ធនាគារផ្តល់ជូនហិរញ្ញប្បទាន សម្រាប់រថយន្តថ្មី និងរថយន្តមួយទឹក។ ទាំងរថយន្តថ្មី និងមួយទឹក ត្រូវភ្ជាប់មកជាមួយនូវសន្លឹកពន្ធនាំចូល។ យានយន្ត ដែលមានស្លាកលេខស្រាប់ គឺមិនអាចស្នើសុំឥណទានបានទេ លុះត្រាតែឆ្នាំនៃការចុះឈ្មោះស្លាកលេខ គឺដូចគ្នានឹងឆ្នាំ ដែលស្នើសុំឥណទាន។ អាយុកាលរបស់រថយន្ត មិនត្រូវលើសពី ១៥ឆ្នាំឡើយ។ ប្រភេទរថយន្តស្ព័រ ដែលមានសមត្ថភាពខ្លាំង រថយន្តហួសសម័យ និងរថយន្ត ដែលមិនសូវមានអ្នកជិះ គឺមិនអាចស្នើសុំឥណទានបានឡើយ។ ជាចុងក្រោយ រថយន្ត ដែលស្នើសុំឥណទាន គឺសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ លក្ខខណ្ឌកម្រិតផ្សេងៗ ត្រូវបានអនុវត្ត។