លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ការសន្សំប្រាក់ ដើម្បីទិញគេហដ្ឋាន ដូចបំណងប្រាថ្នារបស់អ្នក អាចជាកិច្ចការដ៏ពិបាក ប៉ុន្តែវាអាចងាយស្រួលជាង ប្រសិនបើលោកអ្នកមានវិធីសាស្រ្តត្រឹមត្រូវ ក្នុងការសន្សំប្រាក់។

 

សម្រាប់មនុស្សមួយចំនួន ការទិញគេហដ្ឋានផ្ទាល់ខ្លួនដំបូង ហាក់ដូចជាសុបិន្តវែងឆ្លាយ ដែលពិបាកសម្រេចបាន។ បើតាមរបាយការណ៍មួយចំនួន បានបង្ហាញថា ៤៩% នៃ វាហាក់បីដូចជាក្តីសុបិន្តដ៏សែនឆ្ងាយ សម្រាប់មនុស្សពេញវ័យជាច្រើន ប្រាថ្នាចង់ទិញគេហដ្ឋាន។ តាមការស្រាវជ្រាវថ្មីៗពីPIDM បង្ហាញថា ៤៩% នៃមនុស្សពេញវ័យ ជួបការលំបាក ក្នុងការសន្សំប្រាក់ ដោយសារបញ្ហាកំណើន នៃការចំណាយលើការរស់នៅ ប្រាក់ឈ្នួលទាប និងកង្វះចំណេះដឹង ផ្នែកហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ ៨០% នៃមនុស្សពេញវ័យ បានបង្ហាញអារម្មណ៍ថា ពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ នៅពេលពួកគេបានកំណត់ផែនសន្សំប្រាក់ច្បាស់លាស់ និងទម្លាប់សន្សំប្រាក់បានល្អ។

 

ជាធម្មតា វាមានន័យថា ផ្លាស់ប្តូរចម្រើសបែបបទនៃការរស់នៅខ្លះ។ ឧទាហរណ៍ នៅពេលដែលអ្នកកាត់បន្ថយចំណាយលើការទិញតែគុជ ហើយចាប់ផ្តើមសន្សំលុយកាន់តែឆាប់រហ័ស នោះអ្នកនឹងអាចក្លាយជាម្ចាស់គេហដ្ឋានបានកាន់តែលឿន។ ឥឡូវនេះត្រៀមខ្លួនរួចរាល់ និងចាប់ផ្តើមអនុវត្តទម្លាប់ល្អក្នុងការបំរុងប្រយ័ត្នហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងគន្លឺះសន្សំលុយទាំងនេះ។

១. បង្កើតទម្លាប់សន្សំប្រាក់

បង្ហាត់ខ្លួនអ្នក ឲ្យមានទម្លាប់សន្សំប្រាក់ មុនពេលចំណាយផ្សេងៗ ហើយធ្វើការចំណាយត្រឹមត្រូវ ទៅលើអ្វីដែលអ្នកត្រូវការ។ វាមិនត្រឹមតែធ្វើឲ្យការចំណាយរបស់អ្នកមានតម្លៃប៉ុណ្ណោះទេ តែថែមទាំងជួយសន្សំប្រាក់របស់អ្នកបានច្រើនទៀតផង។ ដូច្នេះលោកអ្នកនឹងមិនចំណាយ លើអ្វីដែលអ្នកគួរសន្សំឡើយ។

 

គន្លឹះសំខាន់៖ បើកគណនីសន្សំ ដែលផ្តល់នូវអត្រាការប្រាក់ខ្ពស់ ឬគណនីបញ្ញើមានកាលកំណត់ ដើម្បីបង្កើនប្រាក់របស់អ្នក។

២. បង្កើនចំណូលរបស់អ្នក

ម៉ារី កុនដូ បាននិយាយថា «ប្រសិនបើវាជារឿងមិនបានការ បោះបង់វាទៅ!» កាត់បន្ថយសម្ភារៈប្រើប្រាស់របស់អ្នក ដោយលក់ចេញរបស់ណា ដែលលោកអ្នកមិនចាំបាច់ ដើម្បីរកចំណូលតិចតួចបន្ថែម។ លើសពីនេះ ប្រសិនបើលោកអ្នកចូលចិត្តធ្វើម្ហូប ឬគូររូបជាដើម លោកអ្នកអាចកែច្នៃចំណង់ចំណូលចិត្តរបស់អ្នក ឲ្យក្លាយជាចំណូលបន្ថែម ដើម្បីសន្សំប្រាក់បន្ថែម សម្រាប់ទិញគេហដ្ឋាន។

