អតិថិជនជាធម្មតា នឹងទទួលបានប័ណ្ណជំនួសពីរខែមុនខែផុតកំណត់។ វានឹងមកដល់ក្នុងស្រោមសំបុត្របិទជិត។ ម្ចាស់ប័ណ្ណ នឹងតម្រូវឲ្យចុះហត្ថលេខាលើឆ្នូតហត្ថលេខា និងត្រូវទូរស័ព្ទទៅលេខ (០២៣ ៩៨៨ ៣៨៨) ដូចក្នុងលិខិតស្វាគមន៍ដើម្បីបើកដំណើរការប័ណ្ណនោះ។ មុនពេលបើកដំណើរការ បុគ្គលិកផ្នែកសេវាអតិថិជន នឹងសួរអ្នកទូរស័ព្ទចូល នូវសំណួរមួយចំនួនដើម្បីផ្ទៀងផ្ទាត់ថាប្រាកដជាម្ចាស់ប័ណ្ណ។