ឥណទានបុគ្គល ត្រូវបានបង់រំលស់ថេរជាប្រចាំខែ។ ពាក្យបច្ចេកទេស គឺការបង់រំលស់ថេរប្រចាំខែ ឬ EMI។ ចំនួនទឹកប្រាក់នៃការទូទាត់ប្រចាំខែ នឹងអាស្រ័យលើទំហំទឹកប្រាក់ឥណទាន រយៈពេលខ្ចី និងអត្រាការប្រាក់ដែលបានអនុវត្តលើឥណទាន។
អ្នកខ្ចី សងប្រាក់ដើម និងការប្រាក់ (EMI) ទៅធនាគារ នៅថ្ងៃដំបូងនៃរៀងរាល់ខែនីមួយៗ។ ប្រសិនបើខែដំបូង មិនមែនជាខែពេញនោះទេ ដូច្នេះអតិថិជននឹងត្រូវបង់តែការប្រាក់ប៉ុណ្ណោះ។ កំឡុងអត្រាការប្រាក់តែមួយនេះ ហៅថា Pre-EMI។ ការទូទាត់ប្រាក់ដើម និងការប្រាក់ (EMI) នឹងចាប់ផ្តើមនៅខែពេញបន្ទាប់។
EMI = ប្រាក់ដើម + ការប្រាក់។ ប្រាក់ឥណទានដើម ត្រូវបានកាត់បន្ថយ បន្ទាប់ពីការទូទាត់សងប្រាក់ដើម និងការប្រាក់។ ការប្រាក់ ត្រូវបានគណនាលើសមតុល្យដើមនៅសល់។ នៅពេលចាប់ផ្តើម EMIនឹងមានបង្ហាញចំនួនទឹកប្រាក់ការប្រាក់ជាចម្បង។ នៅពេលដែលជិតដល់គ្រាបញ្ចប់ EMIនឹងមានតែទឹកប្រាក់ដើមជាចម្បង។
អតិថិជន អាចស្នើសុំកាលវិភាគសងប្រាក់ (ហៅ កាលវិភាគសងរំលស់ប្រាក់) ពីក្រុមឥណទានបុគ្គល ដែលពួកគាត់មានព័ត៌មានលម្អិតអំពីការទូទាត់ប្រចាំខែ ប្រាក់ដើម ការប្រាក់ និងសមតុល្យប្រាក់កម្ចី។