CIMB Preferred ត្រូវបានទទួលស្គាល់ និងល្បីឈ្មោះ នៅក្នុងតំបន់ របស់ធនាគារ CIMB។ សមាជិកភាពរបស់ CIMB Preferred ផ្តល់ជូននូវការទទួលស្គាល់ជាអតិថិជន ថ្នាក់តំបន់ និងអតិថិជនពិសេស។ ប្រធានផ្នែកទំនាក់ទំនងអតិថិជន កសាងទំនាក់ទំនងរឹងមាំ ជាមួយអតិថិជន ដោយផ្អែកលើភាពស្មោះត្រង់ ការលះបង់ និងការជឿជាក់។ អតិថិជនអាចរំពឹងទទួលបាន នូវការគាំទ្រយ៉ាងពេញទំហឹង សម្រាប់តម្រូវការធនាគារ រួមមានប្រតិបត្តិការធនាគារ សេវាធានារ៉ាប់រង និងឥណទាន។ សរុបសេចក្តីមក អតិថិជន CIMB Preferred អាចរីករាយប្រើប្រាស់បន្ទប់រង់ចាំពិសេស នៅអាកាសយានដ្ឋាន ក្នុងប្រទេសចំនួនប្រាំ ដែលច្រើនជាងធនាគារផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។