អ្នកខ្ចី បង់សងមកធនាគារនូវ ប្រាក់ដើម និងការប្រាក់ នៅថ្ងៃទីមួយនៃខែនីមួយៗ។ សម្រាប់ធនាគារ ស៊ីអាយអិមប៊ី ចំនួនទឹកប្រាក់ ត្រូវបានកំណត់ថេរ ក្នុងកំឡុងពេលបង់សង។ ចំនួនថេរនេះ ត្រូវបានហៅថា ការបង់រំលស់ថេរ ឬ EMI។ ប្រសិនបើ ខែដំបូង មិនមែនជាខែពេញនោះទេ ដូច្នេះអតិថិជន នឹងត្រូវបង់តែការប្រាក់ប៉ុណ្ណោះ។ កំឡុងពេលបង់ ការប្រាក់នេះ ត្រូវបានហៅថា Pre-EMI។ ការទូទាត់ប្រាក់ដើម និងការប្រាក់ (EMI) នឹងចាប់ផ្តើមនៅខែពេញបន្ទាប់។
EMI = ប្រាក់ដើម + ការប្រាក់។ ប្រាក់ឥណទានដើម ត្រូវបានកាត់បន្ថយ បន្ទាប់ពីការទូទាត់សងប្រាក់ដើម និងការប្រាក់។ ការប្រាក់ ត្រូវបានគណនាលើសមតុល្យប្រាក់ដើម ដែលនៅសល់។ នៅពេលចាប់ផ្តើម EMIនឹងមានបង្ហាញចំនួន ការប្រាក់ជាចម្បង។ នៅពេលដែលជិតដល់គ្រាបញ្ចប់ EMIនឹងមានតែទឹកប្រាក់ដើមជាចម្បង។
អតិថិជន អាចស្នើសុំកាលវិភាគសងប្រាក់ (ហៅ កាលវិភាគសងរំលស់ប្រាក់) ពីបុគ្គលិកទំនាក់ទំនងអតិថិជន ជាមួយនឹងព័ត៌មានលម្អិតនៃការ ទូទាត់ប្រចាំខែ ប្រាក់ដើម ការប្រាក់ និងសមតុល្យប្រាក់កម្ចី។