លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

តើការដាក់ពាក្យសុំឥណទាន មានដំណើរការយ៉ាងដូចម្តេច?

ដំបូង អតិថិជន ត្រូវវាយតម្លៃ ថាតើទំហំឥណទានប៉ុណ្ណា ដែលខ្លួនមានលទ្ធភាពអាចសងបាន។ តារាងខាងក្រោម បង្ហាញពីការប៉ាន់ស្មាន សម្រាប់ឥណទានបុគ្គល ដែលមានអត្រាការប្រាក់ ១៨% ក្នុងមួយឆ្នាំ។

ទំហំឥណទាន ៣ ឆ្នាំ ៥ ឆ្នាំ
ការបង់រំលស់ប្រចាំខែ ប្រាក់ចំណូលរំពឹងទុក ការបង់រំលស់ប្រចាំខែ ប្រាក់ចំណូលរំពឹងទុក
៥.០០០ ដុល្លារអាមេរិក ១៨១ ដុល្លារអាមេរិក ៣៦៣ ដុល្លារអាមេរិក ១២៨ ដុល្លារអាមេរិក ២៥៥ ដុល្លារអាមេរិក
៨.០០០​ ដុល្លារអាមេរិក ២៩០ ដុល្លារអាមេរិក ៥៨១ ដុល្លារអាមេរិក ២០៤ ដុល្លារអាមេរិក ៤០៩ ដុល្លារអាមេរិក
១០.០០០ ដុល្លារអាមេរិក ៣៦៣ ដុល្លារអាមេរិក ៧២៦ ដុល្លារអាមេរិក ២៥៥ ដុល្លារអាមេរិក

៥១១ ដុល្លារអាមេរិក

១៥.០០០ ដុល្លារអាមេរិក ៥៤៤ ដុល្លារអាមេរិក

១.០៨៩ ដុល្លារអាមេរិក

៣៨៣ ដុល្លារអាមេរិក

៧៦៦ ដុល្លារអាមេរិក

២០.០០០ ដុល្លារអាមេរិក ៧២៦ ដុល្លារអាមេរិក ១.៤៥២ ដុល្លារអាមេរិក ៥១១ ដុល្លារអាមេរិក ១.០២២ ដុល្លារអាមេរិក
២៥.០០០ ដុល្លារអាមេរិក

៩០៧ ដុល្លារអាមេរិក

១.៨១៥ ដុល្លារអាមេរិក ៦៣៩ ដុល្លារអាមេរិក ១.២៧៧ ដុល្លារអាមេរិក

ក្រុមការងាររបស់ពួកយើង ជួយអតិថិជនក្នុងដំណើរការដាក់ពាក្យស្នើសុំ។ អ្នកខ្ចី អាចចាប់ផ្តើមដោយទូរសព្ទទៅ សេវាបម្រើអតិថិជនធនាគារ ស៊ីអាយអិមប៊ី ឬជជែកផ្ទាល់ជាមួយក្រុមឥណទានបុគ្គល។ ក្នុងអំឡុងពេលពិភាក្សា អ្នកខ្ចីអាចត្រៀមនឹងឆ្លើយសំណួរ ទាក់ទងនឹងពត៌មានផ្ទាល់ខ្លួន ការងារ ប្រាក់ចំណូល ចំនួនទឹកប្រាក់ដែលចង់ស្នើសុំ គោលបំណងនៃការស្នើសុំឥណទាន ទ្រព្យសម្បត្តិ និងបំណុលមិនទាន់សង និងសំណួរពាក់ព័ន្ធផ្សេងៗទៀត។ ការចុះពិនិត្យតាមផ្ទះដោយក្រុមការងារឥណទានបុគ្គល គឺជាការតម្រូវដែលចាំបាច់ ។ នេះ គឺដើម្បីបញ្ជាក់ពីអាសយដ្ឋានផ្ទះរបស់អ្នកខ្ចី។ បន្ទាប់ពីធនាគារទទួលបានឯកសារចាំបាច់ទាំងអស់ ហើយពេញចិត្តនឹងពាក្យសុំ នោះការអនុម័តឥណទាននឹងត្រូវផ្តល់ជូនក្នុងរយៈពេលពីបី ទៅ ប្រាំថ្ងៃនៃថ្ងៃធ្វើការ។ រាល់ការអនុម័ត ឥណទាន គឺជាការសម្រេចចិត្តរបស់ធនាគារ។ ការបញ្ចេញប្រាក់ នឹងត្រូវការពេលមួយថ្ងៃនៃថ្ងៃធ្វើការបន្ថែម។

កំពុងស្វែងរកសំណួរបន្ថែម?