លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ការសម្រេចិត្តចង់បានកូន គឺជាការផ្លាស់ប្តូរដ៏ធំមួយ ក្នុងដំណើរជីវិត ដែលលោកអ្នក និងដៃគូរបស់អ្នកត្រូវតែទទួលយក។ ការចិញ្ចឹមបីបាច់កូនរបស់អ្នក អាចនាំមកនូវភាពរីករាយ និងសុភមង្គល តែលោកអ្នកក៏ត្រូវរៀបចំទុកជាមុន សម្រាប់ការចំណាយផ្នែកហិរញ្ញវត្ថុ ដែលនឹងមានការកើនឡើងផងដែរ។

 

ចាប់ពីមុនពេលសម្រាល រហូតដល់ពេលសម្រាលបុត្រ នេះគឺគន្លឹះណែនាំ ផ្នែកហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនធ្វើជាម្តាយឪពុកដ៏ល្អ។

ពិនិត្យមើលកញ្ចប់សេវាធានារ៉ាប់រង របស់អ្នក

ការទន្ទឹងរង់ចាំថ្ងៃចាប់កំណើតកូនដំបូងរបស់អ្នក គឺជាពេលវេលាដ៏រីករាយមួយ ដែលមិនអាចបំភ្លេចបាន។ មុនដំណាក់កាលសម្រាលបុត្រ មានការពិនិត្យសុខភាពជាប្រចាំ សម្រាប់ទាំងម្តាយ និងទារក (ដូចជាការឆ្លុះអេកូ និងតេស្តឈាមជាដើម)។

 

ដូច្នេះតើលោកអ្នកនឹងរៀបចំកញ្ចប់ថវិកាបែបណា? ថ្លៃចំណាយ សម្រាប់ពិនិត្យសុខភាព មានតម្លៃខុសគ្នា ទៅតាមគ្លីនិកនីមួយៗ ដែលចន្លោះពី ២០ដុល្លារ ទៅ ៥០ដុល្លារ ឬក៏អាចច្រើនជាងនេះ សម្រាប់ការពិនិត្យម្តង។ សម្រាប់ជម្រើសធូរថ្លៃជាងនេះ លោកអ្នកអាចទទួលសេវាកម្ម នៅតាមមន្ទីរពេទ្យរដ្ឋផងដែរ។ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកគឺជាបុគ្គលិក ផ្នែកវិស័យឯកជន ហើយមានប័ណ្ណសមាជិករបបសន្តិសុខសង្គម (ប.ស.ស) លោកអ្នកអាចទទួលសេវាពិនិត្យសុខភាព ដោយយឥតគិតថ្លៃ នៅទតាមន្ទីរពទ្យរដ្ឋ និងគ្លីនិកឯកជននានា ដែលជាសមាជិករបស់ប. ស. ស។

 

ទម្រាំលោកអ្នកបានដឹង ទារកក៏បានចាប់កំណើតរួចហើយ! ក្រុមហ៊ុនមួយចំនួនរ៉ាប់រង លើការចំណាយមាតុភាព ប៉ុន្តែលោកអ្នកគួរតែបម្រុងទុកថវិកាមួយចំនួន សម្រាប់ថ្លៃចំណាយវេជ្ជសាស្រ្ត ឬការប្រឈម ពេលសម្រាលបុត្រជាដើម។ តាមការប៉ានស្មាន កញ្ចប់សម្រាលបុត្រ នៅតាមមន្ទីរពេទ្យឯកជន មានតម្លៃជាមធ្យមប្រហែល ៥០០ដុល្លារ។ ដូច្នេះការពិនិត្យមើលកញ្ចប់សេវាធានារ៉ាប់រងរបស់អ្នក គឺពិតជាមានសារៈសំខាន់ ហើយផ្ទៀងផ្ទាត់នឹងតម្លៃសម្រាលបុត្រ នៃមន្ទីរពេទ្យ ដែលលោកអ្នកបានជ្រើសរើស។

 

ជាការណ៍ល្អ ប័ណ្ណ ប.ស.ស ដែលផ្តល់នូវសេវាកម្មសន្តិសុខសង្គម ក៏គ្របដណ្តប់លើការទទួលសេវាកម្មសម្រាលបុត្រ នៅតាមមន្ទីរពេទ្យរដ្ឋ ជាមួយនឹងកញ្ចប់ថវិកា ដែលបានកំណត់។ ជាងនេះទៅទៀត ទោះជាលោកអ្នកសម្រាលបុត្រ នៅគ្លីនិកឯកជន ឬមន្ទីរពេទ្យរដ្ឋក៏ដោយ លោកអ្នកនឹងទទួលបានថវិកា ១០០ដុល្លារ រួមទាំងប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ខែរបស់អ្នក សម្រាប់រយៈពេល​ ៣ខែផងដែរ។

ស្វែងរកសម្ភារៈប្រើប្រាស់របស់ទារក

ការត្រៀមខ្លួន សម្រាប់កូនដំបូងរបស់អ្នក អាចជារឿងលំបាក ហើយលោកអ្នកអាចនឹងចំណាយច្រើន ទៅលើសម្ភារៈប្រើប្រាស់ល្អៗ។ តែទោះជាយ៉ាងណាក៏ដោយ សូមសិក្សាឲ្យបានច្បាស់ ហើយបង្កើតបញ្ជីសម្ភារៈចាំបាច់ ដែលត្រូវទិញ ដូចជាសម្លៀកបំពាក់ សម្ភារៈងូតទឹកទារក កន្សែង និងសម្ភារៈបំបៅដោះកូនជាដើម។

