បន្ថែមពីលើការអនុលោមតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ស៊ីអាយអិមប៊ី គ្រុប បានប្រកាន់យកគោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ប្រកបដោយទំនួលខុសត្រូវ (Principles for Responsible Banking) របស់អង្គការ UNEP FI។ ស៊ីអាយអិមប៊ី គ្រុប គឺជាសមាជិកស្ថាបនិក និងជាធនាគារហត្ថលេខីដំបូងគេ ក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តគោលការណ៍ទាំង៦នេះ ដែលផ្តល់នូវក្របខណ្ឌអនុវត្ត ក្នុងការបង្កើតប្រព័ន្ធធនាគារ ប្រកបដោយចីរភាព។ សូមស្វែងយល់បន្ថែមអំពី គោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ប្រកបដោយទំនួលខុសត្រូវ របស់អង្គការ UNEP FI នៅទីនេះ។
ស៊ីអាយអិមប៊ី គ្រុប គឺជាធនាគារអាស៊ានទីមួយ ដែលបានចូលរួម ក្នុងសម្ព័ន្ធធនាគារ ដែលបំភាយឧស្ម័នកម្រិតសូន្យ (Net Zero Banking Alliance (NZBA))។ NZBA គឺជាផ្នែកមួយ នៃសម្ព័ន្ធហិរញ្ញវត្ថុ Glasgow សម្រាប់ការបំភាយឧស្ម័នកម្រិតសូន្យ (Glasgow Financial Alliance for Net Zero (GFANZ)) ។ NZBA មានសមាជិកចំនួន ១៤២ធនាគារ មកពី ៤៤ប្រទេស ដែលតំណាងឱ្យជាង ៤១% នៃទ្រព្យសកម្មធនាគារទូទាំងពិភពលោក ដោយបានប្តេជ្ញាចិត្ត ក្នុងការកំណត់ការវិនិយោគ និងការផ្តល់ហិរញ្ញប្បទានរបស់ពួកគេ ជាមួយនឹងការបំភាយឧស្ម័នកម្រិតសូន្យ ត្រឹមឆ្នាំ២០៥០។ សូមចូលអានបន្ថែម អំពី NZBA និងឯកសារចីរភាពរបស់យើង នៅលើ “Our Path to Net Zero: Charting a Course to Decarbonisation”
https://www.unepfi.org/net-zero-banking/
https://www.cimb.com/content/dam/cimb/group/documents/cimb-net-zero-whitepaper-20231123.pdf