៣. រៀបចំផែនការវិស្សមកាល ទុកជាមុន

បង្កើតដំណើរកម្សាន្ត ដោយភាពឆ្លាតវៃ ដោយរៀបចំផែនការវិស្សមកាល ក្នុងរង្វង់ថវិការរបស់អ្នក និងក្នុងពេលរដូវកាលធម្មតា។ សម្រាប់ជើងហោះហើរតម្លៃល្អ សូមកក់សំបុត្រយន្តហោះទុកជាមុន។ សម្រាប់ការកម្សាន្ត សូមទិញសំបុត្រអនុញ្ញាត ជាលក្ខណៈក្រុម ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ ការសិក្សាស្រាវជ្រាវ មុនពេលលោកអ្នកធ្វើដំណើរកម្សាន្ត អាចជួយសន្សំប្រាក់បន្ថែមទៀត ហើយជួយឲ្យលោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋាន ដូចបំណងប្រាថ្នាកាន់តែឆាប់រហ័ស។

៤. ជ្រើសរើសឥណទានគេហដ្ឋាន ដែលសាកសមបំផុត

ការស្នើសុំឥណទាន មិនមែនជារឿងចម្លែក ហើយគួរឲ្យអៀនខ្មាស់ទៀតឡើយ បច្ចុប្បន្ននេះ។ វាអាចនឹងយឺតពេលទៀតផង ក្នុងការសន្សំ ហើយរង់ចាំរហូតដល់ ១០ឆ្នាំ ទៅ ២០ឆ្នាំ ដើម្បីទិញគេហដ្ឋានផ្ទាល់ខ្លួន ស្របពេលដែលលោកអ្នកអាចស្វែងរកឥណទានគេហដ្ឋានល្អបំផុតមួយ ដែលកំពុងមានភាពសម្បូរបែប នៅលើទីផ្សារ។

 

គន្លឹះសំខាន់៖ ចូលមើលតំណរលីងនេះ ដើម្បីស្វែងយល់បន្ថែម អំពីឥណទានគេហដ្ឋាន

 

មានវិធីសាស្រ្តល្អៗជាច្រើន សម្រាប់សន្សំប្រាក់។ លោកអ្នកអាចពឹងពាក់លើ Google ដើម្បីស្វែងរកឥណទានគេហដ្ឋាន ដែលសាកសមបំផុត សម្រាប់លោកអ្នក។ ជាមួយនឹងផែនការត្រឹមត្រូវ និងមានស្ថិរភាព លោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋាន កាន់តែឆាប់រហ័ស។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។

 


អ្នកប្រហែលជាអាចចូលចិត្ត

ផលិតផលដែលទាក់ទង សម្រាប់អ្នក

គណនី

គណនីកុមារ

វាមិនមែនជារឿងឆាប់ពេកទេ ក្នុងការ​បង្ហាត់បុត្រធីតារបស់លោកអ្នក ពីមូលដ្ឋានគ្រឹះនៃប្រតិបត្តិការសេវាធនាគារ និងចាប់ផ្តើមសន្សំប្រាក់ សម្រាប់អនាគតរបស់ពួកគេ។ បំពេញតម្រូវការបុត្រធីតារបស់លោកអ្នក ហើយ​ជួយសម្រេចក្តីស្រមៃរបស់ពួកគេ ជាមួយនឹងគណនីកុមារ របស់ធនាគារ ស៊ីអាយអិមប៊ី ដែលរួមមានសេវាធានារ៉ាប់រង ដល់​​បុត្រធីតាលោកអ្នកផងដែរ។

គណនីកុមារ
គណនី

គណនីបញ្ញើសំចៃ

ទោះបីលោកអ្នកជាបុគ្គលការិយាល័យ អ្នកជំនួញ ឬមេផ្ទះក៏ដោយ គណនីបញ្ញើសំចៃផ្តល់ឲ្យលោកអ្នក នូវភាពបត់បែន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលលោកអ្នកអាចសន្សំ សម្រាប់ការចំណាយ ដែលមិនបានគ្រោងទុក និងសម្រាប់គោលដៅ ដែលប៉ងប្រាថ្នា។

គណនីបញ្ញើសំចៃ