លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ការធ្វើដំណើរកម្សាន្ត ជាមួយនឹងគ្រួសារ មិនមែនចំណាយតិចនោះទេ។ វិស្សមកាល ជាលក្ខណៈគ្រួសារ អាចចំណាយកញ្ចប់ថវិកា លើសការរំពឹងទុក។ សូមស្វែងយល់បន្ថែម ពីវិធីប្រើប្រាស់ប័ណ្ណឥណទាន ជាមួយហាងដៃគូ និងការបញ្ចុះតម្លៃនានា ដូច្នេះលោកអ្នកអាចរីករាយនឹងថ្ងៃឈប់សម្រាក ដោយមិនចំណាយច្រើន។

ពិនិត្យមើលកញ្ចប់សេវាធានារ៉ាប់រង របស់អ្នក

អត្ថប្រយោជន៍ នៃប័ណ្ណឥណទានរបស់អ្នក គឺជាគន្លឹះសំខាន់ ក្នុងការសន្សំប្រាក់ នៅពេលធ្វើដំណើរកម្សាន្ត តាមរយៈកញ្ចប់ថវិកាគ្រួសារ។ ប្រសិនបើមានហាងដៃគូ កាន់តែច្រើន នោះលោកអ្នកនឹងកាន់តែចំណេញ ពីការប្រើប្រាស់ប័ណ្ណឥណទានរបស់អ្នក។

  • សន្សំពិន្ទុ សម្រាប់សំបុត្រយន្តហោះ
    ការទូទាត់ប្រាក់ ដោយប្រើប្រាស់ប័ណ្ណឥណទានរបស់អ្នក អាចទទួលបានពិន្ទុ ដែលអាចប្តូរជាមួយនឹងសំបុត្រយន្តហោះ។ អាចអោយអ្នកទទួលបានពិន្ទុដែលអ្នកប្រើប្រាស់វានៅពេលអ្នកដូចពិន្ទុសម្រាប់សំបុត្រយន្តហោះ។ លោកអ្នកអាចទទួលបានបុព្វសិទ្ធិពិសេស ដូចជាការប្រើប្រាស់បន្ទប់រង់ចាំពិសេស នៅព្រលានយន្តហោះ មានអាទិភាព សម្រាប់ការកក់សំបុត្រ និងសេវាធានារ៉ាប់រង លើដំណើរកម្សាន្ត ដោយឥតគិតថ្លៃ។
  • បុព្វិសិទ្ធីពិសេស នៅក្រៅប្រទេស
    ទោះជានៅក្រៅប្រទេស លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណឥណទាន ដូចជាការទទួលបានប្រាក់ត្រឡប់ពេលចំណាយ | ពិន្ទុទ្វេរដង សម្រាប់ការចំណាយក្រៅប្រទេស និងកម្មវិធីពិសេស សម្រាប់ដំណើរកម្សាន្តក្រៅប្រទេសផងដែរ។ ប័ណ្ណឥណទាន CIMB Preferred Visa Platinum ផ្តល់ការបញ្ចុះតម្លៃ រហូតដល់ ៥០% សម្រាប់ការទទួលទានអាហារ នៅភោជនីយដ្ឋានដៃគូ ក្នុងប្រទេសម៉ាឡេស៊ី ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី | កញ្ចប់ CIMB Premier Travel Desk | សេវាធនាគារជាន់ខ្ពស់ និងសេវាប្តូរប្រាក់ ព្រមទាំងសេវាផ្ទេរប្រាក់ ក្នុងតំបន់អាស៊ាន។
  • ពាណិជ្ជករដៃគូ
    ក្រៅពីទទួលបានពិន្ទុសន្សំ ប័ណ្ណឥណទានមួយចំនួនមានការផ្តល់ជូនដ៏សម្បូរបែប ដូចជាការបញ្ចុះតម្លៃបន្ទប់ស្នាក់នៅ ៥០% និងការបញ្ចុះតម្លៃ លើការទទួលទានអាហារ នៅតាមពាណិជ្ជករដៃគូ ក្នុងតំបន់ រួមទាំងការបន្ថែមជូនពិសេស ពីភ្ញាក់ងារទេសចរណ៍តាមអនឡាញធំៗ និងតម្លៃពិសេស សម្រាប់ការទស្សនា ក្នុងសួនកម្សាន្ត សារមន្ទីរ និងរោងភាពយន្តជាដើម។ ដូច្នេះមុនពេលលោកអ្នកសម្រេចបង្កើតដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ សូមចូលទៅពិនិត្យមើលបញ្ជីពាណិជ្ជករដៃគូ សម្រាប់កម្មវិធីពិសេសផ្សេងៗ។
សូមចាត់ទុកប័ណ្ណឥណទានរបស់អ្នក ដូចជាសំបុត្រ ដើម្បីទទួលបានបុព្វសិទ្ធិពិសេសដ៏សម្បូរបែប
 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។