សម្រាប់អ្នករៀបអាពាហ៍ពិពាហ៍ គឺចាំបាច់ស្វាមី និងភរិយា ចុះហត្ថលេខាធ្វើជាអ្នកខ្ចីរួម។ សម្រាប់ឯកត្តជន គឺលើកលែង។ ទោះជាយ៉ាងណា មានអ្នកខ្ចីរួម ដែលមានប្រាក់ចំណូលទៀងទាត់ អាចជួយបង្កើនឱកាសនៃការទទួលបានការអនុម័តឥណទាន ជាពិសេសសម្រាប់អតិថិជនដែលមានប្រាក់ចំណូលទាប ឬនៅក្រោមមធ្យមភាគឥណទាន។ សហកម្មសិទ្ធិករនៃទ្រព្យសម្បត្តិ ត្រូវតែជាអ្នកខ្ចីរួម ប៉ុន្តែអ្នកខ្ចីរួម មិនចាំបាច់ជាសហកម្មសិទ្ធិករនោះទេ។ អ្នក ខ្ចីរួម អាចជាប្តីឬប្រពន្ធ បងប្អូន ឬម្តាយឪពុក និងកូន។ មិត្តភក្ដិអង្គការ ឬក្រុមហ៊ុន មិនមានសិទ្ធិដើម្បីក្លាយជាអ្នក ខ្ចីរួមបានទេ។