CIMB Preferred គឺជាសេវាកម្មធនាគារជាន់ខ្ពស់ សម្រាប់អតិថិជនលំដាប់ ដែលផ្តល់នូវបុព្វសិទ្ធិពិសេស និងអត្ថប្រយោជន៍ល្អប្រពៃ។ CIMB Preferred ត្រូវបានបង្កើតឡើង សម្រាប់អតិថិជន ដែលមានប្រាក់បញ្ញើរួម លើសពី ៣០.០០០ ដុល្លារអាមេរិក និងអតិថិជន ដែលចង់បានអត្ថប្រយោជន៍បន្ថែម លើសពីអ្វី ដែលបានមាន សម្រាប់គណនីធម្មតា។ ប្រធានផ្នែកទំនាក់ទំនង នឹងជួយដល់អតិថិជន ក្នុងការគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ សេវាកម្មធនាគារអាទិភាព វីអាយភី លំដាប់ខ្ពស់ កំណត់សំគាល់ និងផ្លាទីនឹម ជាពាក្យបច្ចេកទេស ដែលប្រើប្រាស់ ក្នុងវិស័យធនាគារ។ ទាំងអស់នេះសំដៅទៅលើសេវាកម្មធនាគារពិសេសដូចគ្នា សម្រាប់អតិថិជនលំដាប់។