លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ការជួបប្រទះគ្រាអាសន្ន ការខូចខាតក្នុងគេហដ្ឋាន ដែលមិនបានគ្រោងទុក ខូចរថយន្ត ការធ្វើដំណើរ ដែលមិនបានគ្រោងទុក រួមទាំងករណីបន្ទាន់ដទៃទៀត គឺជាស្ថានភាព ដែលមិនអាចមើលឃើញទុកមុន ហើយអាចបណ្តាលប៉ះពាល់ដល់ប្រាក់សន្សំទៀតផង។

 

មូលនីធិសង្គ្រោះបន្ទាន់ ដែលអាចគាំទ្រថ្លៃចំណាយមិនបានគ្រងទុក ដោយមិនប៉ះពាល់ដល់លំហូរសាច់ប្រាក់ទៀងទាត់របស់អ្នក អាចជាប័ណ្ណឥណទាន ឬហិរញ្ញប្បទានផ្សេងៗ។

 

ដូច្នេះតើលោកអ្នកចាប់ផ្តើមរៀបចំមូលនីធិសង្គ្រោះបន្ទាន់ដោយរបៀបណា?

ជាដំបូង សូមយល់ថា មូលនីធិសង្គ្រោះបន្ទាន់ គឺ មិនមែន

  • សម្រាប់ការទិញ ដែលមានគម្រោងជាមុន ដូចជាទិញគេហដ្ឋាន រថយន្តថ្មី ឬថ្លៃសិក្សានៅសាកលវិទ្យាល័យឡើយ។
  • ចំនួនទឹកប្រាក់ច្រើន ដែលពិបាកសម្រេចបាន ត្រូវចាប់ផ្តើមពីចំណែក ១០% នៃប្រាក់ចំណូលទៀងទាត់របស់អ្នក។
  • ការកំណត់ទំហំទឹកប្រាក់ គឺអាស្រ័យលើចំណូល ជីវភាពប្រចាំថ្ងៃ សម្ភារៈប្រើប្រាស់ និងថ្លៃចំណាយ ក្នុងគ្រួសារជាដើម។

តើលោកអ្នកគួរសន្សំប្រាក់ចំនួនប៉ុន្មាន?

ទោះជាលោកអ្នកនៅតែមានចំណូលប្រចាំខែ ឬចូលនិវត្តហើយក៏ដោយ លោកអ្នកគួរមានប្រាក់បម្រុងទុកគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ថ្លៃចំណាយរស់នៅ យ៉ាងតិចប្រាំមួយ ទៅប្រាំបីខែ។

តើទីកន្លែងណា ដែលអាចដម្កល់ទុក មូលនីធិបណ្តោះអាសន្ន របស់អ្នកបាន?

ដើម្បីធានាថា ប្រាក់សន្សំរបស់អ្នកមានសុវត្ថិភាពខ្ពស់ និងអាចប្រើប្រាស់បានគ្រប់ពេល ដែលត្រូវការចាំបាច់ សូមស្វែងរកកន្លែងតម្កល់៖

 

  • មានសុវត្ថិភាពខ្ពស់ ចៀសឆ្ងាយពីហានិភ័យទីផ្សារ។
    លោកអ្នកត្រូវប្រាកដថា នៅពេលណាដែលលោកអ្នកត្រូវការចាំបាច់ ប្រាក់របស់អ្នកនឹងអាចយកមកប្រើប្រាស់បានទាន់ពេល។
 
  • មានភាពងាយស្រួល ក្នុងការប្រើប្រាស់។
    អ្វីដែលត្រូវតែប្រាកដ គឺលោកអ្នកអាចដកប្រាក់ ដោយងាយស្រួល និងគ្មានការបារម្ភ។
 
