លោកអ្នកកំពុងតែនៅក្នុង

  • ស្វែងយល់ជាមួយធនាគារ ស៊ីអាយអិមប៊ី
  • ផលិតផល និង សេវាកម្ម
  • សេវាធនាគារឌីជិថល
  • ប្រើសេវាធនាគារយើងខ្ញុំ
  • ជំនួយ និង ការគាំទ្រ
គណនី
ឥណទាន
អត្រា និង ការបង់ប្រាក់

Important Notice:

សេចក្តីជូនដំណឹង ជូនចំពោះអតិថិជនគណនីកុមារ

ជូនចំពោះអតិថិជនជាទីគោរព!

 

សេចក្តីជូនដំណឹងនេះ គឺទាក់ទងនឹងការព្រមព្រៀងរបស់លោកអ្នក ជាមួយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (“ធនាគារ”) លើបញ្ញាតិ្ត និងលក្ខខណ្ឌគ្រប់គ្រងប្រតិបត្តិការគណនីបញ្ញើ​ និងបញ្ញាតិ្ត និងលក្ខខណ្ឌរបស់គណនីកុមារ (ជារួមហៅថា «បញ្ញាតិ្ត និងលក្ខខណ្ឌ»)។

 

ដោយមានការបេ្តជ្ញាចិត្ត នៃការផ្តល់ជូននូវសេវាកម្មធនាគារ ​ជូនអតិថិជនឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ​ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹង ដល់អតិថិជន​ទាំងអស់ថា ធនាគារយើងខ្ញុំសូមផ្តល់ជូន ផលិតផលគណនីកុមារថ្មី ចាប់ពីថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៨​ នេះតទៅ។

 

ផលិតផលគណនីកុមារថ្មីផ្តល់ជូនអត្រាការប្រាក់ ១,៦៨% ក្នុងមួយឆ្នាំ​ និងបន្ថែមជាមួយនឹងការធានារ៉ាប់រង ទៅលើគ្រោះថ្នាក់បុគ្គលធានា លើម្ចាស់គណនីតែម្នាក់ ឬម្ចាស់គណនីរួម ដែលផ្តល់ប្រាក់សំណង ស្មើនឹងចំនួនសមតុល្យទឹកប្រាក់ ក្នុងគណនីកុមារ រហូតដល់ ១០០.០០០ ដុល្លារអាមេរិក។

 

សូមលោកអ្នកមេត្តាជ្រាបថា គណនីកុមាររបស់លោកអ្នក នឹងត្រូវផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ទៅគម្រោងគណនីកុមារថ្មី​ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៨ តទៅ ដោយអនុវត្ត​តាមលក្ខខណ្ឌថ្មី។

 

គណនីកុមារថ្មី ផ្តល់ជូនការការពារអនាគតរបស់បុត្រធីតាលោកអ្នក ដែលភ្ជាប់មកជាមួយនឹងអត្ថប្រយោជន៍បន្ថែមដទៃទៀត ដើម្បីបំពេញតម្រូវការរបស់លោកអ្នក។ យើងខ្ញុំរីករាយទទួលយក​ និងដោះស្រាយ​រាល់សំណួររបស់លោកអ្នក ដែលទាក់ទងនឹងអត្ថប្រយោជន៍សំខាន់ៗ នៃផលិតផលគណនីកុមារថ្មីរបស់យើងខ្ញុំ។

 

សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់សាខាណាមួយរបស់ធនាគារ ស៊ីអាយអិមប៊ី ដែលនៅជិតលោកអ្នក ឬទូរសព្ទមកការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៨៨ ៣៨៨ (២៤ម៉ោង)។

 

ដោយក្តីគោរព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី