អតិថិជនជាទីគោរព
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹងថា ធនាគារយើងខ្ញុំ នឹងធ្វើការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិ ជូនអតិថិជនទាំងអស់ ដែលមិនទាន់មានគណនីប្រាក់រៀល ជាមួយនឹងធនាគារយើងខ្ញុំ ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទូទាត់ជាប្រាក់រៀល ក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា។
អតិថិជនទាំងអស់អាចពិនិត្យមើលលេខគណនីរបស់ខ្លួន នៅក្នុងកម្មវិធីធនាគារ តាមទូរសព្ទដៃ (CIMB Mobile KH ) ឬកម្មវិធីធនាគារ តាមប្រព័ន្ធអ៊ីនធើណេត (Internet Banking) សម្រាប់ការធ្វើប្រតិបត្តិការទូទាត់ប្រាក់ និងដាក់ប្រាក់ផ្សេងៗ។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ អំពីការធ្វើបច្ចុប្បន្នភាពខាងលើ សូមទំនាក់ទំនងផ្នែកបម្រើសេវាកម្មអតិថិជន តាមលេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ / ០២៣ ៩៨៨ ៣៨៨ ឬសាកសួរប្រធានទំនាក់ទំនងអតិថិជនរបស់អ្នក ឬអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ដែលនៅជិតលោកអ្នកបំផុត។
ដោយក្តីគោរព
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី