បុនហិរញ្ញប្បទាន គឺជាទូទៅសម្រាប់ឥណទានគេហដ្ឋាន។ ខណៈដែលមនុស្សភាគច្រើនធុញទ្រាន់នឹងការផ្ទេរបុនហិរញ្ញប្បទាន សម្រាប់់ឥណទានគេហដ្ឋាន ពួកគេមិនដឹងថា ពួកគេអាចសន្សំ និងចំណេញបានច្រើន នៅពេលពួកគេអាចស្វែងរកជម្រើសកាន់តែល្អប្រសើរ សម្រាប់ឥណទានគេហដ្ឋាន ជាមួយនឹងធនាគារថ្មី។
សូមកុំស្ទាក់ស្ទើរ ក្នុងការស្វែងរកឥណទានគេហដ្ឋាន ដែលផ្តល់អត្ថប្រយោជន៍ច្រើន នៅលើទីផ្សារ ប្រសិនបើលោកអ្នក គឺជាអតិថិជនវ័យឆ្លាត។ សម្រាប់រយៈពេល ១៥ឆ្នាំ ទៅ ២០ឆ្នាំ នៃឥណទានគេហដ្ឋាន ទោះជាខុសគ្នាត្រឹម ០,៥% ទៅ ១% ក៏ដោយ អត្រាការប្រាក់កាន់តែទាប រួមផ្សំនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌល្អប្រសើរ នឹងជួយឲ្យលោកអ្នកចំណេញប្រាក់កាន់តែច្រើន។