កាលបរិច្ឆេទកំណត់បង់សង គឺជាទូទៅនៅថ្ងៃដំបូង នៃខែនីមួយៗ។ ការបង់រំលស់ឥណទាន ដែលចាត់ទុកថា ហួសពេលកំណត់បង់សង គឺនៅពេលអតិថិជនខកខានបង់ប្រាក់រំលស់ បន្ទាប់ពីរយៈពេលអនុគ្រោះ ៧ ថ្ងៃ។ ចាប់ពីថ្ងៃទី ៨ ចំនួនទឹកប្រាក់ ចំពោះការហួសកំណត់បង់សង នឹងគិតថ្លៃជារៀងរាល់ថ្ងៃ តាមអត្រាការប្រាក់ទូទៅ បូកនឹង ៣% ក្នុងមួយឆ្នាំ ឬច្រើនជាងនេះ ដោយរាប់ពីថ្ងៃហួសកំណត់ រហូតដល់ពេលប្រាក់រំលស់ ត្រូវបានបង់សង។
ឧទាហរណ៍៖ អតិថិជន បង់នៅថ្ងៃទី ៨។ ថ្លៃបង់សងយឺត = ៥០០ ដុល្លារអាមេរិក * (១៥% + ៣%) / ៣៦០ថ្ងៃ * ៧ថ្ងៃយឺត = ១.៧៥ ដុល្លារអាមេរិក។ ថ្លៃសេវាទូទាត់យឺត នឹងត្រូវបានគិត នៅខែបន្ទាប់។
ប្រសិន បើអតិថិជនខកខាន ក្នុងការបង់ប្រាក់រំលស់ប្រចាំខែ ចំនួនបីខែជាប់គ្នា អត្រាការប្រាក់ទូទៅ នឹងកើនឡើង ២% ក្នុងមួយឆ្នាំ ឬ ច្រើនជាងនេះ។ ឧទាហរណ៍៖ ជំនួសឲ្យការបង់ការប្រាក់ ១៥% អតិថិជននឹងត្រូវបង់ ១៧% សម្រាប់សមតុល្យ ដែលនៅសល់។