្តីគោរព
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី