ឥណទានរថយន្តអាចបង់រំលស់ថេរប្រចាំខែ។ តាមពាក្យបច្ចេកទេស វាគឺការបង់រំលស់ថេរប្រចាំខែ ឬ EMI។ ចំនួនទឹកប្រាក់បង់រំលស់ប្រចាំខែ គឺអាស្រ័យលើទំហំទឹកប្រាក់ឥណទាន រយៈពេលឥណទាន និងអត្រាការប្រាក់ នៃឥណទាន។
អតិថិជនបង់រំលស់ប្រាក់ដើម និងការប្រាក់ (EMI) ទៅធនាគារ នៅថ្ងៃដំបូង នៃរៀងរាល់ខែនីមួយៗ។ ប្រសិនបើខែដំបូង មិនបានពេញមួយខែទេ អតិថិជននឹងត្រូវបង់តែការប្រាក់ប៉ុណ្ណោះ។ រយៈពេលបង់រំលស់តែអត្រាការប្រាក់នេះ ហៅថា Pre-EMI។ ការបង់រំលស់ប្រាក់ដើម និងការប្រាក់ (EMI) នឹងចាប់ផ្តើមនៅខែបន្ទាប់។
EMI = ប្រាក់ដើម + ការប្រាក់។ ប្រាក់ដើមឥណទាន ត្រូវបានថយចុះ បន្ទាប់ពីមានការបង់រំលស់ ជារៀងរាល់ខែ។ ការប្រាក់ ត្រូវបានគណនា លើសមតុល្យប្រាក់ដើមនៅសល់។ ក្នុងរយៈពេលផ្តើមដំបូង EMI នឹងគិតលើការប្រាក់ ជាចម្បង។ គិតរហូតដល់ចប់ឥណទាន EMI នឹងគិតលើប្រាក់ដើម ជាចម្បង។
អតិថិជន អាចស្នើសុំកាលវិភាគទូទាត់ប្រាក់ (ហៅថា កាលវិភាគបង់រំលស់) ពីក្រុមការងារ ផ្នែកឥណទានរថយន្ត ជាមួយនឹងព័ត៌មានលម្អិត លើការបង់រំលស់ប្រចាំខែ ប្រាក់ដើម ការប្រាក់ និងសមតុល្យឥណទាន។