ក្នុងអំឡុងឆ្នាំដំបូង ការបង់សងផ្តាច់ ឬ បង់សងក្នុងចំនួនច្រើនណាមួយ ត្រូវពិន័យ ៣% នៃចំនួនទឹកប្រាក់ ដែលបង់សង បូកនឹងថ្លៃរដ្ឋបាល ១០ ដុល្លារអាមេរិក ឬ ៤០.០០០រៀល។ ក្រោយរយៈពេលមួយឆ្នាំ អតិថិជនអាចបង់ផ្តាច់ឥណទានរថយន្ត ដោយជូនជាដំណឹងជាមុនមួយខែ ដល់ធនាគារ សម្រាប់ការបង់សង ក្នុងចំនួនច្រើនណាមួយ ឬជូនដំណឹងជាមុនបីខែ សម្រាប់ការបង់ផ្តាច់ ដែលគិតកម្រៃសេវារដ្ឋបាល ១០ដុល្លារអាមេរិក ឬ ៤០.០០០រៀល។