ប័ណ្ណឥណទានវីសាផ្លាទីន ជាផលិតផលប័ណ្ណដែលមានអាទិភាព និងត្រូវបានរចនាឡើង ជាជម្រើសប័ណ្ណ សម្រាប់អតិថិជនជាន់ខ្ពស់។ ណ្ណឥណទានវីសាផ្លាទីន មានលក្ខណៈពិសេស បុព្វសិទ្ធិពិសេស និងកិត្យានុភាពលើសពីប័ណ្ណឥណទានវីសាមាសដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជនជាន់ខ្ពស់។ ទាក់ទងនឹងចំណាត់ថ្នាក់ ប័ណ្ណឥណទានវីសាផ្លាទីន ស្ថិតនៅចំកណ្តាលផលិតផលវីសា។ នៅក្នុងទីផ្សារប្រទេសកម្ពុជា ប័ណ្ណឥណទានវីសាផ្លាទីនគឺជាផលិតផលខ្ពស់បំផុត។ ប័ណ្ណឥណទានវីសា Infinite និងប័ណ្ណឥណទានវីសា Signature មិនទាន់មាននៅឡើយទេ។
ប័ណ្ណឥណទានវីសា Infinite៖ សម្រាប់បុគ្គលដែលមានទ្រព្យខ្ពស់ (មានជាងគេបំផុត)
ប័ណ្ណឥណទានវីសា signature៖ អ្នកចំណាយខ្ពស់ (អ្នកមាន)
ប័ណ្ណឥណទានវីសាផ្លាទីន៖ អភិជន (អ្នកមាន)
ប័ណ្ណឥណទានវីសាមាស៖ ផ្តល់គុណសម្បត្តិសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ
ប័ណ្ណឥណទានវីសា Classic៖ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