- ការប្រើប្រាស់ «cookies»
ការចូលក្នុងគេហទំព័ររបស់អ្នក ត្រូវបានកកត់ត្រា សម្រាប់ការវិភាគ លើចំនួនអ្នកចូលមើល ក្នុងគេហទំព័រ និងការប្រើប្រាស់ទូទៅ។ ព័ត៌មានមួយចំនួននឹងត្រូវបានទាញយក តាមរយៈការប្រើប្រាស់ «cookies»។ Cookies គឺសំណុំព័ត៌មានតូចៗ ដែលអាចរក្សាទុកព័ត៌មាន ដោយស្វ័យប្រវត្តិ នៅលើកម្មវិធីបើកមើលគេហទំព័រ នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ហើយអាចរក្សាទុកដោយគេហទំព័រនោះ។ ប្រសិនបើលោកអ្នកចង់បិទដំណើរការ cookies លោកអ្នកចូលទៅប្តូរការកំណត់ ក្នុងកម្មវិធីរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកនឹងមិនអាចចូលទៅកាន់ផ្នែកមួយចំនួន ដែលកំណត់នៅលើវេបសាយនោះ។
- កម្មវិធីផ្តល់ជូនពិសេស
ជាធម្មតា យើងខ្ញុំអាចប្រមូលព័ត៌មានផ្ទាល់ខ្លួន ពីអ្នកចូលមើល នៅក្នុងគេហទំព័រ និងអ្នកដែលបានចូលរួម ក្នុងកម្មវិធីប្រកួត និងកម្មវិធីពិសេសផ្សេងៗ (នៅលើអនឡាញ ឬតាមរយៈទូរសព្ទ ឬនៅតាមសាខាធនាគារ ឬតាមរយៈមធ្យោបាយផ្សេងទៀត)។ ព័ត៌មានទាំងនោះនឹងត្រូវបានប្រមូលពីបុគ្គលទាំងឡាយណា ដែលស្ម័គ្រចិត្តផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មាន ដែលបានផ្តល់ឲ្យ ដើម្បីណែនាំនូវផលិតផល សេវាកម្ម និងកម្មវិធីពិសេសនានា ដែលយើងខ្ញុំគិតថា អាចផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។ យើងខ្ញុំអាចណែនាំអ្នកចូលមើល ក្នុងគេហទំព័រនេះ ដើម្បីចូលរួមការស្រាវជ្រាវផ្នែកទីផ្សារ និងការស្ទង់មិត និងសកម្មភាពស្រដៀងគ្នានេះផ្សេងទៀតផងដែរ។
គេហទំព័រនេះ មានភ្ជាប់តំណរ ទៅកាន់គេហទំព័រផ្សេងទៀត ដែលមិនមែនដំណើរការ ដោយធនាគារ ស៊ីអាយអិមប៊ីឡើយ។ ធនាគារ ស៊ីអាយអិមប៊ី មិនទទួលខុសត្រូវ ចំពោះខ្លឹមសារ ឬការអនុវត្តឯកជនភាព របស់គេហទំព័រទាំងនោះទេ។
- ការបដិសេធ លើការធានា និងដែនកំណត់ នៃការទទួលខុសត្រូវ
ព័ត៌មាន ដែលផ្តល់ឲ្យនៅលើគេហទំព័រនេះ ត្រូវបានចាត់ទុកថា ត្រឹមត្រូវ។ ធនាគារ ស៊ីអាយអិមប៊ី ឬសាខារបស់ខ្លួន មិនបង្កើតអ្នកតំណាង ឬការធានាណាមួយ ដែលបង្ហាញ ឬបញ្ជាក់ពី ភាពគ្រប់គ្រាន់ ភាពត្រឹមត្រូវ ភាពពេញលេញ ឬភាពយុត្តិធម៌ នៃព័ត៌មាន និងមិតយោបល់ ដែលមាននៅលើគេហទំព័រ។ ធនាគារ ស៊ីអាយអិមប៊ី មិនទទួលខុសត្រូវលើការប្រឈម ដែលពាក់ព័ន្ធផ្សេងៗឡើយ។ ធនាគារ ស៊ីអាយអិមប៊ី និងសាខារបស់ខ្លួន មិនដើរតួនាទីជាអ្នកប្រឹក្សា ឬភ្នាក់ងារណាមួយនោះទេ។ លោកអ្នកអាចធ្វើការវាយតម្លៃឯករាជ្យផ្ទាល់ខ្លួន នៃព័ត៌មានដែលមាន ហើយមិនគួរចាត់ទុកខ្លឹមសារណាមួយ ជាការប្រឹក្សា ដែលពាក់ព័ន្ធនឹងផ្នែកច្បាប់ គណនេយ្យ និងពន្ធដារ ឬការវិនិយោគជាដើម ហើយគួរសួរមតិយោបល់ ជាមួយអ្នកប្រឹក្សាផ្ទាល់ខ្លួនរបស់អ្នក។
យើងខ្ញុំមិនអាច និងមិនដែលផ្តល់ ឬណែនាំឲ្យទិញ ឬលក់មូលប័ត្រឡើយ ទោះបីជាគេហទំព័រនេះមានព័ត៌មានផ្សេងៗ ដែលវិនិយោគិនអាចប្រើប្រាស់បាន។ ដោយសារវាមិនអាចទៅរួចឡើយ ដែលធនាគារ ស៊ីអាយអិមប៊ី ឬសាខារបស់ខ្លួន មានជាប់ពាក់ព័ន្ធនឹងគោលបំណងវិនិយោគ ស្ថានភាពហិរញ្ញវត្ថុ និងតម្រូវការជាក់លាក់ នៃបុគ្គលនីមួយៗ ដែលបានអានព័ត៌មាន នៅលើគេហទំព័រ ដែលព័ត៌មានទាំងអស់អាចសមស្រប សម្រាប់អ្នកចូលមើលគ្រប់គ្នានោះ។
ព័ត៌មាន ដែលមាននៅលើគេហទំព័រ មិនអាចបង្កើតឡើងវិញ ចែកចាយឡើងវិញ ផ្ញើរឡើងវិញ ឬបញ្ជូនបន្តដោយផ្នែក ទាំងដោយផ្ទាល់ ឬដោយប្រយោល ទៅកាន់បុគ្គលណាមួយឡើយ ឬចុះផ្សាយទាំងស្រុង ទោះក្នុងគោលបំណងណាក៏ដោយ។
ពាក្យ «ស៊ីអាយអិមប៊ី៉» គឺតំណាងឲ្យក្រុនហ៊ុនទាំងអស់ ដែលស្ថិតក្នុងសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រុប ហើយលក្ខន្តិកឯកជនភាពនេះ អនុវត្តទៅកាន់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រង។