ទាំងឥណទានបុគ្គល និងប័ណ្ណឥណទាន គឺអនុញ្ញាតឲ្យអតិថិជនធ្វើការបញ្ជាទិញក្នុងទំហំទឹកប្រាក់ធំ។ ឥណទានបុគ្គល អនុញ្ញាតឱ្យរំលស់ប្រាក់កម្ចីដើម ឲ្យទៅជាការសងរំលស់ប្រចាំខែទាប ក្នុងរយៈពេលវែង។ ផ្ទុយទៅវិញ ប័ណ្ណឥណទាន មិនមានរយៈពេលកំណត់ទេ ហើយតម្រូវឱ្យមានការបង់អប្បបរមា ៥% នៃវិក្កយប័ត្រដែលមិនទាន់ទូទាត់សង។ ការខកខានមិនបានបង់ទឹកប្រាក់អប្បបរមា នឹងបណ្តាលឱ្យមានការគិតថ្លៃសេវាក្នុងការទូទាត់សងយឺត។ ក្នុងករណីនេះ ការទូទាត់សងអប្បបរមានៃប័ណ្ណឥណទាន គឺប្រហាក់ប្រហែលគ្នានឹងការបង់រំលស់ប្រចាំខែនៃឥណទានបុគ្គល។ រាល់ការទូទាត់សងទាន់ពេល ជួយអតិថិជនបង្កើតកំណត់ត្រាក្នុងការទូទាត់សងប្រាក់ល្អ របស់ការិយាល័យឥណទានកម្ពុជា។