AUM គឺជាទ្រព្យសម្បត្តិ ក្រោមការគ្រប់គ្រង។ វាគឺជាសមតុល្យសរុប ដែលអតិថិជនរក្សាទុក ជាមួយធនាគារ ស៊ីអាយអិមប៊ី ដោយបូកបញ្ចូលគ្នា រវាងគណនីចរន្តជាន់ខ្ពស់ គណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់។ ប្រសិនបើអតិថិជនរក្សាប្រាក់រៀល និងរូបិយបណ្ណបរទេសផ្សេងទៀត នោះវានឹងត្រូវគិតតាមសមមូលជាដុល្លារអាមេរិក និងត្រូវបញ្ចូលទៅក្នុង AUM។ AUM នឹងត្រូវបានត្រួតពិនិត្យ ជារៀងរាល់ខែ។