លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

សេចក្ដីជូនដំណឹងសំខាន់ៗ

សេចក្តីជូនដំណឹងស្តីអំពីការផ្អាកដំណើរការសេវាកម្មធនាគារ តាមប្រព័ន្ធអ៊ីនធើណេត (Internet Banking)

អតិថិជនជាទីគោរព!

 

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់ ឲ្យបានជ្រាបថា ធនាគារយើងខ្ញុំបានដាក់ ដំណើរការ នូវកម្មវិធីធនាគារ តាមទូរសព្ទដៃ (CIMB Mobile) ដើម្បីជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មធនាគាររបស់អតិថជនជាលក្ខណៈបុគ្គលទាំងអស់ ជាមួយនឹងបទពិសោធន៍ថ្មី ដែលផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាព ស្របតាមតម្រូវការរបស់អតិថិជន។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងធ្វើការផ្អាកដំណើរការសេវាកម្មធនាគារ តាមប្រព័ន្ធអ៊ីនធើណេត (Internet Banking) សម្រាប់អតិថិជនជាលក្ខណៈបុគ្គលទាំងអស់ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។ អាស្រ័យដូចនេះ យើងខ្ញុំសូមណែនាំ ដល់អតិថិជនជាលក្ខណៈបុគ្គលទាំងអស់ ដែលកំពុងប្រើប្រាស់សេវាកម្ម Internet Banking ប្តូរមកប្រើប្រាស់កម្មវិធី CIMB Mobile ជំនួសវិញ។

 

លោកអ្នកអាចទាញយកម្មវិធី CIMB Mobile តាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/CIMBMobileKH

 

យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលណាមួយ ដែលអាចកើតមានឡើង។

 

ប្រសិនបើលោកអ្នកមានចម្ងល់ ឬបញ្ហាផ្សេងៗ សូមទំនាក់ទំនងផ្នែកបម្រើសេវាកម្មអតិថិជន តាមលេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ / ០២៣ ៩៨៨ ៣៨៨ ឬអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ដែលនៅជិតលោកអ្នកបំផុត។

 

ដោយក្តីគោរព

 

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី