លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ភាពអាសន្ន ផ្នែកហិរញ្ញវត្ថុ អាចកើតលើអ្នកគ្រប់គ្នា នៅគ្រប់ពេល។ លោកអ្នកប្រហែលជាបាត់បង់ទូរសព្ទ ឬកុំព្យូទ័រយួរដៃ ហើយលោកអ្នកអាចដាច់លុយ ឬប្រឈមនឹងថ្លៃចំណាយព្យាបាលជំងឺ ដែលមិនបានគ្រោងទុក។

 

នៅពេលមានរឿងកើតឡើង ដោយមិនគ្រោងទុក ប៉ុន្តែប្រាក់ខែ និងប្រាក់សន្សំរបស់អ្នក មិនគ្រប់គ្រាន់ តើលោកអ្នកស្វែងរកប្រាក់ភ្លាមៗ មុននឹងអាចរកប្រាក់បង្វិល នាពេលក្រោយ ដោយវីធីណា? ប្រសិនបើលោកអ្នកមិនចង់ពឹងពាក់គ្រួសារ ខាងក្រោមនេះ គឺជាជម្រើសផ្សេងទៀត ដែលលោកអ្នកអាចពិចារណាបាន៖

ប្រើប័ណ្ណឥណទាន

ប័ណ្ណឥណទាន អាចជួយដោះស្រាយបានមួយកម្រិតធំ សម្រាប់ស្ថានភាពអាសន្ន។ លោកអ្នកអាចប្រើវា សម្រាប់ទូទាត់ថ្លៃវិក្កយបត្រ ដែលមិនបានគ្រោងទុក (ធនាគារមួយចំនួនអនុញ្ញាតិឲ្យលោកអ្នក សងត្រឡប់តាមដំណាក់កាល) ឬជួយសម្រួលឲ្យលោកអ្នកបង់ប្រចាំខែ ក្នុងរយៈពេលជាក់លាក់ណាមួយ។

 

នៅពេលលោកអ្នករក្សាជំហរបានហើយ លោកអ្នកអាចស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីបង់សងបំណុល ប្រកបដោយប្រសិទ្ធភាព។

ស្នើសុំឥណទានបុគ្គល

ប្រសិនបើលោកអ្នកត្រូវការសាច់ប្រាក់ចាំបាច់ លោកអ្នកអាចស្នើសុំឥណទានបុគ្គល។ លោកអ្នកអាចទទួលបានប្រាក់គ្រប់គ្រាន់ ហើយអាចបង់រំលោះរហូតដល់ ៥ឆ្នាំ។ យ៉ាងណាក៏ដោយ ឥណទានបុគ្គលតម្រូវឲ្យមានការបង់ប្រចាំខែ ដូច្នេះលោកអ្នកគួរសិក្សា និងស្វែងរកជម្រើសល្អបំផុត សម្រាប់លោកអ្នក។

 

លោកអ្នកគួរសិក្សាអំពីធនាគារណា​ ដែលផ្តល់ឲ្យលោកអ្នក នូវឥណទានបុគ្គល ជាមួយនឹងអត្រាការប្រាក់ល្អ ទំហំទឹកប្រាក់ច្រើន រយៈពេលឥណទានវែង និងជាពិសេសគ្មានការផាកពិន័យ ទោះបីលោកអ្នកបង់ផ្តាច់ឥណទាន នៅពេលណាក៏ដោយ។

លក់ចេញសម្ភារៈណា ដែលលែងត្រូវការ

លោកអ្នកអាចនឹងមានលំបាក ក្នុងការបាត់បងសម្ភារៈប្រើប្រាស់ណាមួយ តែលោកអ្នកគួរតែលក់ចេញសម្ភារៈណា ដែលលែងត្រូវការ ប្រសិនបើលោកអ្នកត្រូវការប្រាក់បន្ទាន់។ លោកអ្នកអាចលក់សម្ភារៈ ដែលនាំចំណាយ ឬសម្ភារៈអេឡិចត្រូនិច ដូចជាទូរសព្ទចាស់ៗ និងឧបករណ៍ហ្គេមជាដើម។ ប្រសិនបើលោកអ្នកអាចធ្វើបាន លោកអ្នកគួរតែទម្លាក់ស៊េរីសម្ភារៈប្រើប្រាស់ ដោយលក់ចេញសម្ភារៈថ្មីៗ ដែលកំពុងប្រើប្រាស់។

បង្កើនកញ្ចប់ថវិកា ដោយស្វែងរកការងារបន្ថែម

ប្រសិនបើស្ថានភាពអាសន្ន ត្រូវការចំណាយលើសពីប្រាក់សន្សំរបស់អ្នកតិចតួច សូមកុំពិបាកអ្វីច្រើន។ លោកអ្នកអាចស្វែងរកវិធីបង្កើនប្រាក់ ជាមួយនឹងការងារបន្ថែម ដែលមិនប៉ះពាល់ដល់ពេលវេលារបស់អ្នកច្រើន។ ឧទាហរណ៍ លោកអ្នកអាចចុះឈ្មោះជាអ្នកបើកបររថយន្តឈ្នួលក្រៅម៉ោង ដូចជា PassApp Grab Wego និង Tada ជាដើម។

 

ស្ថានភាពអាសន្ន ផ្នែកហិរញ្ញវត្ថុ បង្កើតឲ្យកាន់តែមានភាពស្មុគស្មាញ ដូច្នេះសូមសិក្សាស្វែងយល់ និងសម្រេចចិត្ត ដោយប្រុងប្រយ័ត្ន ទើបលោកអ្នកអាចគ្រប់គ្រងស្ថានការបាន។ ហើយប្រសិនបើអាច សូមរៀបចំមូលនីធិសង្គ្រោះបន្ទាន់មួយ ដើម្បីត្រៀមទុក សម្រាប់ស្ថានភាពអាសន្ន នាពេលអនាគត។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


លោកអ្នកប្រហែលចូលចិត្ត

ផលិតផល ដែលទាក់ទងនឹងលោកអ្នក