លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

តើការដាក់ពាក្យសុំឥណទាន មានដំណើរការយ៉ាងដូចម្តេច?

អ្នកខ្ចី ដំបូងត្រូវវាយតម្លៃពីលទ្ធភាពដែលអាចបង់សង ដោយសិក្សាអំពីប្រាក់ចំណូល ការចំណាយគ្រួសារ ទ្រព្យសម្បត្តិ និងបំណុល ហើយ ថ្លឹងថ្លែងពីកត្តាទាំងនេះ ទៅនឹងប្រាក់កម្ចីថ្មីសម្រាប់ផ្ទះក្នុងក្តីស្រមៃ ។ អ្នកខ្ចី ត្រូវត្រៀមរៀបចំប្រាក់សម្រាប់បង់ រហូតដល់ ៣០% នៃ តម្លៃផ្ទះ ហើយប្រើប្រាស់ឥណទាន របស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីទូទាត់ ៧០% ដែលនៅសល់។ ប្រាក់ចំណូលដុលប្រចាំខែសរុប គួរតែលើសពីការបង់ប្រចាំខែសរុបចំនួនពីរដង។ ខាងក្រោមនេះ ជាសន្លឹកចង្អុលបង្ហាញសម្រាប់ប្រាក់កម្ចីមានទ្រព្យបញ្ចាំ ២៥ ឆ្នាំមាន អត្រា ៨% ក្នុងមួយឆ្នាំ។

ទំហំ ឥណទាន ការបង់រំលស់ ប្រចាំខែ ប្រាក់ចំណូលរំពឹងទុក
៥០.០០០ដុល្លារអាមេរិក ៣៩០ដុល្លារអាមេរិក ៨០០ដុល្លារអាមេរិក
៨០.០០០ដុល្លារអាមេរិក ៦២៤ដុល្លារអាមេរិក ១.៣០០ដុល្លារអាមេរិក
១០០.០០០ដុល្លារអាមេរិក ៧៨០ដុល្លារអាមេរិក ១.៦០០ដុល្លារអាមេរិក
១៥០.០០០ដុល្លារអាមេរិក ១.១៧០ដុល្លារអាមេរិក ២.៤០០ដុល្លារអាមេរិក
២០០.០០០ដុល្លារអាមេរិក ១.៥៦០ដុល្លារអាមេរិក ៣.២០០ដុល្លារអាមេរិក

បុគ្គលិកទំនាក់ទំនងអតិថិជន នឹងធ្វើការលើដំណើរការស្នើសុំជាមួយអតិថិជន ដោយចាប់ផ្តើមសួរព័ត៌មានផ្ទាល់ខ្លួន ការងារ ប្រាក់ចំណូល តម្លៃអចលនទ្រព្យ/ ទីតាំង ចំនួនទឹកប្រាក់ដែលស្នើសុំ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបំណុលដែលនៅសល់ និងសំណួរពាក់ព័ន្ធផ្សេងៗទៀត។ វាត្រូវការពេលពី ២ ទៅ ១០ ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីបញ្ចប់ការវាយតម្លៃឥណទាន។ ប្រសិនបើ ការស្នើសុំត្រូវបានយល់ព្រម នោះអតិថិជន នឹងទទួលលិខិតផ្ដល់ឥណទាន ដែលមានបញ្ជាក់ពីលក្ខខណ្ឌប្រាក់កម្ចី។ ប្រសិនបើ អតិថិជនទទួលយកការផ្តល់ជូននោះ ធនាគារ នឹងផ្តល់ជូននូវកិច្ចព្រមព្រៀងឥណទាន ពេញលេញ កិច្ចព្រមព្រៀងឥណទានមានទ្រព្យបញ្ចាំ និងឯកសារផ្សេងទៀតសម្រាប់ ចុះហត្ថលេខា។

កំពុងស្វែងរកសំណួរបន្ថែម?