លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

តើដំណើរការស្នើសុំឥណទានប្រពឹត្តទៅដូចម្តេចដែរ?

ជាបឋម អតិថិជនគួរសិក្សា ពីលទ្ធភាព ដែលពួកគេអាចទូទាត់បាន។ តារាងខាងក្រោម គឺជាការប៉ាន់ស្មាន សម្រាប់ឥណទានរថយន្ត រយៈពេល ៥ ឆ្នាំ ក្នុងអត្រា ១២% ក្នុងមួយឆ្នាំ។ (រថយន្តថ្មី) និង ១៥% ក្នុងមួយឆ្នាំ (រថយន្តមួយទឹក)។

ទំហំឥណទាន

រថយន្តថ្មី

រថយន្តមួយទឹក

ទឹកប្រាក់បង់រំលស់ប្រចាំខែ ប្រាក់ខែ ទឹកប្រាក់បង់រំលស់ប្រចាំខែ ប្រាក់ខែ

៨.០០០​ ដុល្លារអាមេរិក

១៧៩ ដុល្លារអាមេរិក

៣៥៨ ដុល្លារអាមេរិក

១៩២ ដុល្លារអាមេរិក

៣៨៣ ដុល្លារអាមេរិក

១០.០០០ ដុល្លារអាមេរិក

២២៤ ដុល្លារអាមេរិក

៤៤៧ ដុល្លារអាមេរិក

២៤០ ដុល្លារអាមេរិក

៤៧៩ ដុល្លារអាមេរិក

១៥.០០០ ដុល្លារអាមេរិក

៣៣៥ ដុល្លារអាមេរិក

៦៧០ ដុល្លារអាមេរិក

៣៥៩ ដុល្លារអាមេរិក

៧១៨ ដុល្លារអាមេរិក

២០.០០០ ដុល្លារអាមេរិក

៤៤៧ ដុល្លារអាមេរិក

៨៩៤ ដុល្លារអាមេរិក

៤៧៩ ដុល្លារអាមេរិក

៩៥៧ ដុល្លារអាមេរិក

២៥.០០០ ដុល្លារអាមេរិក

៥៥៩ ដុល្លារអាមេរិក

១.១១៧ ដុល្លារអាមេរិក

៥៩៨ ដុល្លារអាមេរិក

១,១៩៦ ដុល្លារអាមេរិក

៣០.០០០ ដុល្លារអាមេរិក

៦៧០ ដុល្លារអាមេរិក

១.៣៤០ ដុល្លារអាមេរិក

៧១៨ ដុល្លារអាមេរិក

១.៤៣៥ ដុល្លារអាមេរិក

៤០.០០០ ដុល្លារអាមេរិក

៨៩៤ ដុល្លារអាមេរិក

១.៧៨៧ ដុល្លារអាមេរិក

៩៥៧ ដុល្លារអាមេរិក

១.៩១៣ ដុល្លារអាមេរិក

៥០.០០០ ដុល្លារអាមេរិក

១.១១៧ ដុល្លារអាមេរិក

២.២៣៤ ដុល្លារអាមេរិក

១.១៩៦ ដុល្លារអាមេរិក

២.៣៩២ ដុល្លារអាមេរិក

ក្រុមការងាររបស់យើងខ្ញុំ ជួយអតិថិជន ក្នុងដំណើរការស្នើសុំឥណទាន។ អតិថិជនអាចទំនាក់ំទំនងមកផ្នែកបម្រើសេវាអតិថិជន ឬជជែកដោយផ្ទាល់ ជាមួយក្រុមការងារឥណទានរថយន្តរបស់យើងខ្ញុំ។ ក្នុងអំឡុងពេលកិច្ចពិភាក្សា  អតិថិជននឹងត្រូវឆ្លើយសំណួរ ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន ការងារ ប្រាក់ចំណូល ចំនួនទឹកប្រាក់ ដែលស្នើសុំ គោលបំណង ទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងមានក្នុងដៃ និងសំណួរពាក់ព័ន្ធផ្សេងៗទៀត។

 

បន្ទាប់ពីធនាគារទទួលបានឯកសារចាំបាច់រួចរាល់ ហើយពេញចិត្តនឹងការស្នើសុំ របស់អ្នក ការអនុម័តទឹកប្រាក់ឥណទាន នឹងត្រូវផ្តល់ជូន ក្នុងរយៈពេលពីបី ទៅ ប្រាំថ្ងៃ នៃថ្ងៃធ្វើការ។ រាល់ការអនុម័តឥណទាន គឺជាឆន្ទានុសិទ្ធិរបស់ធនាគារ។

 

ការប្រគល់ទឹកប្រាក់ឥណទាននឹងត្រូវការរយៈពេលមួយថ្ងៃ នៃថ្ងៃធ្វើការបន្ថែម។ ហ្គារាសលក់រថយន្តយល់ព្រមឲ្យយករថយន្តចេញ មុនពេលការទូទាត់ប្រាក់បង្រ្គប់។ ជាមួយគ្នានេះ ហ្គារាសលក់រថយន្តទទួលបានការធានានៃការទូទាត់ (លិខិត) ពីធនាគារ។ ការយករថយន្តចេញមុន គឺអនុញ្ញាតឲ្យចុះបញ្ជីស្លាកលេខយានយន្ត នៅនាយកដ្ឋានដឹកជញ្ជូន។ បន្ទាប់ពីការចុះបញ្ជី នៃផ្នែកសន្តិសុខ ត្រូវបានបញ្ចប់ ហើយប័ណ្ណចុះបញ្ជីយានយន្ត ត្រូវបានទទួលរួចហើយ ធនាគារនឹងចេញមូលប្បទានបត្រ ទៅហ្គារាសលក់រថយន្ត។

 

កំពុងស្វែងរកសំណួរបន្ថែម?