ឥណទានរថយន្ត ជាទូទៅ គឺសម្រាប់បុគ្គ្គលិកប្រាក់ខែ ប៉ុន្តែធនាគារក៏ផ្តល់ឲ្យម្ចាស់អាជីវកម្មផងដែរ តាមករណីជាក់ស្តែង ប្រសិនបើគោលបំណងនៃការប្រើប្រាស់រថយន្ត គឺជាលក្ខណៈឯកជន។ អាជីវកម្ម ត្រូវមានប្រវត្តិល្អ និងមានចំណេញទៀងទាត់។ អាជីវកម្ម ដែលមានស្ថិរភាពប្រាក់ចំណូល ជាទូទៅ គឺអំណោយផលជាងអាជីវកម្ម ដែលមានប្រាក់ចំណូលឡើងចុះ ឬតាមរដូវកាល។ ប្រសិនបើគោលបំណង គឺសម្រាប់ការដឹកជញ្ជូន សម្រាប់អាជីវកម្ម អតិថិជនគួរស្នើសុំឥណទានពាណិជ្ជកម្មវិញ។