ឥណទានបុគ្គល គឺមិនត្រូវការទ្រព្យធានា ដោយ ប្លង់រឹង វត្ថុដាក់បញ្ចាំធានាឡើយ។ ក្នុងករណីមិនមានការបង់សងត្រលប់មកវិញ ធនាគារនឹងចាត់វិធានការទៅលើអ្នកខ្ចី រួមមានវិធានការតាមនីតិវិធីច្បាប់ ប៉ុន្តែធនាគារ មិនមានសំណងបន្ទាប់បន្សំ ដើម្បីទទួលបានប្រាក់មកវិញឡើយ។ អត្រាការប្រាក់ខ្ពស់ គឺត្រូវបានគិតថ្លៃ ដើម្បីទូទាត់សងជាមួយហានិភ័យខ្ពស់ដែលអ្នកខ្ចីខកខានការបង់សងត្រលប់មកវិញ។ ទីពីរ ទំហំឥណទាននេះ គឺមានទំហំតូចជាងឥណទានប្រភេទផ្សេងៗ ដូចជា ឥណទានគេហដ្ឋាន។ អត្រាការប្រាក់ខ្ពស់ ទូទាត់សងនឹងតម្លៃសេវាកម្មខ្ពស់។
សម្រាប់អតិថិជន ឥណទានបុគ្គល គឺមានតម្លៃទាបក្នុងការស្នើសុំ។ វាមិនទាមទារឲ្យមានការវាយតម្លៃអចលនទ្រព្យ ធានារ៉ាប់រងអគ្គីភ័យ ឬការចំណាយលើថ្លៃមេធាវី។ លើសពីនេះទៅទៀត អតិថិជន អាច បង់ផ្តាច់ឥណទានគ្រប់ពេលវេលា ដោយមិនមានការផាកពិន័យ។ ការសន្សំផ្សេងៗលើរឿងទាំងនេះ អាចទូទាត់នឹងតម្លៃអត្រាការប្រាក់ខ្ពស់។