  • ទទួលបានចំណូល ពីការប្រាក់។
    ទោះបីជាការរក្សាប្រាក់ សម្រាប់គ្រាអាសន្ន មិនមែនដើម្បីរកប្រាក់ចំណេញ តែលោកអ្នកមិនគួររំលងឱកាសបង្កើនប្រាក់នោះដែរ សម្រាប់ការដាក់ប្រាក់សន្សំ។

 

មានជម្រើសចំនួនពីរ ដែលលោកអ្នកតម្កល់ប្រាក់ សម្រាប់គ្រាអាសន្ន៖

  • គណនីសន្សំ
    គណនីសន្សំផ្តល់នូវភាពបត់បែន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការចំណាយ ដែលមិនបានគ្រោងទុក និងចំណាយលើអ្វី ដែលលោកអ្នកចង់បាន។ ជាមួយគ្នានេះ លោកអ្នកចំណេញពីអត្រាការប្រាក់បន្ថែម ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ។ ប្រសិនបើលោកអ្នកប្រើប្រាស់ប្រាក់ញឹកញាប់ គណនីសន្សំ គឺជាជម្រើសល្អ។

 

  • គណនីបញ្ញើមានកាលកំណត់
    បញ្ញើមានកាលកំណត់ (FD) ផ្តល់នូវអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា។ យ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកដកប្រាក់មុនកាលកំណត់ លោកអ្នកនឹងបាត់បង់ប្រាក់ចំណេញ​ ប៉ុន្តែប្រាក់ដើមរបស់អ្នកស្ថិតនៅដដែល។

 

ប្រសិនបើលោកអ្នកបានរៀបចំមូលនីធិសង្គ្រោះបន្ទាន់រួចហើយ លោកអ្នកបានត្រៀមខ្លួនយ៉ាងល្អប្រសើរទុកមុន។ ប្រសិនបើមិនទាន់មានទេ លោកអ្នកក៏មិនទាន់យឺតពេល ក្នុងការចាប់ផ្តើមឡើយ។ សូមសាកសួរអ្នកប្រឹក្សាយោបល់ ផ្នែកហិរញ្ញវត្ថុ ដើម្បីជួយផ្តល់យោបល់ ក្នុងការជ្រើសរើសគណនីមួយណា សម្រាប់ទុកប្រាក់តម្កល់។ សូមស្វែងយល់បន្ថែម សម្រាប់បង្ការបញ្ហាប្រឈម ដែលមិនបានគ្រងទុកនានា។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។

 


លោកអ្នកប្រហែលចូលចិត្ត

ផលិតផល ដែលទាក់ទងនឹងលោកអ្នក

គណនី

គណនីកុមារ

វាមិនមែនជារឿងឆាប់ពេកទេ ក្នុងការ​បង្ហាត់បុត្រធីតារបស់លោកអ្នក ពីមូលដ្ឋានគ្រឹះនៃប្រតិបត្តិការសេវាធនាគារ និងចាប់ផ្តើមសន្សំប្រាក់ សម្រាប់អនាគតរបស់ពួកគេ។ បំពេញតម្រូវការបុត្រធីតារបស់លោកអ្នក ហើយ​ជួយសម្រេចក្តីស្រមៃរបស់ពួកគេ ជាមួយនឹងគណនីកុមារ របស់ធនាគារ ស៊ីអាយអិមប៊ី ដែលរួមមានសេវាធានារ៉ាប់រង ដល់​​បុត្រធីតាលោកអ្នកផងដែរ។

គណនីកុមារ
គណនី

គណនីបញ្ញើសំចៃ

ទោះបីលោកអ្នកជាបុគ្គលការិយាល័យ អ្នកជំនួញ ឬមេផ្ទះក៏ដោយ គណនីបញ្ញើសំចៃផ្តល់ឲ្យលោកអ្នក នូវភាពបត់បែន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលលោកអ្នកអាចសន្សំ សម្រាប់ការចំណាយ ដែលមិនបានគ្រោងទុក និងសម្រាប់គោលដៅ ដែលប៉ងប្រាថ្នា។

គណនីបញ្ញើសំចៃ