ឥណទានបុគ្គល ជាទូទៅសម្រាប់អ្នកមានប្រាក់ខែ ប៉ុន្តែធនាគារ ក៏អនុញ្ញាត ដល់ម្ចាស់អាជីវកម្មផងដែរ ដោយផ្អែកតាមករណីនីមួយៗ ប្រសិនបើគោលបំណងនៃការប្រើប្រាស់ គឺសម្រាប់ជាលក្ខណៈបុគ្គល។ អាជីវកម្មដែលពាក់ព័ន្ធ គួរតែមានប្រវត្តិល្អ និងមានចំណេញ។ អាជីវកម្មដែលមានប្រាក់ចំណូលទៀងទាត់ គឺល្អជាងអាជីវកម្មដែលមានប្រាក់ចំណូលឡើងចុះ ឬតាមរដូវកាល។ ប្រសិនបើគោលបំណង គឺសម្រាប់ការធ្វើពាណិជ្ជកម្ម នោះវា គឺសមស្របជាងក្នុងការដាក់ពាក្យសុំឥណទានពាណិជ្ជកម្ម នៅធនាគារពានិជ្ជកម្ម។