លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

តើធនាគារសម្រេចអនុម័ត ឬ បដិសេធការស្នើសុំឥណទាន ដោយរបៀបណា?

ធនាគារប្រើប្រាស់ប៉ារ៉ាម៉ែត្រឥណទានផ្ទៃក្នុង ដើម្បីវាយតម្លៃការស្នើសុំឥណទាន។ វិធីសាស្រ្តសិក្សារនេះ មិនត្រូវបានបង្ហាញជូន ដល់អតិថិជនទេ។ អតិថិជនខ្លះត្រូវបានបដិសេធ ទោះបីជាពួកគាត់មានប្រាក់ខែសមរម្យក៏ដោយ។ ហេតុផលផ្សេងៗ គឺថាអ្នកស្នើសុំ ប្រហែលជាកំពុងជាប់ឥណទានច្រើនស្រាប់ ដែលធនាគារពិបាក ក្នុងការដាក់បន្ទុកអ្នកស្នើសុំ ជាមួយនឹងបំណុលបន្ថែម។ ហេតុផលមួយទៀត អាចពាក់ព័ន្ធនឹងប្រវត្តិឥណទាន ដូចជាការបង់សងយឺតច្រើនដង ឬ បញ្ហាធំដុំណាមួយ ដូចជាជាប់ឈ្មោះមិនល្អ ក្នុងរបាយការណ៍របស់ ការិយាល័យឥណទានកម្ពុជា។ ប្រសិនបើអតិថិជនមានហេតុផល ដែលអាចបញ្ជាក់ថា របាយការណ៍នោះមានការភ័ន្តច្រឡំ ពួកគេមានសិទ្ធិទាមទារឲ្យការិយាល័យឥណទានកម្ពុជា ធ្វើការកែតម្រូវឡើងវិញ។ ចុងបញ្ចប់ ធនាគារអនុវត្តឆន្ទានុសិទ្ធិ ទៅលើការសម្រេចចិត្តចុងក្រោយ។

កំពុងស្វែងរកសំណួរបន្ថែម?