 

បញ្ជីសម្ភារៈជួយកំណត់ចំនួនទឹកប្រាក់ ដែលត្រូវចំណាយ និងអ្វីដែលត្រូវទិញប្រចាំខែ។ ឧទាហរណ៍៖ លោកអ្នកអាចទិញគ្រែទារកទុកមុន រយៈពេល៣ខែ និងទិញសម្លៀកបំពាក់ទុកមុន មួយខែ។ វិធីនេះផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់លោកអ្នក ក្នុងការស្វែងរកតម្លៃល្អ នៅតាមកម្មវិធីពិព័រណ៍កុមារ និងកម្មវិធីបញ្ចុះតម្លៃពិសេសជាដើម។

ស្ទង់មតិ ពីជម្រើសមើលថែទាំកុមារ

បុគ្គលិក ទាំងនៅក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ អាចរីករាយនឹងថ្ងៃឈប់សម្រាកលម្ហែមាតុភាព រហូតដល់ ៩០ថ្ងៃ អាស្រ័យលើគោលការណ៍របស់ស្ថាប័ននីមួយៗ ហើយក្រុមហ៊ុនមួយចំនួនផ្តល់ជូនថ្ងៃឈប់សម្រាក រួមនឹងពេលវេលាធ្វើការងារបត់បែន សម្រាប់បុគ្គលិក ដែលជាឪពុកថ្មីថ្មោងផងដែរ។ ដោយឡែក មុនពេលថ្ងៃឈប់សម្រាកលម្ហែមាតុភាពបញ្ចប់ មាតាបិតា ដែលជាបុគ្គលិកបំពេញការងារ ត្រូវគិតគូរពីជម្រើសមើលថែទាំកូនផ្សេងទៀត ប្រសិនបើពួកគេមិនអាចបោះបង់ការងារ ហើយនៅផ្ទះមើលថែទាំកូនបាន។

 

វាបានក្លាយជារឿងធម្មតាទៅហើយ ដែលឪពុកម្តាយរបស់អ្នកអាចជួយមើលថែកូនរបស់អ្នក។ ការសន្សំសំចៃ ផ្នែកហិរញ្ញវត្ថុ គឺជាហេតុផលមួយ។ លោកអ្នកនឹងមានអារម្មណ៍កក់ក្តៅក្នុងចិត្ត និងទំនុកចិត្តខ្ពស់ ហើយលោកអ្នកអាចផ្តោតលើការបំពេញការងារ ឬការធ្វើអាជីវកម្ម។ មិនតែប៉ុណ្ណោះ នេះក៏ជាការបង្ហាញនូវក្តីស្រឡាញ់ និងសុភមង្គល ពីឪពុកម្តាយរបស់អ្នក ទៅកាន់កូនរបស់អ្នកផងដែរ។ ប្រសិនបើលោកអ្នកចង់ទទួលសេវាកម្មមើលថែទាំកុមារវិញ លោកអ្នកអាចចំណាយច្រើន ចាប់ពី ២៥០ដុល្លារ ដល់ ៥០០ដុល្លារ ក្នុងមួយខែ។ សូមសិក្សាពីអត្ថប្រយោជន៍ផ្សេងៗ លើការមើលថែទាំកុមារ ពីក្រុមហ៊ុនរបស់អ្នក ដើម្បីជួយសម្រាលថ្លៃចំណាយមួយចំនួន។

រៀបចំអនាគតកូនរបស់អ្នក

ការចិញ្ចឹមបីបាច់មើលថែកូន នឹងផ្លាស់ប្តូរវិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។ ក្នុងនោះ ថ្លៃសិក្សានឹងក្លាយជាការចំណាយចម្បងបំផុតរបស់អ្នក។ សូមចងចាំថា កាន់តែឆាប់ចាប់ផ្តើមសន្សំ កាន់តែប្រសើរ។ គណនីកុមារ គឺជាផែនការសន្សំដ៏ពិសេសមួយ ដែលរួមមានទាំងសេវាធានារ៉ាប់រង និងការសិក្សាអប់រំ សម្រាប់កូនរបស់អ្នក។

ប្រភព:

http://www.nssf.gov.kh/default/about-us-2/

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


អ្នកប្រហែលជាអាចចូលចិត្ត

រៀបចំផែនការសម្រាប់អនាគតរបស់ខ្ញុំ

គណនី

គណនីកុមារ

វាមិនមែនជារឿងឆាប់ពេកទេ ក្នុងការ​បង្ហាត់បុត្រធីតារបស់លោកអ្នក ពីមូលដ្ឋានគ្រឹះនៃប្រតិបត្តិការសេវាធនាគារ និងចាប់ផ្តើមសន្សំប្រាក់ សម្រាប់អនាគតរបស់ពួកគេ។ បំពេញតម្រូវការបុត្រធីតារបស់លោកអ្នក ហើយ​ជួយសម្រេចក្តីស្រមៃរបស់ពួកគេ ជាមួយនឹងគណនីកុមារ របស់ធនាគារ ស៊ីអាយអិមប៊ី ដែលរួមមានសេវាធានារ៉ាប់រង ដល់​​បុត្រធីតាលោកអ្នកផងដែរ។

គណនីកុមារ
ប្រើសេវាធនាគារយើងខ្ញុំ

សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត

អនុញ្ញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានដោយរលូន និងជួយគ្រប់គ្រងគណនីរបស់លោកអ្នក យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។

សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត